ពាក្យចាស់និយាយថា លុបលាងសំអាតមុខ ភ្នែក នឹង ធ្វើអោយជីវិតកាន់តែស្រស់ថ្លា ប៉ុន្តែ សម្រាប់ប្រជាជនមួយចំនួន នៅក្នុងទីក្រុង Chengdu ប្រទេសចិន បែបជា មានវិធីសាស្ត្រ កោរសំអាតប្រស្រីភ្នែក យ៉ាងចម្លែកមួយទៅវិញ។

ការសំអាតប្រស្រីភ្នែក គឺជា មុខរបរ រកស៊ីមួយ របស់ប្រជាជនចិនកាលពីសម័យមុន ហើយ មកទល់បច្ចុប្បន្ន មុខរបរនេះ សឹងតែសាបសូន្យទៅហើយ។

ទោះបីជាយ៉ាងណា នៅតែមានអ្នក ដែលប្រកបរបរនេះ ជាក់ស្តែង លោក Liu Deyuan ធ្វើជាអ្នកកោរសំអាតប្រស្រីភ្នែក នៅសួនច្បារមួយមួយ ក្នុងទីក្រុង Chengdu ប្រទេសចិន អស់រយៈជាង ៧ឆ្នាំមកហើយ។ សេវាកម្មដែលគាត់បំរើ មានដូចជា កោររោមមុខ សក់ លើសពីនេះ ថែមជូន ការ សំអាតប្រស្រីភ្នែកទៀតផង។

លោក Liu បញ្ជាក់ថា ជារៀងរាល់ដង បន្ទាប់ពីគាត់ កោរសក់អោយភ្ញៀវរួចហើយ គាត់នឹងយកកាំបិតលាងសំអាតជាមួយទឹក មុនពេលដែលគាត់យកវា មកសំអាតប្រស្រីភ្នែក។ គាត់បញ្ជាក់ទៀតថា ដើម្បីសំអាត គាត់ត្រូវបើកត្របកភ្នែកភ្ញៀវ បន្ទាប់មកទើបគាត់ សំអាត ត្របកភ្នែក និងយកកាំបិត មកកោរពីលើ ប្រស្រីភ្នែក ចុងក្រោយទើបជូតសំអាត ពីក្រៅ។

តើប្រិយមិត្តអ្នកអាន យល់យ៉ាងណាចំពោះការកោរសំអាត ប្រស្រីភ្នែកបែបនេះ?






ដោយ រ៉ាស៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]