អ្នកចាំទីរបស់ក្រុម Napoli និយាយបែបនេះ ក្រោយ យកឈ្នះលើក្រុម Juventus បានលើកពាន Coppa Italia

//s5.kh1.co/fa/fabfcaeac0751d13cc977a3ee048f7d116647cdf.jpg
កីទ្បា

 ១៨-មិថុនា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ក្រុម SSC Napoli បានឈ្នះពានរង្វាន់ Coppa Italia ជាលើកទី ៦ របស់ខ្លួនបន្ទាប់ពីបានយកឈ្នះលើក្រុម Juventus FC ក្នុងលទ្ធផល ៤-២ កាលពីថ្ងៃពុធ

ក្រុងរ៉ូម៖ ក្រុម SSC Napoli បានឈ្នះពានរង្វាន់ Coppa Italia ជាលើកទី ៦ របស់ខ្លួនបន្ទាប់ពីបានយកឈ្នះលើក្រុម Juventus FC ក្នុងលទ្ធផល ៤-២ កាលពីថ្ងៃពុធ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

វគ្គផ្តាច់ព្រ័ត្រដែលលេងនៅកីឡដ្ឋាន Stadio Olimpico នាទីក្រុងរ៉ូម និងត្រូវបានសម្រេចចិត្តក្នុងការទាត់បាល់ប៉េណាល់ទី បន្ទាប់ពីការប្រកួតដ៏តឹងតែង ប៉ុន្តែក្រុមទាំងពីនៅតែមិនអាចរកគ្រាប់បាល់បាន។

ទិដ្ឋភាពនៃការលើកពាន Coppa Italia របស់ក្រុម SSC Napoli ជាលើកទី ៦
ទិដ្ឋភាពនៃការលើកពាន Coppa Italia របស់ក្រុម SSC Napoli ជាលើកទី ៦

អ្នករកគ្រាប់បាល់ឱ្យក្រុម Napoli គឺ Lorenzo Insigne, Matteo Politano, Nikola Maksimovic និង Arkadiusz Milik ។

Leonardo Bonucci និង Aaron Ramsey ស៊ុតបាល់បញ្ចូលទីឲ្យ Bianconeri ។

អ្នកចាំទីរបស់ក្រុម Napoli លោក Alex Meret បាននិយាយប្រាប់ RAI ថា“ យើងសមនឹងទទួលបានពានរង្វាន់នេះ”។ យើងរំភើបណាស់ យើងធ្វើបានល្អគ្រប់យ៉ាងតាំងពីនាទីដំបូងរហូតដល់នាទីចុងក្រោយ”។

ទិដ្ឋភាពនៃការលើកពាន Coppa Italia របស់ក្រុម SSC Napoli ជាលើកទី ៦
ទិដ្ឋភាពនៃការលើកពាន Coppa Italia របស់ក្រុម SSC Napoli ជាលើកទី ៦

នេះជាលើកទី ១២ ហើយដែលក្រុមទាំងពីរបានជួបគ្នាក្នុងវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ Coppa Italia ។ ពេលវេលាចុងក្រោយគឺនៅខែឧសភាឆ្នាំ ២០១២ នៅពេលក្រុម Napoli ឈ្នះពានរង្វាន់ នេះដោយលទ្ធផល ២-០ ។ ការប្រកួត ១១ លើកកន្លងមកបានបញ្ចប់ដោយជ័យជម្នះក្រុម Juventus FC ៥ ដង និង ក្រុម SSC Napoli ឈ្នះ ៤ ដង និងស្មើ ២ ដង។

ការប្រកួតត្រូវបានចាក់ផ្សាយផ្ទាល់តាមទូរទស្សន៍ទូទាំងទ្វីបទាំង ៥ ក្នុងប្រទេសជាង ២០០ រួមទាំងប្រទេសចិនផងដែរ៕

ទិដ្ឋភាពនៃការលើកពាន Coppa Italia របស់ក្រុម SSC Napoli ជាលើកទី ៦
ទិដ្ឋភាពនៃការលើកពាន Coppa Italia របស់ក្រុម SSC Napoli ជាលើកទី ៦
ពានរង្វាន់ Coppa Italia
ពានរង្វាន់ Coppa Italia

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ

Chea Vanneth
Jing Funan (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T