នាយករដ្ឋមន្ត្រីរបស់ប្រទេសមួយ បានសម្រេចចិត្តលាលែងពីតំណែង ព្រោះតែរឿងមួយនេះ

//s5.kh1.co/3a/3aac5b5673cf2f9d002ccfae4933b6568c07b871.jpeg
សង្គម

 ១៦-មិថុនា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

រដ្ឋាភិបាលបាននិយាយកាលពីថ្ងៃច័ន្ទថានាយករដ្ឋមន្រ្តីប្រទេសគីហ្គីសស្ថានលោក Mukhammedkalyi Abylgaziev បានលាលែងពីតំណែងបន្ទាប់ពីមានការចោទប្រកាន់ពីអំពើពុករលួយ

គីហ្គីសស្ថាន៖ រដ្ឋាភិបាលបាននិយាយកាលពីថ្ងៃច័ន្ទថា នាយករដ្ឋមន្រ្តីប្រទេសគីហ្គីសស្ថាន (Kyrgyzstan) លោក Mukhammedkalyi Abylgaziev បានលាលែងពីតំណែងបន្ទាប់ពីមានការចោទប្រកាន់ពីអំពើពុករលួយ។ មុនពេលដែលឈប់ពីតំណែង លោក Abylgaziev បានឈប់ សម្រាករយៈពេលខ្លីដើម្បីចៀសវាងការជ្រៀតជ្រែកក្នុងការស៊ើបអង្កេតអំពើពុករលួយលើធនធាននៃប្រេកង់វិទ្យុ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងសេចក្តីថ្លែងការណ៍មួយលោក Abylgaziev បាននិយាយថា ការចោទប្រកាន់ដែលបានធ្វើឡើងប្រឆាំងលោកដោយសភាគ្មានមូលដ្ឋានទេ។

នាយករដ្ឋមន្រ្តីប្រទេសគីហ្គីសស្ថានលោក Mukhammedkalyi Abylgaziev
នាយករដ្ឋមន្រ្តីប្រទេសគីហ្គីសស្ថានលោក Mukhammedkalyi Abylgaziev

សភារបស់ប្រទេសគីហ្គីសស្ថាន (Kyrgyzstan) បានលើកឡើងពីបញ្ហានៃការលក់ប្រេកង់វិទ្យុ ដោយមានរួមទាំងសមាជិកសភាជាច្រើននាក់ទៀតបានទាមទារឱ្យលោក Abylgaziev បង្ហាញភាពគ្មានទោសកំហុសរបស់គាត់ប្រឆាំងនឹងការចោទប្រកាន់ពីអំពើពុករលួយ។

លោកបានមានប្រសាសន៍ថា “ក្នុងអំឡុងពេលវិស្សមកាលពីរសប្តាហ៍របស់ខ្ញុំអាជ្ញាធរស៊ើបអង្កេតមិនបានទាក់ទងខ្ញុំ ជាមួយនឹងសំណួរណាមួយទេ។ ខ្ញុំប្រាកដថាការស៊ើបអង្កេតនឹងរកឃើញភ័ស្តុតាងពិតប្រាកដជាក់ស្ដែង ហើយកំណត់អត្តសញ្ញាណជនល្មើសពិតប្រាកដនៃការរំលោភច្បាប់”៕

នាយករដ្ឋមន្រ្តីប្រទេសគីហ្គីសស្ថានលោក Mukhammedkalyi Abylgaziev
នាយករដ្ឋមន្រ្តីប្រទេសគីហ្គីសស្ថានលោក Mukhammedkalyi Abylgaziev
សភារបស់ប្រទេសគីហ្គីសស្ថាន<br>
សភារបស់ប្រទេសគីហ្គីសស្ថាន

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ

Chea Vanneth
Jing Funan (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T