យោងតាមគេហទំព័រ Dailymail បានអោយដឹងថា បុរសជាអ្នកបើករថយន្តម្នាក់ ត្រូវបណ្តេញចេញពីការងារ ថែមទាំង ត្រូវប៉ូលីសឃាត់ខ្លួន បន្ទាប់ពីបុរសរូបនោះ ដាល់អ្នកធ្វើដំណើរម្នាក់ ដែលសួរនាំគាត់ ច្រើនពេក។
ប៉ូលីសនៅ Lincoln រដ្ឋ Nebraska  បានបង្ហាញវីដេអូ ដែលថតបាន តាមរយៈកាមេរ៉ាត្រួតពិនិត្យក្នុងរថយន្ត និង កំណត់អត្តសញ្ញាណជនបង្កហេតុថា មានឈ្មោះ Troy Fischerអាយុ ៤៣ឆ្នាំ មានមុខរបរជាអ្នកបើករថយន្ត។ ប៉ូលីសបញ្ជាក់ថា ជនដៃដល់នេះ ត្រូវបណ្តេញចេញពីការងារ នៅក្នុងក្រុមហ៊ុន ឈ្មោះ StarTran ជា កន្លែងដែលជនដៃដល់ ធ្លាប់ធ្វើការអស់រយៈពេល ៤ឆ្នាំ។

នោះក្នុងវីដេអូ បានបង្ហាញថា លោក Fischer បាននិយាយលេងជាមួយបុរសជាអ្នកដំណើរម្នាក់។ នៅពេលនោះ គាត់ ស្រាប់តែខឹងសម្បារ និង វាយបុរសរងគ្រោះយ៉ាងចាស់ដៃ ចំនួន ១៨ដង។ នៅក្នុងវីដេអូ នោះ ថែមទាំងបង្ហាញថា គាត់ អូសបុរសរងគ្រោះ ទំលាក់ចេញពីរថយន្ត ហើយបើករថយន្តចាកចេញទៀតផង។

តើប្រិយមិត្តអ្នកអាន យល់យ៉ាងណាចំពោះវីដេអូនេះ? សូមទស្សនា





ដោយ រ៉ាស៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]