ទោះសាច់ឆ្កែត្រូវគេចាត់ទុកជាម្ហូបឆ្ងាញ់​នៅ​វៀត​ណាម​ តែ​​ប្តី​​ប្រ​ពន្ធ​​នេះ​​ ត្រូវ​អាជ្ញា​ធរ​ឃាត់​ខ្លួន​រឿង​សម្លាប់​ឆ្កែ​ដោយ​វិ​ធី​នេះ​

//s5.kh1.co/b7/b77b3013a2a8dabdfef60e9dbb955694f96abeb0.jpg
សង្គម

 ១៧-មិថុនា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាននិយាយកាលពីថ្ងៃច័ន្ទថា ប្តីប្រពន្ធមួយគូដែលត្រូវបានចោទប្រកាន់ពីបទបំពុល សត្វឆ្កែ និងសត្វឆ្មារាប់​សិបក្បាលនៅក្នុងប្រទេសវៀតណាម

វៀតណាម៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាននិយាយកាលពីថ្ងៃច័ន្ទថា ប្តីប្រពន្ធមួយគូដែលត្រូវបានចោទប្រកាន់ពីបទបំពុល សត្វឆ្កែ និងសត្វឆ្មារាប់សិបក្បាលនៅក្នុងប្រទេសវៀតណាម និងត្រូវបានចាប់ខ្លួននៅពេលដែលអាជ្ញាធរមូលដ្ឋានបាន បង្ក្រាបក្រុមអ្នកចាប់សត្វដែលលក់សាច់ទៅឱ្យហាងលក់ចំណីអាហារ និងនៅទីផ្សារ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមប្រពៃណីសាច់ឆ្កែត្រូវបានញ៉ាំជាមួយស្រាអង្ករ ឬស្រាបៀរ និងត្រូវបានគេចាត់ទុកថាជាម្ហូបឆ្ងាញ់នៅតាមតំបន់ នានានៃប្រទេសវៀតណាម។ សម្រាប់សត្វឆ្មាវិញ ទោះបីជាមិនសូវមានប្រជាប្រិយភាព ក៏មានវាមានលក្ខណៈពិសេស នៅលើបញ្ជីមុខម្ហូបដែលជារឿយៗត្រូវបានគេហៅថា "ខ្លាតូច" ។ ប៉ុន្តែសត្វទាំងនេះក៏ត្រូវបានចិញ្ចឹមដោយក្តីស្រឡាញ់ ជាសត្វចិញ្ចឹមរបស់គ្រួសារជាច្រើនផងដែរ។

សាច់ឆ្កែដែលគេបានចម្អិនជាអាហារ<br>
សាច់ឆ្កែដែលគេបានចម្អិនជាអាហារ

កាលពីថ្ងៃអាទិត្យប្រជាជននៅភាគខាងជើងនៃខេត្ត Thanh Hoa ដែលមានចម្ងាយប្រមាណ ២០០ គីឡូម៉ែត្រ ខាងត្បូងទីក្រុងហាណូយបានរកឃើញសាកសពសត្វចិញ្ចឹមរបស់ពួកគេរាយប៉ាយពេញផ្លូវ។

សារព័ត៌មាន VN Express បានស្រង់សម្ដីរបស់ប្រជាជនដោយពួកគេបាននិយាយថា ពួកគេបានជូនដំណឹងដល់ ប៉ូលីសដែលក្រោយមកប៉ូលីសបានចាប់បុរសម្នាក់ និងស្ត្រីម្នាក់ ដោយរកឃើញ “សត្វឆ្កែ និងឆ្មាងាប់​នៅក្នុង​កាបូប​របស់អ្នកទាំងពីរ” ។

ចំណែកឯបណ្តាញព័ត៌មានរដ្ឋមួយផ្សេងទៀតបាននិយាយថា ប៉ូលីសបានរកឃើញថ្នាំបំពុល និងឧបករណ៍ដើម្បី ចាប់សត្វទាំង ៣០ ក្បាល នៅផ្ទះជួលរបស់ប្តីប្រពន្ធនេះ។

