កូរ៉េខាងត្បូង ៖ ព័ត៌មាននេះបានផ្ទុះឡើង កាលពីព្រឹកថ្ងៃទី ១៦ ខែមិថុនា ម្សិលមិញនេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្នុងវិស័យ Kpop ដោយសារតែការបាត់បង់ Yohan សមាជិកក្រុម Top Secret ទាំងវ័យក្មេង ដោយទាន់មិនដឹងពីមូលហេតុ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សYohan ត្រូវបានគេរកឃើញថា ទទួលមរណៈភាព នៅឯមន្ទីរពេទ្យ Severance ក្នុងតំបន់ Sinchon។
យ៉ាងណាមិញ នៅថ្ងៃទី ១៨ ខែមិថុនា ស្អែកនេះ សាកសពរបស់ Yohan នឹងត្រូវបញ្ជូនទៅទីបញ្ចុះសព នៅឯទីក្រុង Yongin ហើយ។
គួររម្លឹកផងដែរថា Yohan បានបង្ហាញខ្លួន ជាលើកដំបូងនៅឆ្នាំ ២០១៥ ជាមួយនឹងក្រុម NOM។ បន្ទាប់ពីក្រុម NOM បានបំបែកទៅ Yohan បានត្រឡប់មកវិញនៅឆ្នាំ ២០១៧ ជាមួយក្រុមចម្រៀង TST (Top Secret)។
ថ្មីៗនេះ TST បានចេញអាល់ប៊ុមថ្មីមួយ មានឈ្មោះថា Count down កាលពីខែមករា។ បន្ទាប់ពីនោះមក Yohan នៅតែបន្តធ្វើការផ្សព្វផ្សាយ និងទំនាក់ទំនងជាមួយហ្វេន យ៉ាងសកម្មតាមរយៈបណ្តាញសង្គមនិង VLive មិនស្មានថា សុខៗស្រាប់តែលេចលឺដំណឹងមរណៈភាពរបស់លោកបែបនេះ ទាំងដែលលោកទើបតែចូលវ័យ ២៨ឆ្នាំប៉ុណ្ណឹង។
សូមចូលរួមសោកស្ដាយ និងរំលែកទុក្ខទៅទាន់ក្រុមគ្រួសារ មិត្តភក្តិ និងអ្នកគាំទ្ររបស់ Yohan ផង៕