ទិនហ្វី ធ្លាក់ខ្លួនដល់ម្លឹង ដល់ថ្នាក់យក....

//s5.kh1.co/d7/d79b0118148929ca850998b878dca6ab42cc1762.jpg
តារា & កម្សាន្ដ

 ១៨-មិថុនា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

នៅសុខៗស្រាប់តែកើតរឿងដ៏ភ្ញាក់ផ្អើលចំពោះហ្វេនៗគ្រប់គ្នា បន្ទាប់ពីលោក តារាសម្ដែងដ៏មានប្រជាប្រិយភាព លោក Stephen Chow បានសម្រេចចិត្ត យកផ្ទះវីឡាដ៏ស្កឹមស្កៃរបស់ខ្លួន ទៅបញ្ចាំនៅធនាគារ ដោយសារតែមានបញ្ហាហិរញ្ញវត្ថុ

ចិន៖ បច្ចុប្បន្ននេះ តារាសម្ដែងដ៏មានប្រជាប្រិយភាព ព្រមទាំងជាអ្នកដឹកនាំរឿងដ៏ល្បី លោក Stephen Chow ហៅ ទិនហ្វី ត្រូវបានមនុស្សជាច្រើនមើលឃើញថា លោកប្រើជីវិតដ៏សាមញ្ញបំផុត មិនថាសម្លៀកបំពាក់ ការហូបចុក បើទោះបីជាលោក អាចរកចំណូលបានរាប់លានដុល្លាក៏ដោយ ហើយស្ទើរតែធ្វើឲ្យអ្នកមួយចំនួនគិតថា លោកកំពុងតែធ្លាក់ខ្លួន ថែមទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្តែ កាលពីថ្មីៗនេះ យោងតាមសារព័ត៌មាន China Times បានរាយការណ៍ឲ្យដឹងថា លោក Stephen Chow ស្រាប់តែ បានយកផ្ទះវីឡាដ៏ស្កឹមស្កៃ ដែលលោកជាម្ចាស់កម្មសិទ្ធិផ្ទាល់ ទៅបញ្ចាំនៅធនាគារ ដែលធ្វើឲ្យហ្វេនៗជាច្រើនផ្ទុះភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង ។

មិនត្រឹមតែប៉ុណ្ណោះ ក៏មានប្រព័ន្ធផ្សព្វផ្សាយមួយ បានធ្វើការសាកសួរទៅលោក ដោយលោកក៏បានបង្ហើបពីមូលហេតុ ដោយសារតែលោក មានបញ្ហាផ្នែកហិរញ្ញវត្ថុ ក្នុងការវិនិយោគទុន ក្នុងខ្សែភាពយន្តថ្មី ។

ម៉្យាងវិញទៀត ផ្ទះវីឡា ដែលជាទ្រព្យសម្បត្តិដ៏មានតម្លៃនេះ ត្រូវបានគេដឹងដា កាលពីឆ្នាំ ២០០៤ នាយកហុងកុង បានទិញ ក្នុងតម្លៃ ៤១ លានដុល្លារ។ ហើយ នៅក្នុងឆ្នាំ ២០១១ ក្រុមហ៊ុន Tinh Gia បានលក់ផ្ទះវីឡានេះ ក្នុងប្រាក់ចំណេញចំនួន ៤ លានដុល្លារអាមេរិក។ ប៉ុន្តែ នៅដើមឆ្នាំ ២០១៩ លោក Stephen Chow បានទិញវា ក្នុងតម្លៃមួយដ៏ខ្ពស់ ហើយបានយកទៅដាក់បញ្ចាំ នៅធនាគារ កាលខែមីនា ឆ្នាំ ២០២០ នេះ ផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

Stephen Chow
Stephen Chow
Stephen Chow
Stephen Chow
Stephen Chow
Stephen Chow
Stephen Chow
Stephen Chow
Stephen Chow
Stephen Chow
Stephen Chow
Stephen Chow
Stephen Chow
Stephen Chow
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T