កូរ៉េខាងជើងត្រៀមបញ្ជូនកងទ័ព ទៅកាន់តំបន់ព្រំដែនជាមួយកូរ៉េខាងត្បូង

//s5.kh1.co/ff/ffef72b9beda78a7fc9be7dcf29a4980a81ed2d7.jpg
សង្គម

 ១៧-មិថុនា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

នៅថ្ងៃពុធនេះប្រទេសកូរ៉េខាងជើងបាន​ប្រកាសថា ខ្លួននឹងបញ្ជូនកងទ័ពទៅ​​តំបន់ឧស្សាហកម្ម Kaesong ​ដែល​​ជាប់ព្រំដែនជាមួយប្រទេសកូរ៉េខាងត្បូង

បរទេស៖ ខណៈភាពតានតឹងចេះតែបន្តកើតមានឡើង នៅថ្ងៃពុធនេះប្រទេសកូរ៉េខាងជើងបាន​ប្រកាសថា ខ្លួននឹងបញ្ជូនកងទ័ពទៅ​​តំបន់ឧស្សាហកម្ម Kaesong ​ដែល​​​នៅជាប់ព្រំដែនជាមួយប្រទេសកូរ៉េខាងត្បូង។ ការប្រកាសនេះបានធ្វើឡើងមួយថ្ងៃ បន្ទាប់ពីកូរ៉េខាងជើង​ បានបំផ្លាញការិយាល័យទំនាក់ទំនងអន្តរកូរ៉េមួយ​ ត្រូវបានបង្កើតឡើងកាលពីឆ្នាំ ២០១៨​ ដែល​ជាកិច្ចព្រមព្រៀងសន្តិភាពរវាងមេដឹកនាំប្រទេសទាំងពីរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កូរ៉េខាងជើង បានបំផ្ទុះនិងបំផ្លាញការិយាល័យទំនាក់ទំនងអន្តរកូរ៉េ កាលពីថ្ងៃម្សិលមិញនេះ
កូរ៉េខាងជើង បានបំផ្ទុះនិងបំផ្លាញការិយាល័យទំនាក់ទំនងអន្តរកូរ៉េ កាលពីថ្ងៃម្សិលមិញនេះ

អគ្គសេនាធិការកងទ័ពកូរ៉េខាងជើងបានឱ្យដឹងថា នៅពេលខាងមុខនេះ កូរ៉េខាងជើង​នឹងចាប់ផ្តើមធ្វើសមយុទ្ធយោធាឡើងវិញ រួមទាំងការបង្កើតប៉ុស្តិ៍យាមនៅតាមតំបន់ព្រំដែន ​ក៏ដូចជា​ត្រៀមខ្លួនចាត់វិធានការ​ភ្លាមៗ ដើម្បីតទល់នឹងក្រុមសកម្មជន​មួយ​ចំនួន​ ​ដែលចែកចាយ​ខិត​ប័ណ្ណ​ មានខ្លឹមសារប្រឆាំង​​ទីក្រុងព្យុងយ៉ាង​ ចូលក្នុង​​ទឹកដីកូរ៉េខាងជើង។

ក្រុម​សកម្មជន​ ដែល​​រត់​គេចពី​កូរ៉េខាង​ជើង​ បានបង្ហោះសារប្រឆាំង​នឹង​របប​ព្យុងយ៉ាង​ ចូលក្នុងទឹកដីកូរ៉េខាងជើង
ក្រុម​សកម្មជន​ ដែល​​រត់​គេចពី​កូរ៉េខាង​ជើង​ បានបង្ហោះសារប្រឆាំង​នឹង​របប​ព្យុងយ៉ាង​ ចូលក្នុងទឹកដីកូរ៉េខាងជើង

គួរឱ្យដឹងផងដែរថា ក្រោយការប្រកាសថានឹងដាក់ពង្រាយកងទ័ព​ពីសំណាក់ប្រទេសកូរ៉េខាងជើងនេះ រដ្ឋាភិបាលកូរ៉េខាងត្បូង នៅមិន​ធ្វើការឆ្លើយតបភ្លាមៗទៅនឹងសេចក្តីថ្លែងការណ៍របស់យោធាកូរ៉េខាងជើងនៅឡើយទេ។ ប៉ុន្តែទោះបីជាយ៉ាងក្តី កូរ៉េខាងត្បូងអាចនឹងចាត់វិធាការបន្ទាប់របស់ខ្លួន ប្រសិនកូរ៉េខាងជើងនៅតែ​បង្កើនភាពតានតឹងកាន់តែធ្ងន់ធ្ងរឡើងៗរវាងប្រទេសទាំងពីរ៕

ទាហានកូរ៉េខាងជើង
ទាហានកូរ៉េខាងជើង
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T