​hacker! ងាយ​​ៗ​​សម្រាប់​​​សម្គាល់​​ ថា​តើ​កុំព្យូទ័រ​​របស់​​អ្នក​​​ត្រូវ​​​គេ​​​ hack​​ ឬ​អត់​ បើ​​ទោះ​​ hacker​ ព្យាយាម​​បិទ​​បាំង​​​ក៏​​ដោយ​​

//s5.kh1.co/8d/8ddde8162866722d3ba3023cb242e4fa91167c62.jpg
បច្ចេកវិទ្យា

 ១៨-មិថុនា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

វាអាចពិបាកក្នុងការស្រាវជ្រាវរក hacker នៅលើ computer​ ព្រោះថា hacker នឹងបិទបាំង ឬក្លែងបន្លំសកម្មភាព​របស់​ពួកគេ​មិនឱ្យអ្នកដឹងឡើយ

វាអាចពិបាកក្នុងការស្រាវជ្រាវរក hacker នៅលើ computer​ ព្រោះថា hacker នឹងបិទបាំង ឬក្លែងបន្លំសកម្មភាព​របស់ពួកគេមិនឱ្យអ្នកដឹងឡើយ។ ខាងក្រោមនេះគឺជារឿងធម្មតាបំផុតដែលអ្នកអាចកត់សម្គាល់ ឬធ្វើការសង្ស័យ​បន្ទាប់​​ពីកុំព្យូទ័រត្រូវបានគេ hack។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបតំណាង
រូបតំណាង

Note: វាពិតជាពិបាកណាស់ ប្រសិនបើមិនអាចធ្វើទៅបានដើម្បីកំណត់ថា តើនរណា hack computer ឬក៏ នរណាកំពុងធ្វើសកម្មភាពលួចប្រើ computer របស់អ្នក។

Tip: ភាគច្រើននៃ computer ដែលមានបញ្ហា មិនមែនសុទ្ធតែបណ្តាលមកពីពួក hacker នោះទេ។ ប៉ុន្តែវាជារឿង​ធម្មតាទេដែល computer ត្រូវចូលដោយមេរោគជាជាងការលួចចូល។

1. New programs installed

ក្នុងស្ថានភាពខ្លះអ្នកអាចឃើញកម្មវិធីឬឯកសារថ្មីៗនៅលើ computer។ ប្រសិនបើអ្នកជាអ្នកប្រើប្រាស់តែម្នាក់គត់​នៅលើ computer ហើយកម្មវិធីថ្មីៗត្រូវបានតម្លើងវាអាចជាការបង្ហាញថាវាត្រូវបានគេលួចចូល។ ទោះយ៉ាងណាក៏ដោយវាក៏មានហេតុផលស្រប មួយចំនួនដែលកម្មវិធីថ្មីអាចលេចឡើងនៅលើ​ computer ដូចបានរៀបរាប់ខាងក្រោម៖

  • Operating System ឬក៏កម្មវិធីផ្សេងៗទៀតទទួលបានការ Updates ដែលជាហេតុធ្វើឱ្យកើតមាននូវ program ឬក៏ file ថ្មីៗ
  • នៅពេលអ្នកដំឡើងកម្មវិធីថ្មី កម្មវិធីផ្សេងទៀតអាចត្រូវបានតំឡើងជាមួយវាផងដែរ ដែរខ្លះអាចជាកម្មវិធីល្អ ហើយ​ខ្លះទៀត​ជាកម្មវិធីដែលបង្ករបញ្ហាដល់យើងផងដែរ
  • ប្រសិនបើអ្នកសង្ស័យថានរណាម្នាក់ប្រហែលជាបានប្រើម៉ាស៊ីនរបស់អ្នកសូមសួរថា តើពួកគេបានដំឡើងកម្មវិធី​ថ្មីនៅលើម៉ាស៊ីនរបស់អ្នកដែរ ឬទេ?

