បុរសម្នាក់នេះ ផឹកស្រាជារៀងរាល់ថ្ងៃ រហូតដល់កើតជាដុំខ្លាញ់ជុំវិញបំពង់.ក

//s5.kh1.co/19/1919f822a69a7f3acad7c939ad531f1e7dd9f35c.jpg
សង្គម

 ១៨-មិថុនា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

បុរសម្នាក់មាននាមត្រកូលថា វ៉ាង វ័យ៦២ឆ្នាំ តែងតែមានទម្លាប់ផឹកស្រាជាប្រចាំ អស់​រយៈពេលជាង៤០ឆ្នាំកន្លងមកនេះ បានធ្វើឲ្យលោកមានដុំខ្លាញ់ជុំវិញបំពង់.ក ដែលសភាពហាក់ដូចជាសត្វដំរីទឹកអីចឹង។

ចិន៖ បុរសម្នាក់មាននាមត្រកូលថា វ៉ាង វ័យ៦២ឆ្នាំ តែងតែមានទម្លាប់ផឹកស្រាជាប្រចាំ អស់​រយៈពេលជាង៤០ឆ្នាំកន្លងមកនេះ បានធ្វើឲ្យលោកមានដុំខ្លាញ់ជុំវិញបំពង់.ក ដែលសភាពហាក់ដូចជាសត្វដំរីទឹកអីចឹង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមសម្ដីរបស់វេជ្ជបណ្ឌិតម្នាក់ បានឲ្យដឹងថា លោក វ៉ាង គឺជាមនុស្សញៀននឹងគ្រឿងស្រវឹងដែលមានជាតិអាល់កុលខ្ពស់ៗ ហើយនេះជាហេតុ បណ្ដាលឲ្យលោកហើមជុំវិញបំពង់.ក ធំជាងធម្មតារហូតដល់ទៅពីរដង។

ទន្ទឹមនឹងនេះ លោក វ៉ាង ផ្ទាល់ បានបន្ថែមទៀតថា លោកបានផឹកស្រា បៃជូ ចំណុះប្រមាណ៣០០មីលីលីត្រ ជារៀងរាល់ថ្ងៃ ចាប់តាំងពីអាយុ១៨ឆ្នាំមកម៉្លេះ។ ហើយដំបូងឡើយ លោកមិនដែលបានចាប់អារម្មណ៍ពីដុំខ្លាញ់ជុំវិញបំពង់.កទេ លុះយូរៗទៅទើបលោកសង្កេតឃើញថា វាមានសភាពអាក្រក់យ៉ាងខ្លាំង។

ក្រោយពីមានការបង្អាប់ចំពោះដុំខ្លាញ់ជុំវិញបំពង់.កពីអ្នកជុំវិញខ្លួនមក លោកក៏បានសម្រេចចិត្តទៅកាន់មន្ទីរពេទ្យមួយកន្លែងក្នុងទីក្រុង Shenyang ភាគខាងជើងប្រទេសចិន កាលពីថ្ងៃអង្គារទី១៦ ខែមិថុនាកន្លងទៅនេះ។

ចំពោះស្រា បៃជូ ត្រូវបានគេស្គាល់ថាជាស្រា.ស ហើយវាជាប្រភេទស្រាធញ្ញជាតិរបស់ចិន ដែលមានថាមពលនៃជាតិអាល់កុលចំនួន៥២ភាគរយឯណោះ។

យ៉ាងណាមិញ បើតាមការបញ្ជាក់របស់វេជ្ជបណ្ឌិត បានដឹងថា ការកើតដុំខ្លាញ់នេះ គឺជាប្រភទជំងឺដ៏កម្រ ហើយលោក វ៉ាង នឹងត្រូវធ្វើការវះកាត់យកដុំខ្លាញ់នោះចេញក្នុងពេលឆាប់ៗផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

លោក វ៉ាង
លោក វ៉ាង
លោក វ៉ាង
លោក វ៉ាង
លោក វ៉ាង
លោក វ៉ាង
Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · ៣ ម៉ោងមុន
//s9.kh1.co/69/6979169246f2271453d368556b205bb61a6118e7.png

ត្រៀមខ្លួនចូលរួមសប្បាយកម្សាន្តជាមួយ «សង្ក្រាន្តវត្តភ្នំ » នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០២៤

 ២៩-មីនា-២០២៤ 
 ៩ព្រឹក · ៥ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T