ភ្នំពេញ ៖ កម្លាំងនគរបាល ប៉ុស្ដិផ្សារ ដើមគ ខណ្ឌទួលគោក កាលពីវេលាម៉ោង ៤ ទៀបភ្លឺ ថ្ងៃទី១៨ ខែមេសា ឆ្នាំ ២០១៣ នេះ ដោយមានកិច្ច សហការពីម្ចាស់សណ្ឋា គារឈូកទិព្វបានឃាត់ខ្លួន ជនសង្ស័យម្នាក់ នៅបន្ទប់លេខ ២២៦ សណ្ឋាគារឈូកទិព្វ២ ស្ថិតនៅផ្លូវលេខ ៣៣៦ ក្រុមទី២៥ ភូមិ ១២ សង្កាត់ផ្សារដើមគ ខណ្ឌទួលគោក បន្ទាប់ពីជនសង្ស័យរូបនេះ បានធ្វើសកម្ម ភាពលួចកាបូបលុយ និងទូរស័ព្ទកាលពីថ្ងៃ ទី ២៤ ខែមីនា ឆ្នាំ ២០១៣ កន្លងទៅ នៅ វេលាម៉ោង ៣ និង៣០នាទីរំលងអាធ្រាត្រ   ក្នុងបន្ទប់សណ្ឋាគារ ។

យោងតាមរបាយការណ៍ របស់នគរ បាលខណ្ឌទួលគោក បានឱ្យដឹងថា ជន សង្ស័យរូបនេះមានឈ្មោះ យ៉េវ ចំរុង ហៅ សិដ្ឋ ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរ មិន ពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិត្រញំងអញ្ចាញ សង្កាត់ត្រញំងក្រសាំង  ខណ្ឌពោធិសែនជ័យ ដោយឡែកជនរង គ្រោះ ឈ្មោះ ឃុន វិភព ហៅ ពៅ ភេទ ប្រុស អាយុ ៤២ឆ្នាំ មុខរបរ ជាមន្ដ្រីកង រាជអាវុធហត្ថលើផ្ទៃប្រទេស ស្នាក់នៅផ្ទះ គ្មានលេខ ភូមិក្រែក ឃុំក្រែក ស្រុកពញា ក្រែក ខេត្ដកំពង់ចាម ។

យោងតាមរបាយការណ៍បានបន្ដថា នៅ វេលាម៉ោងកើតហេតុខាងលើ ខណៈដែល ជនរងគ្រោះ ដេកលង់លក់នៅក្នុងបន្ទប់នៃ សណ្ឋាគារ ស្រាប់តែ ជនសង្ស័យចូលទៅធ្វើ សកម្មភាពលួចកាបូប និងទូរស័ព្ទដៃ ២ គ្រឿង ហើយគេចខ្លួនបាត់ ។ ក្រោយពីមាន ករណីចោរកម្មខាងលើនេះកើតឡើង អធិ ការនគរបាល ខណ្ឌទួលគោក លោក ហួត ចាន់យ៉ារ៉ាន់ បានបញ្ជាឱ្យសមត្ថកិច្ចមូល ដ្ឋានធ្វើការស្រាវជ្រាវ ហើយឈានទៅដល់ ការឃាត់ខ្លួនជន សង្ស័យនេះតែម្ដង ។

បើយោងតាមរបាយការណ៍ ក្រោយ ឃាត់ខ្លួនជនសង្ស័យខាងលើ សមត្ថកិច្ចបាន ដកហូតដង្កឹះសោរសម្រាប់ចាក់បើកទ្វារ បន្ទប់សណ្ឋាគារចំនួន ៦ បៀរចំនួន ២សន្លឹក និងកូនកន្ដ្រៃចំនួន ១ ។

ដោយឡែកសម្ភារៈដែលបាត់បង់រួម មាន ទូរស័ព្ទដៃ ២គ្រឿង លុយ ១៣០០ ដុល្លារ ប័ណ្ណបើកបរ ប័ណ្ណប្រើប្រាស់អាវុធខ្លី លិខិតបញ្ជាបេសកកម្ម អត្ដសញ្ញាណប័ណ្ណ និងប័ណ្ណសម្គាល់រថយន្ដជាដើម ។ បច្ចុប្បន្ន ជនសង្ស័យរូបនេះ ត្រូវបានឃុំខ្លួនជា បណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាល ខណ្ឌទួលគោក ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការ ៕


ដោយ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]