មិនធម្មតា! ឡាន​ Roll Royce​ ប្រភេទ​ SUV​ ថ្មី ​តម្លៃ​ខ្ទង់​លាន​ដុល្លារ​​​បាន​​ដល់​​ដៃ​​អ្នក​​នាង​​ ទ្រី​ ដា​ណា​​ ហើយ

//s5.kh1.co/79/794be06545d1aa1eccb18bee02458a84ca5fccb4.jpg
សង្គម

 ១៨-មិថុនា-២០២០ ១១ព្រឹក · ៤ ឆ្នាំមុន

កាលពីម្សិលមិញនេះ​មាន​ការ​ចាប់​អារម្មណ៍​មួយ ក្រោយ​ពី​គេ​បាន​ឃើញ​អ្នកនាង ទ្រី ដាណា បាន​បើករថយន្ត​ដ៏​ប្រណិត​មួយ​ ម៉ាក Roll Royce ប្រភេទ SUV លើក​ដំបូង​បំផុត​លើ​ពិភព​លោក

កាលពីម្សិលមិញនេះ​មាន​ការ​ចាប់​អារម្មណ៍​មួយ ក្រោយ​ពី​គេ​បាន​ឃើញ​អ្នកនាង ទ្រី ដាណា បាន​បើករថយន្ត​ដ៏​ប្រណិត​មួយ​ ម៉ាក Roll Royce ប្រភេទ SUV លើក​ដំបូង​បំផុត​លើ​ពិភព​លោក ដែល​គេ​ដឹង​ថា​មាន​តម្លៃ​កប់​ក្ដោង។ម៉ាក​ពិត​ប្រាកដ​រថយន្ត​ដ៏​ប្រណិត​នេះ គឺ Rolls-Royce Cullinan ដែល​ទើប​ប្រកាស​បើក​លក់​ផ្លូវ​ការ​នៅ​ក្នុង​ប្រទេស​ថៃ​ប៉ុន្មាន​ថ្ងៃ​មុន​នេះ​ប៉ុណ្ណោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ស្រាប់តែនៅ​ថ្ងៃ​នេះ រថយន្ត​លំដាប់​អភិជន​មួយ​នេះ ក៏​បាន​មាន​វត្តមាន​នៅកម្ពុជា​​ដែរ ដោយគេឃើញអ្នកនាង ទ្រី ដាណា ទិញ​យក​ធ្វើ​ជា​កម្មសិទ្ធិ​។ ចំពោះ​តម្លៃ ប្រភព​មួយ​បាន​​បង្ហើប​ថា Rolls-Royce Cullinan គឺ​មាន​តម្លៃ​ប្រមាណ​ជាង ៩០ម៉ឺន​ដុល្លារ​អាមេរិក​ឯណោះ។ ត្បិត​ថា ម្ចាស់ហាងពេជ្រ​ដែល​ធ្លាប់​មាន​ប្រវត្តិ​ជា​អ្នក​លក់​ខោអាវ​ក្រោម​ឆ័ត្រ ទើប​​បាន​បង្ហាញ​ជា​សាធារណៈ ថា​ជា​ម្ចាស់​លើ​រថយន្ត​ប្រភេទ SUV ទី​១​ក្នុង​សែស្រឡាយ Rolls Royce នៅ​ព្រឹក​នេះ​ក៏​ពិត​មែន ប៉ុន្តែ​តាម​ប្រភព​មិន​បញ្ចេញ​ឈ្មោះ​ដដែល​បាន​ឲ្យ​ដឹង​ថា មាន​បុគ្គល​លំដាប់​អភិជន​ច្រើន​នាក់​ហើយ ដែល​បាន​ក្លាយ​ជា​ម្ចាស់​លើ Rolls-Royce Cullinan នៅ​ក្នុង​ស្រុក​ខ្មែរ៕

https://s5.kh1.co/__image/w=650,h=867,q=100/0a/0a0891be9d2d5e0d1f02669648025670eb44dbab.jpg
https://s5.kh1.co/__image/w=650,h=898,q=100/cb/cb197b91d692363228dbf54e242902c693fc0f95.jpg
ឡាន​ Roll Royce​ ប្រភេទ​ SUV​ ថ្មី​
ឡាន​ Roll Royce​ ប្រភេទ​ SUV​ ថ្មី​
In vanda
In vanda (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T