កាលពីពេលថ្មីៗនេះ អ្នកដំណើរតាមដងផ្លូវម្នាក់ មានឈ្មោះថា Nash បានប្រទះឃើញ បុរសអាក្រាតកាយម្នាក់ ដេកយំ និងស្រែកយ៉ាងខ្លាំងគួរឲ្យអាណិត នៅលើដងផ្លូវដោយមិនដឹងមូលហេតុ។

យោងតាមប្រភពព័ត៌មាន ស្ទ៉ម របស់ប្រទេសសឹង្ហបុរី បានឲ្យដឹងថា គេប្រទះឃើញបុរសម្នាក់នោះ នៅក្នុងប្លុក (Block) ៩៧៤ ស្ថិតក្នុងតំបន់ Houngang ប្រទេសសឹង្ហបុរី ដោយគាត់បានស្រែកយំយ៉ាងខ្លាំង គួរឲ្យអាណិត ហើយគ្មាននរណាម្នាក់ដឹងថា មានរឿងហេតុអ្វីកើតឡើង ហើយគាត់មកពីណា ហើយចង់ទៅទីណានោះទេ។

បើតាមសម្តីបន្ថែមរបស់ អ្នកដំណើរឈ្មោះ Nash បានប្រាប់ឲ្យដឹងថា គាត់បានឃើញបុរសនោះ ដើរទៅវិញទៅមក ក្នុងប្លុក (Block) ៩៧៤ ស្ថិតក្នុងតំបន់ Houngang ប្រទេសសឹង្ហបុរី បន្ទាប់មកក៏បានស្រែកខ្លាំងៗ ហើយក៏បានរមៀលនៅលើដី ចុងក្រោយក៏ស្រែកយំយ៉ាងខ្លាំង ដោយមិនដឹងមូលហេតុតែម្តង។

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]