សូម្បីតែ Batman ក៏ត្រូវគោរពច្បាប់ចរាចរដែរ។ ថ្មីៗនេះនៅសហរដ្ឋអាមេរិក ប៉ូលីសបានឃាត់ឡាន Lamborghini មួយដែលមានតម្លៃមិនក្រោម ២ សែនដុល្លារ​ (អត់គិតពន្ធចូល) ឡើយ ព្រោះថាឡាននោះមិនមានស្លាកលេខត្រឹមត្រូវ ស្លាកលេខបែរជាមានសញ្ញា Dark Knight ទៅវិញ។ អ្វីដែលចម្លែកនោះគឺអ្នក បើកបរស្លៀកពាក់ដូច Batman ចេញពីឡានមកបក​ស្រាយប្រាប់ប៉ូលីស ហើយបង្ហាញស្លាកលេខពិតប្រាកដ និង លិខិតស្នាមដល់ប៉ូលីស ។

ជន Batman នោះគឺលោក Lenny ដែលជាម្ចាស់ក្រុមហ៊ុនមួយក្នុងរដ្ឋ Maryland សហរដ្ឋអាមេរិក ។ គាត់ស្លៀកពាក់យ៉ាងនេះព្រោះគាត់ត្រូវទៅសម្ដែងជា Batman ដើម្បីផ្តល់ការកំសាន្តដល់ក្មេងៗនៅមន្ទីរពេទ្យកុមារមួយ ។

ប៉ូលីសក៏មិន​យកទោសគាត់​ដែរព្រោះដឹងថា​គាត់មានចិត្ត​ជួយក្មេងៗ​ដែលមានជំងឺ និង មានលិខិតស្នាមត្រឹមត្រូវ មិនតែប៉ុណ្ណោះ​ប៉ូលីសថែម​ទាំងចាប់ដៃ និង ជជែកលេងជា​មួយលោក Batman ពីសំលៀកបំពាក់ និង ឡានរបស់គាត់ ។ លោក Batman ថ្វីបើមានឡាន Lamborghini ដែលអាចរត់ក្នុងល្បឿនលឿនអស្ចារ្យក៏ដោយ ប៉ុន្ដែមិនដែលធ្លាប់​មានបទល្មើស​ចរាចរឡើយ ហើយតាមរបាយ​ការណ៍ប៉ូលីសនេះជាលើកដំបូង​ហើយដែលគាត់​ត្រូវប៉ូលីសឃាត់សាកសួរ។ ប៉ូលីសមានការគោរព​គាត់ខ្លាំងណាស់ក្នុងវីដេអូខាងក្រោម និង ថែមទាំងសុំថតរូបលោកទុកទៀត។

ពិតជាគំរូដល់អ្នកមានដ៏ទៃមែន មានទ្រព្យហើយ ថែមទាំងថ្លៃថ្នូរទៀត។

ដោយ វីន

Khmerload

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]