ត្រឹមតែមួយថ្ងៃ ឥណ្ឌូនេស៊ីមានអ្នកឆ្លងជំងឺ COVID-១៩ ថ្មីចំនួន ១,០៣១ ករណី និងស្លាប់ចំនួន ៤៥ ករណី

//s5.kh1.co/ae/aea5dfcfb42d9166fa25b8c825d54998b0efc489.jpg
សង្គម

 ១៨-មិថុនា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

ប្រទេសឥណ្ឌូនេស៊ីមានចំនួនករណីឆ្លងជំងឺ COVID-១៩ កើនដល់ ៤១,៤៣១ នាក់ និងមានចំនួនអ្នកស្លាប់ ២,២៧៦ នាក់

ឥណ្ឌូនេស៊ី៖ មន្ត្រីក្រសួងសុខាភិបាលប្រទេសឥណ្ឌូនេស៊ីលោក Achmad Yurianto បាននិយាយនៅក្នុងសន្និសីទកាសែតមួយនៅថ្ងៃពុធនេះថាករណីនៃជំងឺ COVID-១៩ នៅប្រទេសឥណ្ឌូនេស៊ីបានកើនឡើង ចំនួន ១,០៣១ ក្នុងរយៈពេលមួយថ្ងៃ ដែលនាំឱ្យចំនួនករណីឆ្លងជំងឺនេះកើនដល់ ៤១,៤៣១ នាក់ និងមានចំនួនអ្នកស្លាប់ ៤៥ នាក់បន្ថែមទៀតដែលនាំឱ្យកើនឡើងដល់ ២,២៧៦ នាក់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោកក៏បានបញ្ជាក់ផងដែរថា មានមនុស្សចំនួន ៥៤០ នាក់ទៀតត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យ ដោយធ្វើឱ្យចំនួនអ្នកជំងឺដែលបានជាសះស្បើយសរុបមានចំនួន ១៦,២៤៣ នាក់។

រូបតំណាង
រូបតំណាង

លោក Yurianto បាននិយាយថា ក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះខេត្តចំនួន ៥ គឺខេត្ត Jakarta, Central Java, East Java, South Kalimantan និង South Sulawesi មានចំនួននៃករណីឆ្លងកើនឡើងខ្ពស់។

លោកបានពន្យល់ថាចំនួនករណីដ៏ខ្ពស់នេះដោយសារ “ការទាក់ទងគ្នាកាន់តែច្រើនឡើងៗ” នៃអ្នកជំងឺដែលមានផ្ទុកមេរោគនៅក្នុងមន្ទីរពេទ្យនៅតាមខេត្ត។

លោក Yurianto បានបន្ថែមថា "ការធ្វើតេស្តដ៏ធំមួយត្រូវបានធ្វើឡើងក្នុងប៉ុន្មានសប្តាហ៍មុន" ។

ទន្ទឹមនឹងនេះមិនមានករណីវិជ្ជមានណាមួយត្រូវបានរកឃើញនៅក្នុងខេត្តចំនួន ៤ ផ្សេងទៀតនោះទេគឺខេត្ត North Kalimantan, Central Sulawesi, East Nusa Tenggara និង Gorontalo Enditem ៕

រូបតំណាង
រូបតំណាង

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ

Chea Vanneth
Jing Funan (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T