យោងតាមប្រភពព័ត៌មាន junk-culture បានឲ្យដឹងថា មានវិចិត្រករម្នាក់ឈ្មោះ Will Kurt បានបង្កើតនូវរូបចម្លាក់ ដ៏ចម្លែកមួយ ដែលធ្វើឡើងពីក្រដាស ហើយវាមានទំហំប៉ុននឹងមនុស្ស និងឆ្កែធម្មតា។

លោក Kill Kurtz គឺជាជនជាតិអាមេរិក រស់នៅក្នុងទីក្រុងញ៉ូយក បានយកនូវរបស់របរប្រើប្រាស់ប្រចាំថ្ងៃ ដែលបោះបង់ចោល ដូចជាក្រដាស់កាសែត ឈើ ខ្សែលួស និងហ្វីល ជាដើម មកធ្វើជារូបចម្លាក់ឆ្កែ និងរូបរបស់គាត់ផ្ទាល់ មើលទៅមានភាពរស់រវើក ជាពិសេស ទំហំនៃរូបចម្លាក់របស់គាត់ គឺប៉ុននឹង មនុស្ស និងឆ្កែដែលមានជីវិតធម្មតា។ ឆ្កែដែលគាត់ធ្វើនេះ មានចំនួន ២០ឆ្កែ ដែលមានរូបរាងប្លែកៗគ្នាជាច្រើន ដូចជារត់លេង និងបត់ជើងធំ។

លោក Kurtz គឺជាអ្នកជំនាញផ្នែក កាយវិភាគវិទ្យា មួយរូប បានបង្កើតនូវរូបសម្លាក់ដ៏គួរឲ្យទាក់ទាញនេះ ហើយបានដាក់តាំង បង្ហាញស្នាកដៃរបស់គាត់ កាលពីម្សិលមិញនៅ Mike Weiss Gallery ក្រោមចំណងជើងថា “Another Shit Show”។

តើប្រិយមិត្តយល់យ៉ាងណាចំពោះ គំនិតច្នៃប្រឌិតរបស់កាត់?សូមទស្សនារូបភាពខាងក្រោម៖











កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]