អស្ចារ្យណាស់! ឆ្កែយន្តនេះអាចជួយសម្រួលការងារធ្ងន់ៗជាច្រើន តែបើនិយាយពីតម្លៃវិញកប់តែម្ដង (មានវីដេអូ)

//s5.kh1.co/52/52262b01d1f99e478f103f00c2e0f574c63fc367.jpg
បច្ចេកវិទ្យា

 ១៧-មិថុនា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ឆ្កែយន្តដែលមានជើងបួនរហ័សរហួន អាចផ្ដោតលើភារកិច្ចដែលវាត្រូវធ្វើ ដូចជាការរត់ ការឡើងកាំជណ្ដើរ និងថែមទាំង...

បរទេស៖ បើអ្នកចង់បានឆ្កែដោយមិនចាំបាច់នឿយហត់ ក្នុងការបង្វឹក ចិញ្ចឹម ឬបណ្ដើរវា ក្រុមហ៊ុន Boston Dynamics បានចាប់ផ្ដើមលក់ឆ្កែយន្តមួយប្រភេទ ដែលមានឈ្មោះថា Spot សម្រាប់ផ្នែកការងារអាជីវកម្មផ្សេងៗ។ ឆ្កែយន្ត Spot អាចបំពេញការងារបានច្រើន ហើយមិនចាំបាច់ត្រូវការអាហារជារង្វាន់អ្វីឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រុមហ៊ុនអាជីវកម្មផ្សេងៗដែលមានចំណាប់អារម្មណ៍ អាចបញ្ជាទិញជាមុន ក្នុងតម្លៃ៧៤,៥០០ដុល្លារ។ ឆ្កែយន្តដែលមានជើងបួនរហ័សរហួន អាចផ្ដោតលើភារកិច្ចដែលវាត្រូវធ្វើ ដូចជាការរត់ ការឡើងកាំជណ្ដើរ និងថែមទាំងអាចរម្លឹកមនុស្សឲ្យអនុវត្ត គម្លាតសុវត្ថិភាពសង្គម នៅក្នុងសម័យកូវីដ-១៩នេះ។

ឆ្កែយន្ត Spot ដែលមានតម្លៃ ៧៤,៥០០ដុល្លារ
ឆ្កែយន្ត Spot ដែលមានតម្លៃ ៧៤,៥០០ដុល្លារ

គេហទំព័ររបស់ឆ្កែយន្ត Spot បានប្រកាសកាលពីថ្ងៃអង្គារថា ពីមុនវាត្រូវបានគេប្រើប្រាស់ដោយ អាជីវកម្មទាំងនៅក្នុងស្រុកនិងអន្តរជាតិ និងកន្លែងស្រាវជ្រាវ។ ជាទូទៅ វាត្រូវបានប្រើប្រាស់សម្រាប់ការត្រួតពិនិត្យ នៅលើទីតាំងសំណង់ ឬស្ថានភាពស្រដៀងគ្នា។

លោក Marc Raibert ប្រធាននិងជាស្ថាបនិកក្រុមហ៊ុន Boston Dynamics បាននិយាយថា៖ «ការរួមបញ្ចូលនូវផ្នែក software និងការរចនាមេកានិចដែលមានសមត្ថភាពខ្ពស់ អាចជួយឆ្កែយន្តឲ្យដោះស្រាយការងារលំបាកឬគ្រោះថ្នាក់។» លោកបានបន្តទៀតថា «ឥឡូវនេះ អ្នកអាចប្រើ Spot ដើម្បីបង្កើនសុវត្ថិភាពមនុស្ស នៅកន្លែងផ្សេងៗ និងការងារដែលប្រើស្វ័យប្រវត្តិកម្មបែបបុរាណ ដែលមិនទាន់សម្រេចបាន។»

Spot អាចធ្វើដំណើរនៅគ្រប់ស្ថានភាព
Spot អាចធ្វើដំណើរនៅគ្រប់ស្ថានភាព

Spot ប្រៀបបាននឹងអត្តពលិកមួយអ៊ីចឹង។ វាអាចរត់បាន១.៥ម៉ែត្រក្នុងមួយវិនាទី ដោយមានបំពាក់កាំមេរ៉ានៅភ្នែករបស់វា និងអាចចាប់រូបភាព៣៦០ដឺក្រេ។ វាការពារការជ្រាបទឹកនិងធូលីដី ហើយវាក៏អាចដំណើរការនៅក្រោមសីតុណ្ហភាពចាប់ពី -២០អង្សាសេទៅ៤៥អង្សាសេ៕

វីដេអូ
Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T