Love Riya បង្ហើប​ពី​ហេតុផល​ដែល​ឧបត្ថម្ភ​ប្រាក់​​ខ្លះ​ជូន​​តារា​​ជើង​​​ចាស់​​​ម្នាក់​នេះ

//s5.kh1.co/f0/f0680745606fe6496d638a21ee30ac3e0686d46d.jpg
នារី

 ១៨-មិថុនា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ប្រាកដជាស្គាល់ហើយអ្នកនាង Love Riya ដែលជាអ្នកលក់ឡេ​តាម​អនឡាញម្នាក់

អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ប្រាកដជាស្គាល់ហើយអ្នកនាង Love Riya ដែលជាអ្នកលក់ឡេ​តាម​អនឡាញម្នាក់។ ក្រោយពីបានចេញផ្សាយនូវព័ត៌មានពីរឿងលែងលះជាមួយស្វាមីលោក ហេន ឌ្រី រួចមក អ្នកនាងបានបង្ហាញនូវជីវភាពហ៊ឺហានៅក្នុងជំនួញផ្ទាល់ខ្លួន និងភាពស៊ីវីល័យផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមគណនីហ្វេសប៊ុករបស់អ្នកនាងក្នុងពេលថ្មីៗនេះ នាងបានបង្ហាញនូវការជួយដល់ជនក្រីក្រ និងតារាជើងចាស់​ដែលមានជីវភាពខ្វះខាត។ ថ្មីៗ គេឃើញថាអ្នកនាងបានជួយជាទឹកប្រាក់ចំនួន ២០០ ដុល្លារទៅដល់តារាជើងចាស់​ម្នាក់​ដែលតែងតែសម្តែងជាតួកាច និងកម្សត់បានគ្រប់ទម្រង់គឺ អ្នកស្រី អ៊ុំ សក្ខណា ។

ថវិកានេះគឺអ្នកនាង Love Riya ឧបត្ថម្ភទៅកាន់តារាសម្តែងជើងចាស់រូបនេះ ដោយអះអាងថា​តែអ្នកនាងសម្លឹង​ឃើញគាត់មានជីវភាពខ្វះខាតយូរឆ្នាំមកហើយ និងសម្រាប់ព្យាបាលអ្នកម្តាយជាទីស្រលាញ់ ដែលមានជំងឺ​ប្រចាំ​កាយ​រាប់ឆ្នាំ​មកហើយ។ ហើយថវិកានេះអាចជាចំណែកមួយជួយសម្រួលការលំបាក សម្រាប់តារាជើងចាស់រូបនេះ​ផងដែរ៕

អ្នកនាង Love Riya ឧបត្ថម្ភប្រាក់ឲ្យ អ្នកស្រី អ៊ុំ សក្ខណា
អ្នកនាង Love Riya ឧបត្ថម្ភប្រាក់ឲ្យ អ្នកស្រី អ៊ុំ សក្ខណា
អ្នកនាង Love Riya ថតជាមួយ អ្នកស្រី អ៊ុំ សក្ខណា
អ្នកនាង Love Riya ថតជាមួយ អ្នកស្រី អ៊ុំ សក្ខណា
អ្នកនាង Love Riya ថតជាមួយ អ្នកស្រី អ៊ុំ សក្ខណា
អ្នកនាង Love Riya ថតជាមួយ អ្នកស្រី អ៊ុំ សក្ខណា
Kit Puth seyha
Menghong (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T