រឿងភាគថ្មីរបស់ Jame Jirayu ទទួលបានការគាំទ្រខ្លាំង នៅថ្ងៃចាក់បញ្ចាំងដំបូង

//s5.kh1.co/e3/e3a0a5a7da365f94361f1c85d3a933af2b232be1.jpg
នារី

 ១៧-មិថុនា-២០២០ ១១ព្រឹក · ៤ ឆ្នាំមុន

រឿងភាគថ្មីរបស់ Jame Jirayu ទទួលបានការគាំទ្រនៅថ្ងៃចាក់បញ្ចាំងដំបូង

ថៃ៖ តារាសម្ដែងប្រុសដ៏ល្បីឈ្មោះប្រចាំស្ថានីយ៍ទូរទស្សន៍ថៃប៉ុស្តិ៍លេខ៣ Jame Jirayu សម្រាប់ឆ្នាំ២០២០នេះ បានលេចមុខនៅក្នុងរឿងភាគរហូតដល់ទៅពីរ គឺរឿង Leh Buphakal ដែលបានបញ្ចប់ការចាក់បញ្ចាំងទៅហើយកាលពីខែមេសា និងរឿងភាគថ្មី Pyakorn Sorn Ruk ដែលទើបនឹងចាប់ផ្ដើមការចាក់បញ្ចាំងភាគទី១ នៅថ្ងៃទី១៥ ខែមិថុនានេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

រឿង Pyakorn Sorn Ruk នេះ គឺជាការចាប់ដៃគួសម្ដែងរួមគ្នាជាលើកដំបូង រវាង Jame Jirayu និងតារាស្រីរូបស្រស់សោភា Ice Preechaya។ រឿងនេះមិនត្រឹមតែកំពុងចាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍ថៃប៉ុស្តិ៍លេខ៣ ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ត្រូវបានយកទៅចាក់បញ្ចាំងតំណាលគ្នានៅឯប្រទេស ចិនថែមទៀតផង។ សាច់រឿងមួយនេះ ពិតជាមានលក្ខណៈគួរឲ្យចាប់អារម្មណ៍មែនទែន ដោយសារវាជាប្រភេទរឿងបែបស្នេហារ៉ូម៉េនទិក លាយឡំនឹងឈុតឆាកស៊ើបអង្កេត បាញ់បោះ ជាពិសេសគឺតួឯកស្រី ថែមទាំងសមត្ថភាពក្នុងការមើលឃើញអនាគតរបស់អ្នកដទៃថែមទៀត។

សម្រាប់ការចាក់បញ្ចាំងភាគដំបូង រឿងនេះក៏ទទួលបានការគាំទ្រមិនចាញ់រឿងភាគល្បីៗផ្សេងទៀតដែរ។ ក្នុងនោះ សម្រាប់ចំនួនអ្នកទស្សនានៅលើកញ្ចក់ទូរទស្សន៍ គឺមានចំនួនតិចជាងរឿង Ok Keub Hak Ab Ruk Khun Samee (My Husband in Law) ត្រឹមតែ ១% ប៉ុណ្ណោះ។

ចំណែកឯចំនួនអ្នកទស្សនាតាមប្រព័ន្ធអនឡាញក៏មានចំនួនច្រើនប្រហាក់ប្រហែលនឹងរឿង My Husband in Law ដូចគ្នា។ មិនត្រឹមតែប៉ុណ្ណោះ ទស្សនិកជន ជាពិសេសហ្វេនៗ បាននាំគ្នាបង្ហោះសារ និងបញ្ចេញមតិវិជ្ជមានអំពីរឿងភាគថ្មីមួយនេះ នៅលើបណ្ដាញសង្គមនានា ជាពិសេស Twitter រហូតដល់ទទួលបានលំដាប់ភាពពេញនិយម Twitter Trend លំដាប់លេខ១ ប្រចាំប្រទេសថៃថែមទៀតផង។ នេះអាចចាត់ទុកបានថា ជាជោគជ័យថ្មីមួយទៀតរបស់ Jame Jirayu និងក្រុមការងារ ដែលវាគឺជាកម្លាំងចិត្តដ៏សំខាន់ក្នុងការជម្រុយឲ្យពួកគេកាន់តែខិតខំផលិតរឿងថ្មីៗ បន្ថែមទៀត៕

សូមទស្សនារូបភាពខាងក្រោម៖

ស្ថិតិអ្នកទស្សនារឿង Pyakorn Sorn Ruk
ស្ថិតិអ្នកទស្សនារឿង Pyakorn Sorn Ruk
Jame Jirayu និង Ice Preechaya តួឯកក្នុងរឿង Pyakorn Sorn Ruk

Sou Sopheaktra
Sou Sopheaktra (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T