អតីតមិត្តប្រុសរបស់ Taew Natapohn ត្រូវបានគេសង្ស័យថា អាចនឹងមានគូស្នេហ៍ថ្មី

//s5.kh1.co/99/99bacbb252aeb2973718523f1ab9cdd5da862576.jpg
នារី

 ១៨-មិថុនា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ក្រោយ Taew ចាប់ផ្ដើមមានទំនាក់ទំនងជាមួយនឹងគូស្នេហ៍ថ្មី លោក Ton ក៏ប្រហែលជាមានដូចគ្នា

ថៃ៖ ក្រោយពីរឿងរ៉ាវស្នេហារយៈពេល១៤ឆ្នាំ របស់តារាស្រីដ៏ល្បីឈ្មោះ Taew Natapohn និង អតីតមិត្តប្រុស Ton Arch បានបញ្ចប់ទៅភាគីខាងស្រី Taew Natapohn កំពុងបើកបង្ហាញទំនាក់ទំនងរបស់ខ្លួនជាមួយនឹងកម្លោះហៃសូ Nai ជាគូស្នេហ៍ថ្មីបណ្ដើរហើយៗ។ ចំណែកឯភាគីខាងប្រុស លោក Ton Arch វិញ ក៏មិននៅស្ងៀមនោះដែរ ព្រោះកាលពីពេលថ្មីៗនេះ មានការលេចឮព័ត៌មានមកថា លោកក៏កំពុងមានទំនាក់ទំនងជាមួយនឹងគូស្នេហ៍ថ្មីដូចគ្នា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នារីដែលគេសង្ស័យថាជាគូស្នេហ៍ថ្មីរបស់លោក Ton មានឈ្មោះថា Orn Patteera ជាពិធីការិនីវិទ្យុ និងជាតារាសម្ដែងមួយរូបផងដែរ។ ក្នុងនោះ អ្នកទាំងពីរបានបង្ហោះ Story ទៅហាត់ប្រាណជាមួយគ្នា ហើយបង្ហាញភាពស្និទ្ធិស្នាល រហូតដល់ធ្វើឲ្យមានអ្នកគាំទ្រគិតថា Orn Patteera អាចនឹងជាគូ ស្នេហ៍ថ្មីរបស់លោក Ton Arch ក៏ថាបាន។

គួរបញ្ជាក់ផងដែរថា ភាគីលោក Ton Arch មិនទាន់មកចេញប្រកាសជាសាធារណៈថាបែបណានោះទេ ចំពោះពាក្យលេចឮមួយនេះ៕

សូមទស្សនារូបភាពខាងក្រោម៖

រូប Story ដែលអ្នកទាំងពីរទៅហាត់ប្រាណជាមួយគ្នា
រូប Story ដែលអ្នកទាំងពីរទៅហាត់ប្រាណជាមួយគ្នា
Ton Arch
Ton Arch
Orn Patteera
Orn Patteera
Ton Arch
Ton Arch
Orn Patteera
Orn Patteera
Ton Arch
Ton Arch
Orn Patteera
Orn Patteera

ប្រភពDaradaily

Sou Sopheaktra
Sou Sopheaktra (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T