ការសិក្សាដ៏គួរឲ្យភ្ញាក់ផ្អើលមួយបានកំណត់ថា នៅក្នុងកាឡាក់ស៊ីរបស់យើង មានបង្កប់អារ្យធម៌នៃមនុស្សភពក្រៅ ចំនួន៣៦

//s5.kh1.co/04/043c4d35491dff9a562ab4347dc2e6f5f7f4290a.jpg
បច្ចេកវិទ្យា

 ១៦-មិថុនា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ក្រុមអ្នកវិទ្យាសាស្ត្របានបង្កើតគោលការណ៍ទ្រឹស្ដីកូពែរនីកជីវអវកាស ដែលមានដូចជាដែនកំណត់ខ្លាំងនិងខ្សោយ ទៅលើជីវិតនៅក្នុងកាឡាក់ស៊ី។

បរទេស៖ ក្រុមអ្នកវិទ្យាសាស្ត្របានគណនាថា អាចមានទំនាក់ទំនងអារ្យធម៌នៃជីវិតឆ្លាតវៃសកម្ម ចំនួន៣៦ បង្កប់នៅក្នុងកាឡាក់ស៊ីមីលគីវ៉េរបស់យើង នេះបើយោងតាមការសិក្សាថ្មីមួយ។​ ទោះជាយ៉ាងណា ដោយសារតែរយៈពេលនិងចម្ងាយ យើងមិនអាចដឹងច្បាស់ ថាតើពួកគេពិតជាមានមែន ឬក៏ធ្លាប់មាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រុមអ្នកវិទ្យាសាស្ត្របានបង្កើតគោលការណ៍ទ្រឹស្ដីកូពែរនីកជីវអវកាស ដែលមានដូចជាដែនកំណត់ខ្លាំងនិងខ្សោយ ទៅលើជីវិតនៅក្នុងកាឡាក់ស៊ី។ សមីការទាំងនេះរួមមាន ប្រវត្តិនៃការកកើតផ្កាយនៅក្នុងកាឡាក់ស៊ីរបស់យើងនិងអាយុកាលនៃផ្កាយជាច្រើន ក្រុមផ្កាយដែលមានផ្ទុកសារធាតុដែកនិងផ្កាយដែលមានផ្ទុកភពដែលមានលទ្ធភាពទ្រទ្រង់ជីវិតដូចផែនដី។

ការសិក្សាថ្មីមួយកំណត់ថា អាចមានអារ្យធម៌នៃជីវិតភពក្រៅចំនួន៣៦ នៅក្នុងកាឡាក់ស៊ីមីលគីវ៉េ
ការសិក្សាថ្មីមួយកំណត់ថា អាចមានអារ្យធម៌នៃជីវិតភពក្រៅចំនួន៣៦ នៅក្នុងកាឡាក់ស៊ីមីលគីវ៉េ

តំបន់ដែលអាចទ្រទ្រង់ជីវិតបាន គឺត្រូវមានចម្ងាយត្រឹមត្រូវពីផ្កាយ ដែលមិនក្ដៅពេកឬត្រជាក់ពេក ដែលជាកន្លែងមានទឹករាវនិងជីវិត ដូចដែលយើងកំពុងរស់នៅ លើផែនដីនេះ។

ចំពោះគោលការណ៍ដែនកំណត់ខ្លាំងនៃកូពែរនីកជីវអវកាសគឺថា ជីវិតត្រូវកកើតឡើងនៅចន្លោះរវាង ៤.៥ទៅ៥.៥ប៊ីលានឆ្នាំមុន ដូចជាផែនដីរបស់យើង ចំណែកគោលការណ៍ដែនកំណត់ខ្សោយគឺថា ភពមួយត្រូវការចំណាយពេល យ៉ាងតិច៤ប៊ីលានឆ្នាំ ដើម្បីបង្កើតទម្រង់ជីវិតឡើង ប៉ុន្តែវាក៏អាចកកើតគ្រប់ពេល នៅពេលបន្ទាប់ នេះបើយោងតាមក្រុមអ្នកស្រាវជ្រាវ។

តំបន់ដែលអាចទ្រទ្រង់ជីវិតបាន គឺត្រូវមានចម្ងាយត្រឹមត្រូវពីផ្កាយ ដែលមិនក្ដៅពេកឬត្រជាក់ពេក
តំបន់ដែលអាចទ្រទ្រង់ជីវិតបាន គឺត្រូវមានចម្ងាយត្រឹមត្រូវពីផ្កាយ ដែលមិនក្ដៅពេកឬត្រជាក់ពេក

បើផ្អែកលើការគណនារបស់ពួកគេ ដោយប្រើគោលការណ៍ដែនកំណត់ខ្លាំងនៃកូពែរនីកជីវអវកាស បានកំណត់ថា ទំនងជាមានអរិយធម៌នៃជីវិតឆ្លាតវៃសកម្ម ចំនួន៣៦ នៅពាសពេញកាឡាក់ស៊ីរបស់យើង។ នេះអាចសន្មត់ថា ការបង្កើតទម្រង់ជីវិត ដូចដែលមាននៅលើផែនដី គឺជាអ្វីដែលយើងអាចយល់បាន នៅពេលនេះ៕

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T