អតីតជាអ្នកសម្អាតកម្រាលព្រំ តែទីបំផុតសង់ផ្ទះមួយខ្នងតម្លៃរាប់មុឺនដុល្លារ ក្រោយពីសន្សំប្រាក់ជាមួយនឹងមិត្តស្រី

//s5.kh1.co/cf/cfd2eab678add87c0a2be7b45a80116f4441d7a1.jpg
សង្គម

 ១៦-មិថុនា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

អ្នកទេសចរជនជាតិអង់គ្លេសម្នាក់ មានឈ្មោះថា ជេក ម៉ររីស វ័យ២៩ឆ្នាំ មកពីទីក្រុង Manchester ជាអតីតអ្នកសម្អាតកម្រាលព្រំ បានសង់ផ្ទះមួយខ្នងដ៏ធំស្កឹមស្កៃ នៅកោះបាលី ក្នុងប្រទេសឥណ្ឌូណេសុី។

បរទេស៖ អ្នកទេសចរជនជាតិអង់គ្លេសម្នាក់ មានឈ្មោះថា ជេក ម៉ររីស វ័យ២៩ឆ្នាំ មកពីទីក្រុង Manchester ជាអតីតអ្នកសម្អាតកម្រាលព្រំ បានសង់ផ្ទះមួយខ្នងដ៏ធំស្កឹមស្កៃ នៅកោះបាលី ក្នុងប្រទេសឥណ្ឌូណេសុី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងឆ្នាំ២០១៦ លោក ជេក ម៉ររីស បានជួបនឹងនារីម្នាក់ឈ្មោះថា ឡរ៉េន ដែលមកពីប្រទេសអូស្ត្រាលី ខណៈពេលពួកគេទាំងពីរធ្វើដំណើរកម្សាន្តក្នុងប្រទេសហ្វីជី។ ហើយចាប់តាំងពីពេលនោះមក ពួកគេក៏ចាប់ផ្ដើមមានទំនាក់ទំនងស្នេហាជាមួយគ្នា។

ក្រោយពីលោក ជេក ម៉ររីស ឈប់ពីការងារជាអ្នកសម្អាតកម្រាលព្រំមក លោកក៏បានចាប់យកអាជីពមួយ គឺជាអ្នកផ្សព្វផ្សាយផលិតផលផ្សេងៗ នៅលើបណ្ដាញសង្គមអុីនស្ដារក្រាមជាមួយនឹងមិត្តស្រី រហូតដល់អាចសន្សំប្រាក់បានយ៉ាងច្រើន និងទិញដីមួយកន្លែងនៅឯកោះបាលីក្នុងឆ្នាំ២០១៨។ មិនយូរប៉ុន្មាន ពួកគេទាំងពីរ បានសម្រេចចិត្តសង់ផ្ទះមួយខ្នង ដែលមានបន្ទប់គេង៣ បន្ទប់ទឹក៥ ហាងហែលទឹក និងរានហាលសម្រាប់អង្គុយលេង ស្រូបយកខ្យល់អាកាសលើដំបូលផ្ទះផងដែរ ដោយចំណាយទឹកប្រាក់អស់ចំនួន ៦៦០,០០០ផោន (ប្រមាណ៨៣៦,០០០ដុល្លារអាមេរិក)។ 

យ៉ាងណាមិញ គូស្នេហ៍មួយគូខាងលើនេះ មិនទាន់ផ្លាស់ទៅរស់នៅជាមួយគ្នាជាប់លាប់ឡើយ ដោយបច្ចុប្បន្ននេះ ពួកគេបានជួលអ្នកស្រុកនៅកោះបាលី ឲ្យជួយថែរក្សាផ្ទះ ទុកសម្រាប់ពេលថ្ងៃឈប់សម្រាក ឬមានការងារត្រូវបម្រើការនៅទីនោះ ពួកគេនឹងទៅស្នាក់នៅតែម្ដង៕

សូមទស្សនារូបភាពខាងក្រោម៖ 

លោក ជេក ម៉ររីស និងមិត្តស្រី
លោក ជេក ម៉ររីស និងមិត្តស្រី
លោក ជេក ម៉ររីស និងមិត្តស្រី
លោក ជេក ម៉ររីស និងមិត្តស្រី
លោក ជេក ម៉ររីស និងមិត្តស្រី
លោក ជេក ម៉ររីស និងមិត្តស្រី
លោក ជេក ម៉ររីស និងមិត្តស្រី
លោក ជេក ម៉ររីស និងមិត្តស្រី
អ្នកនាង ឡរ៉េន
អ្នកនាង ឡរ៉េន
អ្នកនាង ឡរ៉េន
អ្នកនាង ឡរ៉េន
អ្នកនាង ឡរ៉េន
អ្នកនាង ឡរ៉េន
លោក ជេក ម៉ររីស និងមិត្តស្រី ព្រមទាំងមិត្តភក្ដិ
លោក ជេក ម៉ររីស និងមិត្តស្រី ព្រមទាំងមិត្តភក្ដិ
Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ១៩ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T