សុខៗ Jimmy Lin ទម្លាយរូបកាលពីនៅកម្លោះ១៩ឆ្នាំ មុខមាត់មិនប្រែសោះ

//s5.kh1.co/94/940e48430d0ed7d5884d840422866194ec44c00d.jpg
តារា & កម្សាន្ដ

 ១៦-មិថុនា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

កាលពីពីរថ្ងៃមុននេះ តារាចម្រៀងនិងសម្តែងសាច់ចាំ Jimmy Lin បានបង្ហោះរូបភាពដ៏កម្រកាលពី២៤ឆ្នាំមុន ជាមួយនឹងតារាសម្តែងផ្សេងៗទៀតកាលពីឆ្នាំ ១៩៩៤ ដែលកាលពីពេលនោះគាត់មានអាយុត្រឹមតែ១៩ឆ្នាំតែប៉ុណ្ណោះ។

តៃវ៉ាន់៖ កាលពី ពីរថ្ងៃមុននេះ តារាចម្រៀង និងសម្តែងសាច់ចាំ Jimmy Lin បានបង្ហោះរូបភាពដ៏កម្រកាលពី២៤ឆ្នាំមុន ជាមួយនឹង តារាសម្តែងផ្សេងៗទៀតកាលពីឆ្នាំ ១៩៩៤ ដែលកាលពីពេលនោះ រូបលោក មានអាយុត្រឹមតែ១៩ឆ្នាំ តែប៉ុណ្ណោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ តារាប្រុសរូបនេះ បានបង្ហោះរូបភាពនេះ នៅក្នុងគណនីបណ្តាញសង្គមហ្វេសប៊ុក ជាមួយនឹងចំណងជើងចោទជា សំណួរសួរលេងទៅកាន់អ្នកគាំទ្រថា តើរូបភាពនេះស្ថិតក្នុងភាពយន្តអ្វី? រំពេចនោះ មានអ្នកគាំទ្ររូបលោកជាច្រើន បានបញ្ចេញមតិភ្លាម​ ដោយម្នាក់ទាយត្រូវតែម្តង ដែលភាពយន្តនោះមានចំណងជើងថា «Grandpa's Love»

ក្រោយមកឃើញថា មានមហាជនជាច្រើន បានបញ្ចេញមតិទៅលើរូបភាពមួយសន្លឹកនោះថា ទោះបីជាពេលវេលាកន្លងហួសច្រើនឆ្នាំក្តី ប៉ុន្តែគាត់នៅតែរំលឹករឿងចាស់ៗវិញ ធ្វើឲ្យពួកគេ មានសេចក្តីស្រណោះ ពេលវេលានោះយ៉ាងខ្លាំងផងដែរ។

គួររម្លឹកដែរថា ក្នុងពេលបច្ចុប្បន្ននេះ Jimmy Lin មានអាយុ៥៤ឆ្នាំទៅហើយ ដោយបានរៀបការជាមួយ Kelly Chen ក្នុងឆ្នាំ២០១៣ និងទទួលបានចំណងដៃ មានកូនប្រុសបីនាក់ផងដែរ៕

សូមចូលមើលរូបភាពខាងក្រោម៖

Jimmy Lin
Jimmy Lin
Jimmy Lin
Jimmy Lin
Jimmy Lin
Jimmy Lin
Jimmy Lin
Jimmy Lin
Jimmy Lin
Jimmy Lin
Jimmy Lin
Jimmy Lin
Jimmy Linនិង តារាសម្តែងផ្សេងទៀតកាលពីឆ្នាំ១៩៩៥ នៅក្នុងភាពយន្ត Grandpa's Love
Jimmy Linនិង តារាសម្តែងផ្សេងទៀតកាលពីឆ្នាំ១៩៩៥ នៅក្នុងភាពយន្ត Grandpa's Love
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T