ពាក់​ព័ន្ធ​រឿង​​ជួប​​ជុំ​​សាស​​នា! កូរ៉េ​​​ខាង​ត្បូង​ផ្ទុះ​​ករណី​​​វិជ្ជ​​មាន​កូវីដ​​ ១៩​​ ថ្មីចំនួន ៥៩ ករណីត្រឹមពេល​ ២៤​ ម៉ោង​

//s5.kh1.co/40/407e69340218c76843de4c5a549ef7fa4ce0b2d1.jpg
សង្គម

 ១៨-មិថុនា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

គិតត្រឹមថ្ងៃព្រហស្បតិ៍នេះប្រទេសកូរ៉េខាងត្បូងមានចំនួនអ្នកឆ្លងជំងឺ COVID-១៩ សរុប ១២,២៥៧ នាក់

សេអ៊ូល៖ ប្រទេសកូរ៉េខាងត្បូងបានរាយការណ៍ថា មានករណីឆ្លងជំងឺ COVID-១៩ ថ្មីចំនួន ៥៩ ករណី​ក្នុងរយៈ​ពេលត្រឹមតែ ២៤ ម៉ោងគិតត្រឹមថ្ងៃព្រហស្បតិ៍ម៉ោងក្នុងស្រុកដោយកើនចំនួនអ្នកឆ្លងសរុបដល់ ១២,២៥៧ នាក់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចំនួនករណីវិជ្ជមាននៃជំងឺ COVID-១៩ ប្រចាំថ្ងៃបានកើនឡើងលើសពី ៥០ ក្នុងរយៈពេល ៦ ថ្ងៃជាប់គ្នា។ ក្នុងចំណោមនោះមានករណីថ្មីចំនួន ៨ ត្រូវបាននាំចូលពីបរទេស ដោយធ្វើឱ្យតួលេខសរុបនៃអ្នកជំងឺដែលបាន​នាំចូលពីបរទេសកើនដល់ ១.៣៧៩​ នាក់។

រូបតំណាង
រូបតំណាង

មូលហេតុនៃការចម្លងជំងឺត្រូវបានគេរកឃើញថាមានជាប់ទាក់ទងនឹងការជួបជុំខាងសាសនា មណ្ឌលថែទាំ កន្លែងលេងកីឡា កន្លែងលក់ផលិតផលសុខភាពតូចៗ និងមជ្ឈមណ្ឌល ចែកចាយផលិតផល។

មួយវិញទៀតក៏មានករណីស្លាប់មួយបន្ថែមទៀតត្រូវបានបញ្ជាក់ដែលបណ្តាលឱ្យចំនួនអ្នកស្លាប់សរុប មានចំនួន ២៨០ នាក់ និងអត្រាស្លាប់សរុបមានចំនួន ២,២៨ ភាគរយ។

រូបតំណាង
រូបតំណាង

ចំណែកឯអ្នកជម្ងឺសរុបចំនួន ២៦ នាក់ផ្សេងទៀតត្រូវបានអនុញ្ញាតអោយចេញពីការដាក់ឲ្យ នៅដាច់ដោយឡែក​បន្ទាប់ពីបានជាសះស្បើយពេញលេញ និងនាំអោយចំនួនអ្នកជំងឺដែលបាន ជាសះស្បើយសរុបកើនដល់ ១០,៨០០ នាក់ ស្មើរនឹង ៨៨,១ ភាគរយ។

រូបតំណាង
រូបតំណាង

ចាប់តាំងពីថ្ងៃទី ៣ ខែមករាប្រទេសនេះបានធ្វើតេស្ត៍លើមនុស្សជាង ១,១៤ លាននាក់ក្នុងនោះ ១,១១១,៧៤១ នាក់បានធ្វើតេស្តិ៍អវិជ្ជមានចំពោះជំងឺនេះ ហើយ ២១,៧១៤ នាក់ផ្សេងទៀតកំពុងត្រូវបានគេពិនិត្យនិងតាមដាន​បន្ថែម៕

រូបតំណាង
រូបតំណាង
រូបតំណាង
រូបតំណាង

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ

Chea Vanneth
Jing Funan (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T