ខ្ញុង សម្រេច​​ចិត្ត​សម្រាល​​កូន​​ទាំង​មិន​​ទាន់​​គ្រប់​​ខែ​​​ ​ព្រោះ​​​ស្ថាន​​ភាព​​​ខ្លួន​​​បែប​​នេះ​

//s5.kh1.co/50/509fcd61232de760a56d503032639bcc1b439529.jpg
នារី

 ១៨-មិថុនា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

តារាកំប្លែងស្រីដែលមានឈ្មោះបោះសម្លេង ពូកែវោហារសព្ទ និងតែងតែធ្វើឲ្យមហាជនផ្ទុះសំណើច គឺ អ្នកនាង ស្រេង សុកាន់ដា ដែលអ្នកទាំងអស់គ្នាតែងតែហៅគាត់ថា ខ្ញុង ពេលនេះនាង និងស្វាមី នាយ កៃដ កំពុងតែចូលសម្រាក​មន្ទីរពេទ្យ​ត្រៀមសម្រាលកូនទីពីររបស់នាងហើយ

តារាកំប្លែងស្រីដែលមានឈ្មោះបោះសម្លេង ពូកែវោហារសព្ទ និងតែងតែធ្វើឲ្យមហាជនផ្ទុះសំណើច គឺ អ្នកនាង ស្រេង សុកាន់ដា ដែលអ្នកទាំងអស់គ្នាតែងតែហៅគាត់ថា ខ្ញុង ពេលនេះនាង និងស្វាមី នាយ កៃដ កំពុងតែចូលសម្រាក​មន្ទីរពេទ្យត្រៀមសម្រាលកូនទីពីររបស់នាងហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
តារាកំប្លែង ខ្ញុង និងស្វាមី
តារាកំប្លែង ខ្ញុង និងស្វាមី

គួរបញ្ជាក់ផងដែរថាអ្នកនាង ខ្ញុងមិនទាន់គ្រប់ខែដែលត្រូវដល់ពេលសម្រាលនោះទេ គឺប្រហែលជាកើតមុន​ខែដែល​កូនក្នុងផ្ទៃរបស់គាត់មានវ័យទើបតែ ៨ ខែប៉ុណ្ណោះ នេះបើតាមការបញ្ជាក់នៅក្នុងការ Live លក់សម្លៀកបំពាក់តាម​គណនីហ្វេសប៊ុកផ្ទាល់ខ្លួនកាលពីម្សិលមិញនេះ។ មូលហេតុដែល ខ្ញុង ជួបរឿងបែបនេះគឺដោយសារតែនាង​មមាញឹក​នឹងការងារច្រើនពេក ដូចជាការងារសិល្បៈ មានជំនួញផ្ទាល់ខ្លួនទៀត មិនត្រឹមតែប៉ុណ្ណោះត្រូវមើលថែ​គ្រួសារ​ថែមទៀត​ផង។ ដូច្នេះហើយទើបធ្វើឲ្យនាងមិនសូវមានពេលវេលាថែរក្សាសុខភាពខ្លួនឯងឲ្យបានល្អក្នុងអំឡុងពេលមានផ្ទៃពោះនេះទេ។ នៅមុននេះបន្តិចមានមហាជនជាច្រើនបានជូនពរដោយនិយាយពាក្យពេចន៍ល្អៗទៅកាន់នាង និងកូននៅក្នុងផ្ទៃកុំឲ្យ​មាន​រឿងអ្វីកើតឡើងឲ្យសោះ ហើយពាក្យពេចន៍ទាំងអស់នេះគឺជាកំម្លាំងចិត្តដ៏ធំធេងសម្រាប់នាង​ក្នុងការសម្រាល​នៅ​យប់នេះផងដែរ។ ដូច្នេះយើងទាំងអស់គ្នាមានតែរង់ចាំមើលថា តើកូនប្រុសរបស់នាងដែលមានឈ្មោះថា មង្គល មាន​មុខមាត់គួរឲ្យខ្នាញ់ និងមានមុខស្រដៀងទៅកាន់អ្នកណា យើងប្រាកដជាបានដឹងច្បាស់ទាំងអស់គ្នា៕

តោះមកមើលរូបភាពនៃការសម្រាកនៅក្នុងមន្ទីពេទ្យដើម្បីរង់ចាំសម្រាលរបស់អ្នកនាង ខ្ញុង ៖

តារាកំប្លែង ខ្ញុង សម្រាកក្នុងមន្ទីពេទ្យរង់ចាំសម្រាល
តារាកំប្លែង ខ្ញុង សម្រាកក្នុងមន្ទីពេទ្យរង់ចាំសម្រាល
តារាកំប្លែង ខ្ញុង កំពុងពិនិត្យផ្ទៃពោះ
តារាកំប្លែង ខ្ញុង កំពុងពិនិត្យផ្ទៃពោះ
ពាក្យពេចន៍របស់តារាកំប្លែង ខ្ញុង នៅក្នុងបណ្តាញសង្គម
ពាក្យពេចន៍របស់តារាកំប្លែង ខ្ញុង នៅក្នុងបណ្តាញសង្គម
ខ្ញុងនាយ កៃដ
Kit Puth seyha
Menghong (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T