កាន់តែក្ដៅស្លឹកត្រចៀកហើយ! កូរ៉េខាងត្បូងបោះសម្ដីថា ទទួលយកឥរិយាបទមិនសមហេតុផលរបស់កូរ៉េខាងជើងលែងបានទៀតហើយ

//s5.kh1.co/c5/c59402b70554d4e8378851418e51ccd96bd426da.jpg
សង្គម

 ១៨-មិថុនា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ការិយាល័យប្រធានធិបតីកូរ៉េខាងត្បូង បានថ្កោលទោសចំពោះការរិះគន់របស់កូរ៉េខាងជើងមកលើប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអុីន ថាមិនសមហេតុផល ហើយកូរ៉េខាងត្បូងក៏ទទួលយកឥរិយាបទបែបនេះលែងបានតទៅទៀតដែរ

សេអ៊ូល៖ នៅថ្ងៃពុធ ទី១៧ ខែមិថុនា ឆ្នាំ២០២០ម្សិលមិញនេះ ការិយាល័យប្រធានធិបតីកូរ៉េខាងត្បូង បានថ្កោលទោសចំពោះការរិះគន់របស់កូរ៉េខាងជើងមកលើប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអុីន ថាមិនសមហេតុផល ហើយកូរ៉េខាងត្បូងក៏ទទួលយកឥរិយាបទបែបនេះ លែងបានតទៅទៀតដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការលើកឡើងដូច្នេះ បានធ្វើឡើងបន្ទាប់ពីប្រទេសកូរ៉េខាងជើង បានបំផ្លាញការិយាល័យទំនាក់ទំនងអន្ដរកូរ៉េ រវាងប្រទេសទាំងពីរនៅក្បែរព្រំដែនកាលពីថ្ងៃអង្គារ។

ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអុីន
ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអុីន

អ្នកនាំពាក្យរបស់ការិយាល័យប្រធានធិបតីកូរ៉េខាងត្បូង លោក Yoon Do-han បាននិយាយថា ការរិះគន់របស់ប្អូនស្រីលោក គីម ជុងអ៊ុន គឺលោកស្រី គីម យូជុង ជាសំដីគ្មានបានការ ឆោតល្ងង់ និងមិនចេះពិចារណា ហើយថែមទាំងបានបំផ្លាញទំនុកចិត្ដរបស់មេដឹកនាំកូរ៉េទាំងពីរទៀតផង។ ហើយអ្នកស្រី ក៏ធ្លាប់បានរិះគន់ មកលើប្រធានាធិបតីកូរ៉េខាងត្បូង ចំពោះការបរាជ័យក្នុងកិច្ចព្រមព្រៀងមួយកាលពីឆ្នាំ២០១៨ផងដែរ។

អ្នកស្រី គីម យូជុង 
អ្នកស្រី គីម យូជុង 

ថ្លែងក្នុងសុន្ទរកថាមួយក្នុងពិធីគម្រប់ខួបលើកទី២០​ នៃកិច្ចប្រជុំកំពូលអន្ដរកូរ៉េលើកដំបូង កាលពីថ្ងៃចន្ទកន្លងទៅ លោក មូន ជេអុីន បានបង្ហាញការសោកស្ដាយដែលទំនាក់ទំនងអន្ដរកូរ៉េ និង ទំនាក់ទំនងរវាងអន្ដរកូរ៉េខាងជើងនិងអាមេរិកមិនរីកចម្រើនដូចក្ដីសង្ឃឹម។ ទោះជាយ៉ាងណាក៏ដោយ លោកក៏បានស្នើឲ្យរដ្ឋបាលក្រុងព្យុងយ៉ាងរក្សាកិច្ចព្រមព្រៀមសន្ដិភាពនេះ និងអាចវិលត្រលប់រកកិច្ចពិភាក្សាឡើងវិញផងដែរ៕

Chheng Bouthorng
B.T

អត្ថបទទាក់ទង

//s9.kh1.co/c0/c045729e3ca3851698305e785950221698fe55ba.png

ខេត្តកំពង់ចាម ទទួលភ្ញៀវមកលេងកំសាន្ត ប្រមាណ ៥.៣លាននាក់ ក្លាយជាខេត្តមាន អ្នកលេងកម្សាន្ត ច្រើនជាងគេទូទាំងប្រទេស ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ រយៈពេល៤ថ្ងៃ

 ១៨-មេសា-២០២៤ 
 ១១ព្រឹក · ២ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T