រកឃើញអាថ៌កំបាំងនៃស៊ុតយក្សមួយ ដែលសង្ស័យថា ជារបស់សត្វល្មូនយក្សសមុទ្រ

//s5.kh1.co/ec/ec81dea04263e9b339e96cf5f9372f16021deeb1.png
បច្ចេកវិទ្យា

 ១៨-មិថុនា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

អស់រយៈពេលជាច្រើនឆ្នាំ អ្នកស្រាវជ្រាវមិនអាចកំណត់អត្តសញ្ញាណផូស៊ីលនេះ ដែលនាំឲ្យគេដាក់រហស្សនាមវាថា The Thing។

អាមេរិក៖ ក្រុមអ្នកវិទ្យាសាស្ត្រនៅសហរដ្ឋអាមេរិក បានបំបែកអាថ៌កំបាំងនៃស៊ុតយក្សមួយ ដែលត្រូវបានគេរកឃើញនៅទ្វីបអង់តាក់ទិក ជិតមួយទសវត្សរ៍មុន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អស់រយៈពេលជាច្រើនឆ្នាំ អ្នកស្រាវជ្រាវមិនអាចកំណត់អត្តសញ្ញាណផូស៊ីលនេះ ដែលនាំឲ្យគេដាក់រហស្សនាមវាថា The Thing។ ប៉ុន្តែឥឡូវនេះ អ្នកវិទ្យាសាស្ត្រនិយាយថា ស៊ុតនេះប្រហែលជារបស់សត្វល្មូនសមុទ្រដ៏ធំមួយ ដែលធ្លាប់រស់នៅប្រហែល៦៨លានឆ្នាំមុន។ វាត្រូវបានគេជឿថា ជាពងសត្វល្មូនដ៏ធំបំផុតរបស់ពិភពលោក។

ស៊ុតយក្សអាថ៌កំបាំង
ស៊ុតយក្សអាថ៌កំបាំង

ផូស៊ីលដែលមានទំហំ២៨សង់ទីម៉ែត្រគុណនឹង១៨សង់ទីម៉ែត្រ ត្រូវបានអ្នកស្រាវជ្រាវមកពីប្រទេសឈីលី រកឃើញកាលពីឆ្នាំ២០១១។ ប៉ុន្តែនៅឆ្នាំ២០១៨ ក្រុមអ្នកវិទ្យាសាស្ត្រមកពីសាកលវិទ្យាល័យ University of Texas ក្នុងទីក្រុង Austin បានដឹងថា វាជាស៊ុតមានតែសម្បកក្រៅ។ ខណៈពេលដែលទំហំនៃស៊ុតបានបង្ហាញថា វាអាចជារបស់សត្វដែលមានមាឌធំ ប៉ុនដាយណូស័រ សម្បកដ៏ទន់របស់វាមិនដូចជាពងរបស់ដាយណូស័រទាំងស្រុងទេ។

សត្វល្មូនយក្សសមុទ្រ mosasaur
សត្វល្មូនយក្សសមុទ្រ mosasaur

ដោយប្រៀបធៀបទំហំសត្វល្មូនរាប់រយក្បាល ដែលរស់នៅសព្វថ្ងៃ និងពងរបស់ពួកវាផងដែរនោះ ក្រុមអ្នកស្រាវជ្រាវនិយាយថា សត្វដែលបានបង្កើតពងនេះ អាចនឹងមានប្រវែងយ៉ាងតិច៧ម៉ែត្រ។ ផូស៊ីលផ្សេងទៀតដែលត្រូវបានរកឃើញនៅទីតាំងតែមួយ បានបង្ហាញថា ស៊ុតនេះអាចជារបស់សត្វល្មូនសមុទ្រដ៏ធំមួយហៅថា mosasaur បើទោះបីជាវាមិនច្បាស់ ថាតើស៊ុតនេះត្រូវបានពងនៅលើដីឬក៏នៅសមុទ្រ៕

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T