កាលពីពេលថ្មីៗនេះ ប៉ូលីសនៅក្នុង Santa Clara រដ្ឋ កាលីហ្វរញា សហរដ្ឋអាមេរិក បានរាយការណ៍ថា បុរសចំណាស់ម្នាក់ ដែលមានអាយុ ៥០ឆ្នាំ បានស្លាប់ ក្រោយពេល ៣ថ្ងៃ បន្ទាប់ពីវាយគ្នាជាមួយនឹងកូនស្រីរបស់ខ្លួន។

យោងទៅតាមសារព័ត៌មានរបស់ The San Jose Mercury បានឲ្យដឹងថា  បុរសនេះមានឈ្មោះថា Hoang Tran បានដួលទៅនឹងដី ក្នុងអំឡុងពេលដែលឈ្លោះគ្នា ជាមួយនឹងកូនស្រីកាលពីថ្ងៃទី ៦ ខែមេសា ឆ្នាំ ២០១៣។  បន្ទាប់ពីសន្លប់ បុរសនេះត្រូវបានបញ្ជូនទៅ កាន់មន្ទីរពេទ្យ តែត្រូវបានប្រកាសថា ស្លាប់កាលពីថ្ងៃទី ៩ ខែមេសា ឆ្នាំ ២០១៣។ យ៉ាងណាមិញ កូនស្រីដែលមានអាយុ ១៧ឆ្នាំ តែមិនបានបញ្ចេញឈ្មោះនោះ ត្រូវបានប៉ូលីសចាប់ខ្លួន និងបញ្ជូនទៅកាន់ មន្ទីរមួយដែលសម្រាប់ ដាក់ជនជាប់ចោទដែលធ្វើ មនុស្សឃាតដោយអចេតនា នៅក្នុងទីក្រុងនេះ។

តើប្រិយមិត្ដយល់យ៉ាងណា?

 

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]