អ្នកទាំងពីរបានសារភាពថាបានចាប់សត្វឆ្កែ និងឆ្មានៅក្នុងសហគមន៍ជាច្រើនដោយមានបំណងដឹកពួកវាទៅកាន់ ខេត្តមួយផ្សេងទៀតដើម្បីលក់ជាសាច់។

រូបតំណាង
រូបតំណាង

ក្រុមអ្នកការពារសត្វអន្តរជាតិបានអំពាវនាវឥតឈប់ឈរដល់រដ្ឋាភិបាលវៀតណាមឱ្យហាមឃាត់ការបរិភោគសាច់ឆ្កែ និងសាច់ឆ្មា ប៉ុន្តែរហូតមកដល់ពេលនេះទីក្រុងហាណូយបានបដិសេធហើយអាជីវកម្មនេះនៅតែបន្តកើតមាន។

យោងតាមអង្គការ Four Paws សត្វឆ្កែប្រមាណ ៣០ លានក្បាលត្រូវបានសម្លាប់សម្រាប់យកសាច់របស់ពួកវា ជារៀងរាល់ឆ្នាំនៅអាស៊ីរួមទាំងប្រទេសវៀតណាម ចិន និងកម្ពុជា។ អង្គការនេះបានបន្ថែមថាចំនួនសត្វឆ្មាគឺ មិនទាន់​ដឹងនៅឡើយទេ ប៉ុន្តែទំនងជាមានរាប់លាន។

ក្នុងឆ្នាំ ២០១៨ មន្រ្តីទីក្រុងហាណូយបានជម្រុញឱ្យប្រជាជនកាត់បន្ថយការបរិភោគសាច់ឆ្កែដោយនិយាយថា មុខម្ហូបដែលពេញនិយមកំពុងធ្វើអោយខូចកេរិ៍្តឈ្មោះទីក្រុង និងហានិភ័យនៃការរីករាលដាលជំងឺឆ្កែឆ្កួតផងដែរ។

ប្តីប្រពន្ធបង្ក
ប្តីប្រពន្ធបង្ក

នៅវៀតណាមមានកសិដ្ឋានចិញ្ចឹមសត្វឆ្កែ និងឆ្មាយកសាច់ពីរបីកន្លែង តែសត្វទាំងនេះជាច្រើននៅត្រូវបានលួចចាប់ ដោយខុសច្បាប់។ សកម្មភាពចោរលួចសត្វឆ្មា និងឆ្កែនៅតាមផ្ទះនៅតែបន្តទោះបីជាអាជ្ញាធរបានធ្វើការចាប់ខ្លួន ជនល្មើសជាច្រើនក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះរួមទាំងមនុស្ស ៥ នាក់ដែលត្រូវបានឃុំខ្លួនកាលពីខែមុននៅក្នុងខេត្ត Nghe An ក៏ដោយ។ ចោរលួចសត្វឆ្កែបានបង្កជាកំហឹងយ៉ាងខ្លាំងក្នុងចំណោមសាធារណៈជនវៀតណាម ហើយត្រូវ​បាន​អ្នកភូមិវាយធ្វើបាបរហូតដល់ស្លាប់ក៏មាន៕

ប្រភព៖ The Jakarta Post

Chea Vanneth
Jing Funan (C)

អត្ថបទទាក់ទង

//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · ១១ ម៉ោងមុន
//s9.kh1.co/69/6979169246f2271453d368556b205bb61a6118e7.png

ត្រៀមខ្លួនចូលរួមសប្បាយកម្សាន្តជាមួយ «សង្ក្រាន្តវត្តភ្នំ » នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០២៤

 ២៩-មីនា-២០២៤ 
 ៩ព្រឹក · ១២ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T