​រុស្ស៊ីកំពុងសំងំផលិត​ប្រព័ន្ធការពារ ប្រឆាំងនឹងមីស៊ីលល្បឿនលឿនជាងសម្លេង

//s5.kh1.co/02/022086b2355a7a46f89410d743d5a36c3ae64cf0.jpg
បច្ចេកវិទ្យា

 ១៦-មិថុនា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

នៅពេលខាងមុខនេះ ប្រទេសរុស្ស៊ីក៏នឹងមានប្រព័ន្ធការពារ​ប្រឆាំងនឹងអាវុធល្បឿនលឿនជាងសម្លេង ដើម្បីជាការទប់ទល់ជាមួយនឹង​គូប្រជែង

ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ី​ លោក  វ្លាឌីមៀ ពូទីន បាន​មានប្រសាសន៍ថា រុស្ស៊ីគឺជាប្រទេស​នាំមុខគេលើពិភពលោក ក្នុងការស្រាវជ្រាវរកឃើញមីស៊ីលល្បឿនលឿនជាងសម្លេង​ ដែលមានឈ្មោះថា Avangard ។​ ហើយនៅពេលខាងមុខ ប្រទេសរុស្ស៊ីក៏នឹងមានប្រព័ន្ធការពារអាវុធបែបនេះ ដើម្បីជាការទប់ទល់ជាមួយនឹង​គូប្រជែង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សហរដ្ឋអាមេរិក និងប្រទេសចិន ក៏​បានចាប់ផ្តើមកម្មវិធីផលិតមីស៊ីលល្បឿនលឿនជាងសម្លេងនេះដែរ ​ហើយក្នុងនោះមានទាំងការបំ​ពាក់​ក្បាលគ្រាប់នុយក្លេអ៊ែរ ដែលមានសមត្ថភាពអាច​ហោះបានក្នុងល្បឿនជាង ៨០៤៦ គីឡូម៉ែត្រក្នុងមួយម៉ោង។ ​ដូច្នេះវាមានន័យថា ​ប្រព័ន្ធការពារដែនអាកាសភាគច្រើន គឺមិនអាចមានពេលវេលាគ្រាប់គ្រាន់ ដើម្បីតាមចាប់អាវុធល្បឿនលឿនបែបនេះទេ។

នៅក្នុងបទសម្ភាសន៍តាមទូរទស្សន៍ កាលពីថ្ងៃអាទិត្យកន្លងទៅ លោក ពូទីន​ បានលើកឡើងយ៉ាងដូច្នេះថា៖

​ប្រទេសដ៏ទៃទៀត អាចនឹង​បានផលិតមីស៊ីល​ល្បឿនលឿននេះ ដូចទៅនឹងប្រទេសរុស្ស៊ីដែរ។ ក៏ប៉ុន្តែខ្ញុំគិតថា ពួកគេអាចនឹងមានការភ្ញាក់ផ្អើល នៅពេលឃើញ​យើង​ឈានដល់ដំណាក់កាល ផលិតប្រព័ន្ធការពារប្រឆាំងនឹងអាវុធល្បឿនលឿនប្រភេទនេះ៕

វ្លាឌីមៀ ពូទីន

គួរឱ្យដឹងផងដែរថា មីស៊ីល​ Avangard របស់ប្រទេសរុស្ស៊ី ត្រូវបាន​ដាក់ឲ្យប្រើប្រាស់​ ​នៅក្នុងកម្លាំងទាហានរបស់រុស្ស៊ី កាលពីថ្ងៃទី​២៧​ ខែធ្នូ ឆ្នាំ ២០១៩ កន្លងទៅ។ ​ហើយមីស៊ីលនេះ​មានល្បឿនលឿនជាងសំឡេង​ដល់ទៅ ​២៧ដង ដែលអាចឱ្យវាគេចផុតរាល់ប្រព័ន្ធមីស៊ីលការពារដែនអាកាស​ទំនើបៗដ៏ទៃទៀត ​ជាមួយនឹងល្បឿនដ៏លឿនបំផុតរបស់វា៕

លោក  វ្លាឌីមៀ ពូទីន
លោក  វ្លាឌីមៀ ពូទីន
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T