ពួកគេលែងលះគ្នាទៅហើយ Dispatch ទើបដាច់ចិត្តទម្លាយរូប ណាត់ជួបគ្នាដំបូង

//s5.kh1.co/84/844bc2e4cb22d2f791628cbc6a8eca8955069105.jpg
តារា & កម្សាន្ដ

 ១៦-មិថុនា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ថ្មីៗនេះ Dispatch ព្រមទម្លាយរូបភាពដែលពួកគេលួចថតបាន បង្ហាញពីសកម្មភាពតារាល្បីទាំងពីរ លួចណាត់ជួបគ្នាជាលើកដំបូង ធ្វើឲ្យហ្វេនៗភ្ញាក់ផ្អើលយ៉ាងខ្លាំង។

កូរ៉េខាងត្បូង ៖ ហ្វេនៗដែលនិយមតាមដាន ជីវិតគូស្នេហ៍តារាល្បីៗ មុខជាមិនអាចមើលរំលងរឿងរ៉ាវស្នេហា របស់អតីតគូស្នេហ៍តារាសម្ដែងល្បី Song Joong Ki និង Song Hye Kyo បានឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចាប់តាំងពីពួកគេប្រកាស រៀបការជាមួយគ្នា នៅចុងខែ តុលា ឆ្នាំ២០១៧ រួចមក ហ្វេនៗកាន់តែផ្ដោតចំណាប់អារម្មណ៍ ទៅលើគូស្នេហ៍ដ៏ផ្អែមល្ហែមមួយគូនេះ កាន់តែខ្លាំងឡើង។

ប៉ុន្តែគួរឲ្យសោកស្ដាយ រយៈពេល ២០ខែ បន្ទាប់ពីរៀបការជាមួយគ្នា ពួកគេក៏សម្រេចចិត្តលែងលះគ្នាវិញ ដោយមិនបានបញ្ជាក់ច្បាស់ពីមូលហេតុ។

យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ Dispatch បានធ្វើឲ្យហ្វេនៗ ភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែភ្នាក់ងារ សារព័ត៌មានល្បីមួយនេះ បានទម្លាយរូបភាព ការណាត់ជួបគ្នាដំបូងរបស់ Song Joong Ki និង Song Hye Kyo ដែលហ្វេនៗមិនធ្លាប់ឃើញពីមុនមក។

ការណាត់ជួបគ្នាជាផ្លូវការ ជាលើកដំបូងរបស់អតីតគូស្នេហ៍មួយគូនេះ គឺនៅថ្ងៃដំបូងដែល Song Joong Ki បានសារភាពពីអារម្មណ៍ពិតរបស់ខ្លួន ចំពោះ Song Hye Kyo ផ្ទាល់តែម្ដង។

ទោះបីជា Dispatch បានដឹងពីការណាត់ជួប និងទំនាក់ទំនងរបស់ពួកគេ ដែលអាចឈានដល់ការរៀបការ នៅថ្ងៃខាងមុន ប៉ុន្តែបណ្ដាញសារព័ត៌មានដ៏ល្បីមួយនេះ ជ្រើសរើសមិនបញ្ចេញព័ត៌មានអ្វីឡើយ។

ទោះបីមិនបញ្ចេញព័ត៌មាន នៅពេលនោះក៏ពិតមែន ប៉ុន្តែ Dispatch បានថតរូបរបស់ពួកគេ ជាច្រើនសន្លឹក កំឡុងពេលណាត់ជួបដំបូង នៅឯទីក្រុងតូក្យូនោះ ហើយរហូតមកដល់ពេលនេះ ទើបដាច់ចិត្តទម្លាយ រូបភាពទាំងនោះ ក្រោយពេលដែលពួកគេទាំងពីរ លែងលះគ្នាទៅហើយ៕

ទស្សនារូបភាពខាងក្រោម ៖

Song Joong Ki និង Song Hye Kyo
Song Joong Ki និង Song Hye Kyo
Song Joong Ki និង Song Hye Kyo
Song Joong Ki និង Song Hye Kyo
Song Joong Ki និង Song Hye Kyo
Song Joong Ki និង Song Hye Kyo
Song Joong Ki និង Song Hye Kyo
Song Joong Ki និង Song Hye Kyo
Song Joong Ki និង Song Hye Kyo
Song Joong Ki និង Song Hye Kyo
Song Joong Ki និង Song Hye Kyo
Song Joong Ki និង Song Hye Kyo
Khiev Somonthaneath
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T