កំពង់ស្ពឺ ៖ ស្ដ្រីម្នាក់ បានសម្រេចចិត្ដដើរ រកផ្លូវមរណៈ តាមរយៈការចងកសម្លាប់ ខ្លួននៅក្នុងផ្ទះ ដោយសារតែឈឺចិត្ដនៅ ពេលដឹងថា ប្ដីរបស់ខ្លួនដែលរួមរស់នៅជា មួយគ្នាអស់ជាច្រើនឆ្នាំ ហើយមានកូននៅ ក្នុងបន្ទុកទៀតនោះ បែរជាមានស្រីថ្មីក្បត់ ចិត្ដរូបគាត់ ជាភរិយាពេញច្បាប់ ប៉ុន្ដែការ សម្រេចចិត្ដ បញ្ចប់ជីវិតតាមរយៈការចងក នៅក្នុងផ្ទះខាងលើនេះ មិនបានសម្រេច នោះឡើយ ដោយសារតែកូនៗរបស់ខ្លួន ឃើញទាន់ ហើយស្រែកឱ្យអ្នកភូមិជួយ ទើបយកទៅសង្គ្រោះនៅមន្ទីរពេទ្យ រួចផុត ពីសេចក្ដីស្លាប់ ។

យោងតាមប្រភពព័ត៌មាន ពីសមត្ថកិច្ច នគរបាល នៃស្នងការដ្ឋាននគរបាល ខេត្ដ កំពង់ស្ពឺ បានឱ្យដឹងថា ករណីប្រទះឃើញ សពស្ដ្រីរងគ្រោះ ចងកសម្លាប់ខ្លួននៅក្នុង ផ្ទះខាងលើនេះ បានកើតឡើងកាលពីវេលា ម៉ោង ៤ និង១០នាទីរសៀល ថ្ងៃទី១៨ ខែ មេសា ឆ្នាំ ២០១៣ ស្ថិតនៅផ្ទះជនរងគ្រោះ តែម្ដង ក្នុងភូមិក្រាំងធំ ឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្ដកំពង់ស្ពឺ ។

បើតាមសមត្ថកិច្ច ស្ដ្រីរងគ្រោះ គឺ ចន្ថា មានអាយុ ៤៦ឆ្នាំ និងមានប្ដីឈ្មោះ ភឿន អាយុ ៤៧ឆ្នាំ ។ សមត្ថកិច្ចបានបន្ដថា មូល ហេតុដែលនាំឱ្យស្ដ្រីរងគ្រោះ ចងកសម្លាប់ ខ្លួននៅក្នុងផ្ទះខាងលើនេះ ព្រោះតែខឹង និង តូចចិត្ដប្ដីមានស្រីថ្មី ក្បត់រូបគាត់ដែលជា ភរិយាពេញច្បាប់ និងរួមរស់នៅជាមួយគ្នា អស់ជាច្រើនឆ្នាំ រហូតបានកូនប្រុសស្រីមក ចិញ្ចឹមបីបាច់ទៀតផង ។

បើយោងតាមសមត្ថកិច្ច នៅពេលកើត ហេតុនោះ កូនៗបានឡើងទៅលើផ្ទះក៏ ឃើញម្ដាយរបស់ខ្លួនចងក ពេលនោះនាំគ្នា ស្រែកផ្អើលឆោឡោ បង្កឱ្យមានការភ្ញាក់ ផ្អើលដល់ប្រជាពលរដ្ឋនៅក្នុងភូមិ និងសមត្ថ កិច្ច ហើយក៏ចុះមកជួយជនរងគ្រោះ រួចដឹក បញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះ ប៉ុន្ដែ បើទោះបីជនរងគ្រោះស្ថិតក្រោមការ សង្គ្រោះពីគ្រូពេទ្យក៏ដោយ ក៏ស្ថានភាព របួសនៅតែធ្ងន់ធ្ងរដដែល ៕

ដោយ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]