កត្តញូណាស់! ចៅប្រុសរូបនេះ សុខចិត្ដផ្លុំខ្យល់បញ្ជូលមាត់ជីដូន ដើម្បីសង្រ្គោះជីវិតចុងក្រោយ ទាំងដឹងថាជីដូនឆ្លងកូវីដ-១៩

//s5.kh1.co/9b/9b42a53f7add3eb00b7b4e2f54960839aee750f2.jpg
សង្គម

 ១៧-មិថុនា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ចៅប្រុសរូបនេះ សុខចិត្ដផ្លុំខ្យល់ចូលមាត់ជីដូន ដើម្បីសង្រ្គោះជីវិតចុងក្រោយ ទាំងដឹងថាជីដូនឆ្លងកូវីដ-១៩

ម៉ិកស៊ិក៖ កូវីដ-១៩ គឺជាជំងឺឆ្លងដ៏កាចសាហាវម៉្យាង តាមរយៈប្រព័ន្ធផ្លូវដង្ហើម ក៏ដូចជាការប៉ះផ្ទាល់ជាមួយអ្នកផ្ទុកជំងឺនេះជាដើម។ តែយ៉ាងណាមិញ ដោយសារភាពកត្តញូបានជំរុញឲ្យបុរសវ័យក្មេងម្នាក់ពុំខ្លាចរអានឹងរោគឆ្លងនេះឡើយ ដែលរូបគេបានព្យាយាមជួយសង្រ្គោះជីដូន តាមរយៈការសម្រួលផ្លូវដង្ហើមដោយការផ្លុំបញ្ចូលខ្យល់ដោយប្រើមាត់ ទោះជាដឹងថាជីដូនឆ្លងជំងឺកូវីដ-១៩ក៏ដោយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ទិដ្ឋភាពនៅកន្លែងកើតហេតុ
ទិដ្ឋភាពនៅកន្លែងកើតហេតុ

ហេតុការណ៍នេះ បានកើតឡើងនៅត្រង់ចំណតរថយន្ដរបស់មន្ទីរពេទ្យមួយ ក្នុងប្រទេសម៉ិកស៊ិក នៅពេលចៅប្រុសដែលមិនត្រូវបានបញ្ចេញអត្ដសញ្ញាណខាងលើ កំពុងដឹកជីដូនរបស់ខ្លួនទៅមន្ទីរពេទ្យ បន្ទាប់ពីជីដូនចាប់ផ្ដើមចេញរោគសញ្ញាដំបូងនៃជំងឺកូវីដ-១៩។ ហើយខណៈពេលអ្នកទាំងពីរកំពុងអង្គុយរង់ចាំក្នុងឡានដើម្បីចូលមន្ទីរពេទ្យ ក៏ស្រាប់តែអការជីដូនធ្វើទុករហូតដល់សន្លប់តែម្ដង។

ចៅប្រុសកំពុងជួយសង្រ្គោះជីដូន
ចៅប្រុសកំពុងជួយសង្រ្គោះជីដូន

ភ្លាមៗនោះ បុរសជាចៅបានព្យាយាមជួយសង្គ្រោះជីដូន ដោយប្រើមាត់របស់គាត់ផ្ទាល់ ផ្លុំបញ្ជូលខ្យល់ទៅកាន់ជីដូន ទាំងមិនមានឧបករណ៍ការពារមេរោគឡើយ។ តែជាអកុសល នៅពេលក្រុមគ្រូពេទ្យបានចុះមកដល់កន្លែងកើតហេតុ ហើយពិនិត្យឃើញថា ជីដូនបានស្លាប់បាត់ទៅហើយ។ យ៉ាងណាមិញ គេមិនទាន់ដឹងច្បាស់ទេថា ចៅប្រុសបានឆ្លងជំងឺកូវីដ-១៩ ពីជីដូនឬយ៉ាងណាឡើយ។

ទិដ្ឋភាពនៅកន្លែងកើតហេតុ
ទិដ្ឋភាពនៅកន្លែងកើតហេតុ

គួរឲ្យដឹងដែរថា ប្រទេសម៉ិកស៊ិក ក៏ជាប្រទេសរងគ្រោះខ្លាំងដោយសារជំងឺកូវីដ-១៩ផងដែរ ហើយបើគិតមកត្រឹមព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ ប្រទេសនេះបានកត់ត្រាករណីឆ្លងសរុបជាង ១៥៥,០០០នាក់ ដោយក្នុងនោះស្លាប់ចំនួន ១៨,៣១០នាក់ និងជាសះស្បើយចំនួន ១១៦,០០០នាក់៕

Chheng Bouthorng
B.T

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ១២ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T