ខាងក្រោមនេះគឺជាបញ្ជីរាយឈ្មោះកម្មវិធីដែលអាចបង្ហាញថាជាក្រុម hacker​ មាននៅលើ computer៖

  • Backdoor និង Trojans គឺជាកម្មវិធីទូទៅបំផុតដែលបានតំឡើងនៅលើ computer បន្ទាប់ពីវាត្រូវបាន​គេលួចចូល។ កម្មវិធីទាំងនេះអាចអនុញ្ញាតឱ្យពួក Hacker ទទួលបាននូវព័ត៌មានជាច្រើនដែល​ផ្ទុកនៅក្នុង​កុំព្យូទ័ររបស់អ្នក។
  • IRC Clients ជាមធ្យោបាយធម្មតាមួយផ្សេងទៀតសម្រាប់ពួក Hacker ដើម្បីចូលទៅក្នុងកុំព្យូទ័រឬបញ្ជាកុំព្យូទ័រ​ពីចម្ងាយ(remotely control)។
  • Spyware គឺជាកម្មវិធីមួយដែលអាចប្រមូលយកព័ត៌មាន ពីនរណាម្នាក់ ឬ ពីអង្គភាពណាមួយ ដោយមិន​អោយ​ពួកគេដឹងខ្លួនឡើយ។ Spyware ចែកចេញជា ៤ ប្រភេទគឺ៖ System Monitor, Trojans, Adware និង Tracking Cookies។ ចំពោះហានិភ័យរបស់ពពួក Spyware នេះគឺអាចអោយលោកអ្នកប្រឈមមុខនិងពួក hacker ចូលមក hack យកនូវរាល់ទិន្នន័យ ឬឯកសារផ្សេងៗនៅក្នុងកុំព្យូទ័ររបស់លោកអ្នក។
រូបតំណាង
រូបតំណាង
2. Computer passwords have changed
  • Online password ពេលខ្លះ បន្ទាប់ពីOnline Account ត្រូវបានគេវាយលុកដោយ hacker ផ្លាស់ប្តូរ​លេខសម្ងាត់ទៅកាន់ Account។ បន្ទាប់មកម្ចាស់ account ព្យាយាមប្រើមុខងារ​ forgot password ដើម្បី reset password ឡើងវិញ។ ប្រសិនបើ e-mail address​ របស់អ្នកបាន reset password ហើយមុខងារនេះ​មិន​ដំណើរ​ការសូមទាក់ទងក្រុមហ៊ុនដែលផ្តល់សេវាកម្ម។ ពួកគេគឺជាមនុស្សតែម្នាក់គត់ដែលអាច reset account របស់អ្នកឡើងវិញហើយអាចអ្នកគ្រប់គ្រងវាវិញបាន។
  • Local computer password ប្រសិនបើ password log into computer របស់អ្នកត្រូវបាន change វាប្រហែលជាត្រូវបាន hack ពីព្រោះវាគ្មានហេតុផលអ្វីដែរ password វាប្តូរដោយខ្លួនវានោះទេ។
3. E-mail spam being sent

នៅពេល e-mail account​ ត្រូវបានគ្រប់គ្រងដោយអ្នកដទៃអ្នកវាយប្រហារតែងតែប្រើ account នោះដើម្បី​ផ្សព្វផ្សាយសារឥតបានការនិងមេរោគ។ ប្រសិនបើមិត្តភក្តិគ្រួសារឬមិត្តរួមការងាររបស់អ្នកកំពុងទទួល e-mail ផ្សាយពាណិជ្ជកម្មពី e-mail របស់អ្នកអាចត្រូវបានគេលួច។ ដូចនេះគួរតែចូលទៅក្នុង e-mail account របស់អ្នកហើយប្តូរលេខសម្ងាត់គណនីរបស់អ្នក។

