បើកហ្វេសប៊ុក ឃើញតែ សុខា ឈ្លោះគ្នារាល់ថ្ងៃ ដល់ពេលនេះ អ៊ឹម ជីវ៉ា បង្ហោះថា....

//s5.kh1.co/c0/c02c46790b2da07a6dae0292ae650f9b01b4743e.jpg
តារា & កម្សាន្ដ

 ១៦-មិថុនា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

សុខាក៏ បានលើកដៃសុំទោសទៅកាន់លោកអុឹម ជីវ៉ា នៅក្នុងការឡាយវីដេអូ ក្រោយពីដឹងកំហុសដែលខ្លួនបានធ្វើ ជុំវិញរឿងរ៉ាវក្រោយពីបានពោលពាក្យមិនសមរម្យទៅកាន់លោកជាច្រើន រីឯ លោកអុឹម ជីវ៉ា ក៏មិនបានប្រកាន់ដំណើរដើមទងអ្វីច្រើនដែរ គាត់ក៏បង្ហោះសារផ្តាំផ្ញើទៅកាន់ សុខា ដើម្បីឲ្យតារាTik tok ម្នាក់កែខ្លួនសារជាថ្មី។

ភ្នំពេញ៖ ថ្មីៗនេះជម្លោះរវាង សុខានិង លោក​ អុឹម ជីវ់ា បានបន្តកើតឡើងយ៉ាងក្តៅគគុក ដោយមានឌឺដងផ្លែផ្កាតាមរយៈការឡាយ វីដេអូនឹងបង្ហោះសារតាមរយៈបណ្តាញសង្គមហ្វេសប៊ុកផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក សុខា ក៏បានលើកដៃសុំទោសទៅកាន់ លោកអុឹម ជីវ៉ា នៅក្នុងការឡាយវីដេអូ ក្រោយពីដឹងកំហុសដែលខ្លួនបានធ្វើ ជុំវិញរឿងរ៉ាវក្រោយពីបានពោលពាក្យមិនសមរម្យទៅកាន់លោកជាច្រើន រីឯលោកអុឹម ជីវ៉ាក៏មិនបានប្រកាន់ដំណើរដើមទងអ្វីច្រើនដែរ គាត់ក៏បង្ហោះសារផ្តាំផ្ញើទៅកាន់សុខាថា៖

បងប្អូនជួយគិតខ្ញុំផង ???????? ក្រុមការងារមកប្រាប់ថា យប់មិញឃើញសុខាគាត់ឡាយlive សុំទោសខ្ញុំ .. ហុឺ...! មួយជីវិតមិនដែលយកអ្នកណាជាសត្រូវខ្ញុំទេ ទោះបីបើអ្នកមួយចំនួនខ្ញុំដឹងថាធ្លាប់ធ្វើខុសលើខ្ញុំក៏ដោយ..! តែទង្វើមួយនេះគឺគាត់ធ្វើឲ្យញុំឈឺចាប់ណាស់ គឺឈឺលើសពីឆ្កួតឈាមទៅទៀត ! អ្នកខ្លះគាត់មិនដឹងថាខ្ញុំឈឺចាប់បែបណាទេ តែមានតែក្រុមការងារខ្ញុំទេដែលដឹងពីការឈឹចាប់របស់ខ្ញុំ សូម្បីតែការឡាយក៏ខ្ញុំមិនឡាយផង ព្រោះមិនដឹងឡាយនិយាយថាម៉េច ? ។
បើប្អូនដឹងខុសហើយបងមិនប្រកាន់ប្អូនទេ តែបើមានអ្នកណាគេជាមនុស្សល្អមកជួយប្អូន ប្អូនកុំធ្វើអោយគេឈឺចាប់ដូចបង ពេលនេះបងកំពុងព្យាបាលដំបៅផ្លូវចិត្តរបស់បងគឺវាឈឺជាងដំបៅផ្លូវកាយទៀត.???? ដំបៅមួយនេះបើជាក៏មានរយៈពេលយូហើយក៏មិនអាចបាត់ស្លាកស្នាមបានដែរ ។
រឿងកន្លងហួសឲ្យវាហួសទៅចុះចាប់ទុកថា ជាមេរៀន ចាប់ទុកថាបងជាគ្រូ ឬជាបង ជាឪពុកម្តាយចុះ បងមិនប្រកាន់ទេ .. បើប្អូនចេះកែហើយ ត្រូវចេះកែឲ្យក្លាយជាមនុស្សល្អ សំរាប់សង្គមជាតិ កុំនិយាយពាក្យអាសអាភាស កុំអំនួត កុំប្រហើន កុំក្អាងក្អាង និយាយស្តីឲ្យមានសិលធម៌ក្នុងខ្លួន កុំភ្លេចកំណើតដើម ធ្វើជាមនុស្សត្រូវសាងអំពើល្អឲ្យបានច្រើន ហើយត្រូវមានគុណធម៌ក្នុងខ្លួន ។ អំពើល្អមិនសាបសូន្យ។

 អុឹម ជីវ់ា

ក្រោយលោកអុឹម ជីវ៉ា បង្ហោះសារមួយនេះរួចមកឃើញថាអ្នកប្រើប្រាស់បណ្តាញសង្គមជាបាននាំគ្នាសរសើរតារាប្រុសបែបនេះ ដែលមានចិត្តខន្តីមិនប្រកាន់ គុំគួនក្នុងចិត្តសោះឡើយ បែរជាផ្តល់ដំបូន្មានល្អៗទៅកាន់ សុខា វិញផងដែរ៕

សូមចូលមើលរូបភាពខាងក្រោម៖

អុឹម ជីវ៉ា
អុឹម ជីវ៉ា
អុឹម ជីវ៉ា
អុឹម ជីវ៉ា
អុឹម ជីវ៉ា
អុឹម ជីវ៉ា
សុខាយំសុំទោស អុឹម ជីវ៉ា
សុខាយំសុំទោស អុឹម ជីវ៉ា
សុខាយំសុំទោស អុឹម ជីវ៉ា
សុខាយំសុំទោស អុឹម ជីវ៉ា
សុខា
សុខា
អ៊ឹម ជីវ៉ា
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T