ទីបំផុត! រដ្ឋធានីប៉េកាំងសម្រេចបិទសាលារៀនទាំងអស់ម្ដងទៀត និងឈានដល់ការប្រកាសអាសន្ន ដើម្បីដោះស្រាយការផ្ទុះឡើង COVID-19 លើកទីពីរ

//s5.kh1.co/66/664fa446566afb13b06634983436cdc9334d13dc.jpg
សង្គម

 ១៧-មិថុនា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ទីក្រុងប៉េកាំងសម្រេចបិទសាលារៀនទាំងអស់ម្ដងទៀត និងឈានដល់ការប្រកាសអាសន្នលើកទីពីរ ដើម្បីដោះស្រាយការផ្ទុះឡើង COVID-19 សាជាថ្មី

ប៉េកាំង៖ រដ្ឋធានីប៉េកាំង បានបញ្ជាឲ្យសាលាបឋមសិក្សា និងអនុវិទ្យាល័យទាំងអស់ផ្អាកការបង្រៀននៅក្នុងសាលាជាថ្មី ហើយវិលត្រលប់ទៅសិក្សាតាមប្រព័ន្ធអុីនធឺណេតវិញ ចាប់ពីថ្ងៃនេះតទៅ ដើម្បីឆ្លើយតបនឹងការផ្ទុះឡើងនៃជំងឺកូវីដ-១៩ លើកទីពីរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

វិបត្ដិថ្មីនេះ បានកំពុងរាលដាលលើប្រជាពលរដ្ឋរស់នៅក្នុងរដ្ឋធានីប៉េកាំងយ៉ាងគួរឲ្យព្រួយបារម្ភ ហើយក្នុងរយៈពេលថ្ងៃចុងក្រោយនេះ មានករណីចំនួន១០៦ ត្រូវបានគេរាយការណ៍។ ហើយចំពោះការរីករាលថ្មីនេះ គឺបណ្ដាលមកពីទំនិញ និងបរិស្ថានកខ្វក់ក្នុងផ្សារ ក៏ដូចជាការប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមករបស់ប្រជាពលរដ្ឋផងដែរ។

ម៉្យាងវិញទៀត បើតាមថៅកែផ្សារ Xinfadi បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃសៅរ៍ថា ក្រុមអ្នកស្រាវជ្រាវក៏បានរកឃើញមេរោគថ្មីនេះមាននៅលើជ្រុញ ដែលប្រើដើម្បីកាប់ត្រីសាម៉ុននាំចូលផងដែរ។ ជាមួយគ្នានេះ អ្នកវិទ្យាសាស្ត្របានដាក់ការសង្ស័យថា ​​​​​វីរុសកូរ៉ូណា ដែលបានរាលដាលលើពលរដ្ឋប៉េកាំងមួយរយៈពេលចុងក្រោយនេះ ទំនងជាហូរចូលពីអឺរ៉ុប។

ទន្ទឹមនឹងនេះដែរ រដ្ឋាភិបាលប៉េកាំងបានចាត់វិធានការជាបន្ដបន្ទាប់ លើការសម្រុកធ្វើតេស្ដប្រជាជនប្រមាណ៩០,០០០នាក់ក្នុងមួយថ្ងៃ ហើយបានបិទព្រឹត្ដិការណ៍កីឡា ក៏ដូចជាកន្លែងកម្សាន្ដទាំងអស់ក្នុងទីក្រុងផងដែរ នេះបើតាមសារព័ត៌មានចិន ស៊ីងហួ

សូមទស្សនារូបភាពខាងក្រោម៖

ផ្សារទំនើប
ផ្សារទំនើប
សិស្សសាលា
សិស្សសាលា
អ្នករង់ចាំធ្វើតេស្ដ
អ្នករង់ចាំធ្វើតេស្ដ
កន្លែងធ្វើតេស្ដ
កន្លែងធ្វើតេស្ដ
អ្នកធ្វើតេស្ដ
អ្នកធ្វើតេស្ដ
អ្នករង់ចាំធ្វើតេស្ដ
អ្នករង់ចាំធ្វើតេស្ដ
Chheng Bouthorng
B.T

អត្ថបទទាក់ទង

//s9.kh1.co/c0/c045729e3ca3851698305e785950221698fe55ba.png

ខេត្តកំពង់ចាម ទទួលភ្ញៀវមកលេងកំសាន្ត ប្រមាណ ៥.៣លាននាក់ ក្លាយជាខេត្តមាន អ្នកលេងកម្សាន្ត ច្រើនជាងគេទូទាំងប្រទេស ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ រយៈពេល៤ថ្ងៃ

 ១៨-មេសា-២០២៤ 
 ១១ព្រឹក · ១៩ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T