Tip: E-mail Address ក៏អាចត្រូវបាន spoofed ដោយមិនចាំបាច់លួចចូលគណនី។ បន្ទាប់ពីផ្លាស់ប្តូរ​លេខ​សំងាត់ e-mail ប្រសិនបើមិត្តភក្តិរបស់អ្នកបន្តទទួលអ៊ីមែលដែលអ្នកមិនបានផ្ញើវាទំនងជា​មាននរណាម្នាក់​កំពុង​លួចបន្លំ e-mail address របស់អ្នកហើយ។

4. Unknown program requesting access

កម្មវិធី​ Computer Security​ និង​ Firewalls ជួយរឹតត្បិតការចូលប្រើសម្រាប់គោលបំណងសុវត្ថិភាព។ ប្រសិនបើ computer ជម្រុញឱ្យចូលប្រើកម្មវិធីដែលអ្នកមិនដឹង ឬក៏កម្មវិធីបញ្ឆោតប្រហែលជាត្រូវបានដំឡើង ដូច្នេះវាអាច​ប្រហែលជាត្រូវបានគេលួចចូល ព្រោះកម្មវិធីទាំងនោះវាអាចជាផ្លូវ សម្រាប់ attacks ចូលទៅ access Computer របស់អ្នក។ ប្រសិនបើអ្នកមិនដឹងថាហេតុអ្វីបានជាកម្មវិធីមួយដែលអ្នកមិនស្គាល់ត្រូវការ ប្រើ Internet យើងសូម​ណែនាំ​ឱ្យបិទការចូលប្រើកម្មវិធីនោះ។ 

5. Security program uninstalled

ប្រសិនបើកម្មវិធីកំចាត់មេរោគរបស់កុំព្យូទ័រឬ firewalls ត្រូវបានលុបចោលឬបិទវាក៏អាចជាការបង្ហាញពី​កុំព្យូទ័រ​ដែលត្រូវបាន​គេលួចចូលដែរ។ អ្នកលួចអាចបិទកម្មវិធីទាំងនេះដើម្បីជួយលាក់ការព្រមានដែល​នឹងលេចចេញពេល​ពួកគេកំពុងស្ថិតនៅលើម៉ាស៊ីនរបស់អ្នក។

Note: Virus ក៏អាចបិទកម្មវិធីកំចាត់មេរោគ ឬក៏ Virus ទាំងនោះអាចទៅបង្កការរំខានដល់កម្មវិធីប្រឆាំងមេរោគ​ផងដែរ។

6. Computer is doing things by itself

ប្រសិនបើកុំព្យូទ័ររបស់អ្នកត្រូវបានផ្ទុកនូវឯកសារ ព័ត៌មានសំខាន់ ឬអ្វីៗដែលចាំបាច់ផ្សេងៗទៀត វាអាចឱ្យភាគី​ទីបីដែលមានគំនិតអាក្រក់ចង់គ្រប់គ្រងកុំព្យូទ័ររបស់អ្នក ពីចម្ងាយប្រតិបត្តិកម្មវិធីណាមួយដែលអ្នកមាន​សិទ្ធិដំណើរការ។ ប្រសិនបើពួកគេកំពុងគ្រប់គ្រង computer របស់អ្នកពួកគេថែមទាំងអាចបញ្ជា computer ដូចជាពួកគេ​កំពុងអង្គុយ​នៅតុរបស់អ្នកដោយប្រើ Keyboard និង Mouse របស់អ្នក។

ឧទាហរណ៍: mouse, cursor អាចត្រូវបានផ្លាស់ទីឬអ្វីមួយអាចត្រូវបានវាយបញ្ចូល។ ប្រសិនបើអ្នកឃើញថា​កុំព្យួទ័រធ្វើអ្វីមួយដូចជា មាននរណាម្នាក់កំពុងគ្រប់គ្រងនោះប្រព័ន្ធរបស់អ្នកទំនងជាត្រូវបានគេលួចចូលប្រើហើយ។នៅមានចំំណុចដែលគួរឱ្យកត់សម្គាស់ផ្សេងក្រៅពីការរៀបរាប់នៅខាងលើនេះផងដែរ៕

Nuon Sela
Sela (C)

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · ៨ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T