Yang Mi ត្រូវគេជេរព្រាតរឿង ជាតារាល្បីមែន ប៉ុន្តែមិនបានបំពេញឈ្មោះជាម្ដាយល្អ

//s5.kh1.co/29/29cc9cd995f3c49de2506a0edaa5657fc624d0f3.jpg
តារា & កម្សាន្ដ

 ១៦-មិថុនា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

វាហាក់ដូចជានៅក្នុងជីវិតរបស់ yang Mi លែងមាន កូនស្រីរបស់នាងទៀតហើយ ចាប់តាំងពីរយៈពេល៦ឆ្នាំ នាងមិនសូវបានយកចិត្តទុកដាក់លើកូនខ្លួនបង្កើតសោះ

ចិន៖ កាលពីថ្មីៗនេះ កំពូលតារាសម្តែងស្រី Yang Mi ត្រូវបានទស្សនិកជនក្នុងសង្គមចិន រិះគន់ម្តងហើយម្តងទៀតចំពោះការមិនបានយកចិត្តទុកដាក់ លើកូនស្រីរបស់ខ្លួន ដោយគេត្រូវបានស្តីបន្ទោសនាងថា «គ្រាន់តែផ្តល់កំណើតតែមិនចិញ្ចឹមកូន» ទៅវិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះ បច្ចុប្បន្នពេលនេះ អតីតស្វាមីរបស់តារាស្រីរូបនេះ លោក hawick lau  នៅតែហុងកុង ជាប់រវល់ដឹកកូនស្រីទៅសាលារៀន និងមើ់លថែនោះ ខណៈដែល Yang Mi គ្មានបំណងចង់មកមើល និងមើលថែកូនឡើយ ដោយរកលេសរវល់នឹងការងារ បានធ្វើឲ្យអ្នកលេងបណ្តាញសង្គម ចាប់ផ្តើមបង្កឱ្យមានភាពចម្រូងចម្រាសអំពីសកម្មភាពដែល Yang Mi បានធ្វើលើកូនស្រីបង្កើតរបស់ខ្លួន។

យោងតាមសេចក្ដីរាយការណ៍ថា តារាសម្តែងស្រី Yang Mi មិនដែលទទួលការមើលថែកូននោះទេ ដូច្នេះហើយ កូនស្រីរបស់នាង កំពុងរស់នៅជាមួយអតីតស្វាមីរបស់នាង  ហើយឪពុកក្មេករបស់តារាសម្តែងនេះ បានលើកឡើងម្តងហើយម្តងទៀតថា កូនប្រសាររបស់គាត់ មិនខ្វល់ពីចៅស្រីនោះទេ ដោយប្រការនេះ បានធ្វើឱ្យអ្នកទស្សនា មិនសូវមានទស្សនៈល្អប៉ុន្មាន លើតារាស្រីរូបនេះ ថែមទាំងរិះគន់យ៉ាងចាស់ដៃទៀតផង។

លើសពីនេះទៅទៀត អាចនិយាយបានថា នៅពេលដែល Noemie Lau កើតមក Yang Mi ពិតជាមិនខ្វល់ពីនាងនោះទេ ទោះបីរូបនាង ត្រូវលែងលះជាមួយអតីតស្វាមី ក៏មិនយកកូនស្រីដាក់មុខ ការពារចំណងអាពាហ៍ពិពាហ៍មួយនេះ ដើម្បីគិតសុភមង្គលកូនស្រី របស់ខ្លួនឯងឡើយ៕

សូមទស្សនារូបខាងក្រោម៖

Yang Mi 
Yang Mi 
Yang Mi អតីតក្រុមគ្រួសារស្វាមីរបស់នាង
Yang Mi អតីតក្រុមគ្រួសារស្វាមីរបស់នាង
Yang Mi និងកូនស្រី
Yang Mi និងកូនស្រី
Yang Mi និងអតិតស្វាមី រួមជាមួយកូនស្រី
Yang Mi និងអតិតស្វាមី រួមជាមួយកូនស្រី
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T