ទាហានឥណ្ឌាស្លាប់​ដល់ទៅ២០នាក់​ ​នៅក្នុងការប៉ះទង្គិចគ្នា ​តាមតំបន់ព្រំដែនជម្លោះជាមួយចិន

//s5.kh1.co/16/166f483a457a89383824ac571d37cb8bd45e58db.jpg
សង្គម

 ១៧-មិថុនា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ការប៉ះទង្គិចគ្នានេះបានកើតឡើង បន្ទាប់ពីមានភាពតានតឹងខ្លាំងរវាងប្រទេសទាំងពីរ

ញូវដេលី៖ កាលពីថ្ងៃច័ន្ទកន្លងទៅ ទីភ្នាក់ងារសារព័ត៌មានក្នុងស្រុកមួយរបស់ប្រទេសឥណ្ឌាបានរាយការណ៍ថា មាន​ទាហានឥណ្ឌាយ៉ាងហោចណាស់ ៣នាក់ ដែលរួមបញ្ជូលទាំងមន្រ្តីកងទ័ពឥណ្ឌាម្នាក់ បាន​ស្លាប់បាត់បង់ជីវិត នៅក្នុងការប៉ះទង្គិចគ្នាជាមួយ​ទាហានចិន កាលពីយប់ថ្ងៃច័ន្ទ នៅវាល​រហោស្ថាន​ទឹកកក​ ​Ladakh ក្នុងតំបន់ជម្លោះកាស្មៀរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ទាហានឥណ្ឌា និងទាហានចិន
ទាហានឥណ្ឌា និងទាហានចិន

ប៉ុន្តែ​មកដល់ថ្ងៃអង្គារម្សិលមិញនេះ កងទ័ពឥណ្ឌាបានបង្ហាញនូវចំនួនអ្នកស្លាប់ពិតប្រាកដ ដែលមានរហូតដល់ទៅ ២០នាក់ឯណោះ។ នៅក្នុងការប៉ះទង្គិចគ្នានេះ​ អាជ្ញាធរចិនក៏បានឱ្យដឹងដែរថា ​ទាហាន​ចិនប្រមាណ ៤៣នាក់បានរងរបួស ​តែទោះបីជាយ៉ាងណាក្តី អាជ្ញាធរចិនមិនបានបញ្ជាក់ ថាតើ​មានទាហានរបស់ខ្លួនប៉ុន្មាននាក់ បានស្លាប់នៅក្នុងការប្រឈមមុខដាក់គ្នានោះទេ។ ក្រោយការប៉ះទង្គិចគ្នានេះបានកើតឡើង មន្រ្តីយោធាជាន់ខ្ពស់នៃភាគីទាំងពីរ ​បានប្រជុំគ្នានៅទីកន្លែងនោះ ដើម្បីដោះស្រាយស្ថានការណ៍ដ៏តានតឹងមួយនេះ។

ប្រជាជនឥណ្ឌាដុតរូប​ថតប្រធានាធិបតីចិនលោក ស៊ី ជីនពីង ​បន្ទាប់ពីមានព័ត៌មាន​អំពើហឹង្សានៅព្រំដែនបានផ្ទុះឡើង
ប្រជាជនឥណ្ឌាដុតរូប​ថតប្រធានាធិបតីចិនលោក ស៊ី ជីនពីង ​បន្ទាប់ពីមានព័ត៌មាន​អំពើហឹង្សានៅព្រំដែនបានផ្ទុះឡើង

គួរជម្រាបផងដែរថា ភាពតានតឹងរវាងប្រទេសឥណ្ឌា និងចិន បានកើតឡើងជាថ្មីអស់រយៈពេលជាច្រើនសប្តាហ៍កន្លងមកនេះ បន្ទាប់ពីមន្ត្រី​ឥណ្ឌា​បានអះអាងថា ទាហាន​​​របស់​ចិន​បាន​លុកលុយ​ចូល​ដែន​ដី​ប្រទេស​ឥណ្ឌា​ ខណៈប្រទេសចិនបានប្រឆាំង​នឹង​ការ​ស្ថាបនា​ផ្លូវ​របស់​ឥណ្ឌា​នៅ​ក្នុង​តំបន់​នោះ ដោយអះអាងថាតំបន់នោះ គឺជា​ដែនដី​របស់​ខ្លួន។ ​បន្ទាប់ភាពតានតឹងនេះ ចេះតែបន្តកើនឡើង ចិនបានបញ្ជូនកងទ័ពរបស់ខ្លួន ដែលក្នុងនោះមានទាំងរថក្រោះ​ទៅ​ក្បែរតំបន់ជម្លោះ ដើម្បីធ្វើការហ្វឹកហាត់៕

ប្រជាជនឥណ្ឌាដុតរូប​ថតប្រធានាធិបតីចិនលោក ស៊ី ជីនពីង ​បន្ទាប់ពីមានព័ត៌មាន​អំពើហឹង្សានៅព្រំដែនបានផ្ទុះឡើង
ប្រជាជនឥណ្ឌាដុតរូប​ថតប្រធានាធិបតីចិនលោក ស៊ី ជីនពីង ​បន្ទាប់ពីមានព័ត៌មាន​អំពើហឹង្សានៅព្រំដែនបានផ្ទុះឡើង
Han Horn
H.H

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ៨ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T