ធនាគារមិនព្រមបើកប្រាក់ចូលនិវត្តន៍ឲ្យម្ដាយ ស្រាប់តែស្ត្រីរូបនេះដាក់ម្ដាយវ័យ១០០ឆ្នាំលើគ្រែ អូសទៅដល់ធនាគារតែម្ដង (មានវីដេអូ)

//s5.kh1.co/3d/3d0756316d3c2ee2205d1fe2a3c567093eff4693.jpg
សង្គម

 ១៧-មិថុនា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ស្ត្រីម្នាក់គ្មានជម្រើសអ្វីក្រៅពីអូសម្ដាយជរាអាយុ១០០ឆ្នាំ ទៅបើកប្រាក់រឺត្រែតដល់ធនាគារ បន្ទាប់ពីធានាគារបដិសេធមិនបើកប្រាក់ឲ្យ

ឥណ្ឌា៖ ស្ត្រីវ័យ៦០ឆ្នាំម្នាក់ មិនមានជម្រើសអ្វីផ្សេងក្រៅពីដាក់ម្ដាយជរាអាយុ១០០ឆ្នាំរបស់ខ្លួនលើគ្រែតូចមួយ ហើយអូសទៅធនាគារដើម្បីបើកប្រាក់ចូលនិវត្ដន៍(ប្រាក់រឺត្រែត) បន្ទាប់ពីធនាគារបដិសេធមិនបើកឲ្យ ព្រោះគេចង់ផ្ទៀងផ្ទាត់ម្ចាស់ប្រាក់ផ្ទាល់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
អ្នកស្រី Punjumti Dei កុំពុងអូសម្ដាយ 
អ្នកស្រី Punjumti Dei កុំពុងអូសម្ដាយ 

តាមប្រភពព័ត៌មានបានឲ្យដឹងថា ស្រី្ដខាងលើមានឈ្មោះថា Punjumti Dei មានម្ដាយឈ្មោះថា Labhe រស់នៅក្នុងរដ្ឋ Odisha ប្រទេសឥណ្ឌា បានទៅធនាគារដើម្បីដកប្រាក់ចូលនិវត្ដន៍របស់ម្ដាយចំនួន ១៥០០រ៉ូពី (ជិត២០ដុល្លារអាមេរិក) ប៉ុន្ដែខាងធនាគារមិនព្រមប្រគល់ប្រាក់នោះឡើយ ព្រោះគេត្រូវការម្ចាស់ប្រាក់មកផ្ទាល់ ដើម្បីធ្វើការផ្ទៀងផ្ទាត់។ ហេតុដូច្នេះ អ្នកស្រី Punjumti Dei ត្រូវបង្ខំចិត្ដអូសម្ដាយជរា ក្រោមកម្ដៅថ្ងៃតាមផ្លូវលំនៅក្នុងភូមិ ដើម្បីទៅដល់សាខាធានាគារ។

អ្នកស្រី Punjumti Dei កុំពុងអូសម្ដាយ 
អ្នកស្រី Punjumti Dei កុំពុងអូសម្ដាយ 

ជុំវិញវឿងរ៉ាវខាងលើ អ្នកស្រី Punjumti Dei បាននិយាយថា៖

ខ្ញុំបានទៅធនាគារពីរបីដងក្នុងរយៈពេល ៣ខែចុងក្រោយនេះ ដើម្បីស្នើសុំមន្ដ្រីធនាគារបើកប្រាក់រឺត្រែតរបស់ម្ដាយ។ តែមន្ដ្រីធនាគារបានប្រាប់ថា ពួកគេនិងបើកប្រាក់នោះឲ្យ លុះត្រាតែនាំម្ដាយមកដល់សាខាធនាគារផ្ទាល់។

អ្នកស្រី Punjumti Dei 

អ្នកស្រី Punjumti Dei បានឲ្យដឹងទៀតថា ម្ដាយរបស់គាត់គឺជាសមាជិកម្នាក់ស្ថិតក្រោមការគ្រប់គ្រង និងទទួលបានជំនួយពីរដ្ឋាភិបាល ហើយរដ្ឋាភិបាលបានប្រកាសថានឹងផ្ដល់ប្រាក់ចំនួន ៥០០រ៉ូពីក្នុងមួយខែ ចាប់ពីខែមេសា ដល់ ខែមិថុនា កំឡុងពេលជំងឺកូវីដ-១៩ រាតត្បាត។

គ្រែដែលអ្នកស្រី Punjumti Dei ប្រើសម្រាប់អូសម្ដាយ
គ្រែដែលអ្នកស្រី Punjumti Dei ប្រើសម្រាប់អូសម្ដាយ

យ៉ាងណាមិញ សកម្មភាពដែលអ្នកស្រី Punjumti Dei អូសម្ដាយនោះ ត្រូវបានគេថតឡើង រួចយកទៅបង្ហោះលើបណ្ដាញអុីនធឺណេត និងកំពុងល្បីល្បាញពាសពេញបណ្ដាញសង្គម ហើយក៏មានមហាជនជាច្រើន បានបញ្ចេញមតិយោបល់ទាក់ទងនឹងរឿងរ៉ាវនេះផងដែរ។

សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូ
Chheng Bouthorng
B.T

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ២ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T