ក្តៅៗ! ទីបំផុត ដេវីត ទម្លាយវីដេអូ បុរសដែលកាន់ដុំថ្ម ហើយចង់សម្លាប់លោកហើយ (មានវីដេអូ)

//s5.kh1.co/a4/a45b0b791e7054e69b8cd8d923977a07246bfaca.jpg
តារា & កម្សាន្ដ

 ១៧-មិថុនា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

គួរឲ្យខ្លាច ខណៈមានរឿងម្តងហើយម្តងទៀត ដោយលើកដំបូង លោកមិនចង់បង្ហាញនូវវីដេអូទេ តែធ្វើឲ្យលោក កាន់តែបារម្ភសុខសុវត្ថិភាពខ្លួនឯង និងគូស្នេហ៍ ទើបឲ្យដេវីត សម្រេចចិត្តបង្ហោះវីដេអូនៅថ្ងៃនេះ។

ភ្នំពេញ៖ កាលពីយប់មិញ តារាចម្រៀងស្រី ទេព បូព្រឹក្ស បានឡាយវីដេអូមួយ ដោយបាននិយាយពាក់ព័ន្ធនឹងបុរសម្នាក់ ដែលគម្រាមចង់ដុតហាងរបស់នាងចោល ហើយសួររកលេខរបស់លោកដេវីតទៀតផង ខណៈនាង អះអាងយ៉ាងច្បាស់ថា មិនមែនជា មនុស្សមិនគ្រប់ទឹកនោះទេ តែជាមនុស្សធម្មតា ដឹងខុសដឹងត្រូវ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយអត់ទ្រាំមិនបាន ដែលបុរសរូបនោះ មកហាងលោកម្តងហើយម្តងទៀត ហើយថែមទាំងមានពាក្យគម្រាមចង់សម្លាប់ទៀតផងនោះ តារាប្រុស ងួន ចាន់ ដេវីត ដែលជាសង្សាររបស់ កញ្ញា ទេព​ បូព្រឹក្ស សម្រចចិត្ត ទម្លាយវីដេអូ៣ ដែលជាសកម្មភាពរបស់បុរសរូបនោះ បានចូលហាងលោក ជាលើកដំបូង និងបន្តបន្ទាប់ទៀត។  ហើយការបង្ហោះនេះដែរ ក៏ដើម្បីឲ្យមហាជនបានដឹងជាសារធាណៈថា មានមនុស្សចង់ធ្វើបាប ឬចង់គម្រាមលោក និងគូស្នេហ៍លោក។

ក្នុងនោះ លោកបានសរសេររៀបរាប់ខាងលើថា៖

នេះគឺជា វីដេអូ កាលពីថ្ងៃទី ១ និង ថ្ងៃ ទី៥ ខែ មិថុនា ។ កាលពីថ្ងៃទីមួយ មិថុនា មានជនមិនស្គាល់មុខ ជិះម៉ូតូ អាគុប មកដល់ហាងរបស់ខ្ញុំ ( DIT-WAY ) បានចូលមកក្នុងហើយសួររកខ្ញុំដោយក្នុងដៃ ប្រដាប់ដោយដុំថ្ម និង ពាក្យគំរាមកំហែងចង់សម្លាប់ ។ នៅថ្ងៃទី ៥ ខែ មិថុនា ជនដដែលនោះក៏មកម្តងទៀតដើម្បីចាក់សាំងដុតហាងរបស់ខ្ញុំតែម្តងដូចក្នុងវីដេអូ ខាងក្រោមជាការបញ្ជាក់ ។ ដោយមិនចង់មានភាពភ្ញាក់ផ្អើលក្នុង Facebook ក៏មិន live មិន post ដោយខ្ញុំបាទសម្រេចដាក់ពាក្យបណ្តឹងនៅថ្ងៃទី ៦ ខែមិថុនា ដោយការមកលើកដំបូងជន នោះរូបខ្ញុំផ្ទាល់គិតថាក្រែងជាការច្រឡំឬ មនុស្ស សតិមិនគ្រប់ តែបន្តរដល់ការដុតហាងទើបខ្ញុំសម្រេចចិត្តដាក់ពាក្យបណ្តឹងដោយគិតថាជនដៃដល់មិនមែនជាមនុស្សមិនគ្រប់ទឹកនោះទេ ( ដោយសំអាងថាជនដៃដល់នោះ បានប្រើឈ្មោះ អតីតអ្នករាំ របស់ខ្ញុំ ដោយមកលើទីមួយ ប្រាប់ថា ឈ្មោះ សី និង លើកទីពី ពេលមកដុតហាង ប្រាប់សន្តិសុខថាឈ្មោះ ដុន ) ដោយការដាក់ពាក្យបណ្តឹងរហូតមកដល់ថ្ងៃនេះមិនទាន់បានដំណឹង ទើបខ្ញុំសម្រេចចិត្ត បង្ហោះដើម្បីជ្រាបជាដំណឹងដល់បងប្អូន និង កិច្ចកាពារខ្លួនរបស់ខ្ញុំផ្ទាល់ផងដែរ ។ ដោយហេតុនេះខ្ញុំសង្ឃឹមថាជនដៃដល់នឹងរត់មិនរួចពីសំណាញ់ផ្លូវច្បាប់ សូមច្បាប់ជួយ ជាពិសេស បើសិនពិតជាមានអ្នកនៅពីក្រោយខ្នងរឿងនេះមែន ខ្ញុំសង្ឃឹមថាជននោះមិនអាចដេក គងទាក់ខ្លាបើម៉ាសុីនត្រជាក់បានតទៅទៀតចុះ ។សូមទទួលយកដោយក្តីគោរព និង ក្តីរំពឹង ពី ខ្ញុំបាទ ងួន ចាន់ ដាវីត

យ៉ាងណាមិញ ខ្មែរឡូត ក៏មិនបានបញ្ជាក់បានយ៉ាងច្បាស់នោះទេ មានតែបន្តតាមដានបន្តទៀត ថារឿងនឹងទៅជាយ៉ាងណា តែខណៈពេលនេះ ដេវីត រួមទាំង បូព្រឹក្ស ក៏បានដាក់ពាក្យបណ្តឹងដូចគ្នា ដើម្បីជាការការពារខ្លួនផងដែរ៕

លោក ងួន ចាន់ដេវីត
លោក ងួន ចាន់ដេវីត
លោក ងួន ចាន់ដេវីត
លោក ងួន ចាន់ដេវីត
លោក ងួន ចាន់ដេវីត
លោក ងួន ចាន់ដេវីត
លោក ងួន ចាន់ដេវីត និងកញ្ញា ទេព បូព្រឹក្ស
លោក ងួន ចាន់ដេវីត និងកញ្ញា ទេព បូព្រឹក្ស
សាររបស់លោក និងរួមទាំងវីដេអូ
សាររបស់លោក និងរួមទាំងវីដេអូ
ទេព បូព្រឹក្សងួន ចាន់ដេវីត
Keo Nika
KK

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T