ឥណ្ឌា​កំពុង​វិល​មុខ​​រឿង​​រក​វិធី​ដោះ​​ស្រាយ​ ​ព្រោះ​​ពល​រដ្ឋ​​​​ខ្លួន​​ឆ្លង​​​​កូ​​វីដ​​​ ១៩​ ជាង​ ១ ម៉ឺន​នាក់​ត្រឹម​ពេល​ ២៤ ម៉ោង​

//s5.kh1.co/56/56081edab6898cc08fa6846ff8d3db5afa340440.jpg
សង្គម

 ១៨-មិថុនា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ត្រឹមតែរយៈពេល ២៤ ម៉ោងមានករណីអ្នកស្លាប់ថ្មីចំនួន ៣៣៤ នាក់ដោយសារជម្ងឺ COVID-១៩ និងករណីវិជ្ជមានចំនួន ១២,៨៨១ នៅទូទាំងប្រទេសឥណ្ឌា

ឥណ្ឌា៖ ក្រសួងសុខាភិបាលសហព័ន្ធឥណ្ឌានៅព្រឹកថ្ងៃព្រហស្បតិ៍នេះបាននិយាយថា ត្រឹមតែរយៈពេល ២៤ ម៉ោង មានករណីអ្នកស្លាប់ថ្មីចំនួន ៣៣៤ នាក់ដោយសារជម្ងឺ COVID-១៩ និងករណីវិជ្ជមានចំនួន ១២,៨៨១ នៅទូទាំង ប្រទេសដោយធ្វើឱ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់ ១២,២៣៧ នាក់ និងករណីវិជ្ជមានសរុបកើនដល់ ៣៦៦,៩៤៦ នាក់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នេះជាចំនួនកើនឡើងខ្ពស់បំផុតក្នុងរយៈពេលតែមួយថ្ងៃ បើគិតពីចំនួនករណីថ្មីនៃជំងឺ COVID-១៩ នៅក្នុងប្រទេស។

ក្រុមមន្រ្តីក្រសួងសុខាភិបាលឥណ្ឌា
ក្រុមមន្រ្តីក្រសួងសុខាភិបាលឥណ្ឌា

នៅព្រឹកថ្ងៃពុធនេះករណីនៃជម្ងឺ COVID-១៩ នៅក្នុងប្រទេសមានចំនួន ៣៥៤,០៦៥ នាក់ ហើយចំនួនអ្នក​ស្លាប់​មានចំនួន ១១,៩០៣ នាក់។

យោងតាមមន្រ្តីក្រសួងបានឱ្យដឹងថារហូតមកដល់ពេលនេះមានមនុស្សចំនួន ១៩៤,៣២៥ នាក់ត្រូវបានអនុញ្ញាត​អោយចេញពីមន្ទីរពេទ្យបន្ទាប់ពីបានជាសះស្បើយឡើងវិញ។

សកម្មភាពទប់ស្កាត់ជំងឺ COVID-១៩ របស់ក្រុមអ្នកជំនាញ<br>
សកម្មភាពទប់ស្កាត់ជំងឺ COVID-១៩ របស់ក្រុមអ្នកជំនាញ

នាយករដ្ឋមន្រ្តីឥណ្ឌាលោក Narendra Modi បានធ្វើកិច្ចពិភាក្សាជាមួយប្រមុខរដ្ឋាភិបាលក្នុងរដ្ឋ ទាំងអស់​តាមរយៈ​សន្និសីទវីដេអូនៅថ្ងៃទី ១៦ និង ១៧ ខែមិថុនាដើម្បីរកយុទ្ធសាស្ត្រក្នុងការ ជួយប្រទេសឱ្យរួចផុតពីការជាប់គាំងនេះ។

សកម្មភាពទប់ស្កាត់ជំងឺ COVID-១៩ របស់ក្រុមអ្នកជំនាញ
សកម្មភាពទប់ស្កាត់ជំងឺ COVID-១៩ របស់ក្រុមអ្នកជំនាញ

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ

Chea Vanneth
Jing Funan (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T