គ្រួសារមួយនេះ រស់នៅក្នុងផ្ទះជាមួយសត្វ៨១ក្បាល និងរួមបន្ទប់ជាមួយពស់ថ្លាន់

//s5.kh1.co/32/3224dec611225dda717c761a5f9294f411688fc2.jpg
សង្គម

 ១៦-មិថុនា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

គ្រួសារមួយ មានសមាជិកចំនួន៨នាក់ មកពីទីប្រជុំជន Kirkby បានរស់នៅក្នុងផ្ទះជាមួយនឹងសត្វ៨១ក្បាល រួមមាន ពស់ថ្លាន់ ពីងពាង អាពីង មៀម ត្រកួត កន្លាត ទន្សាយ ជ្រូក ទា ជីងចក់ បង្កួយ សុនខ និងសត្វផ្សេងៗជាច្រើនទៀត។

អង់គ្លេស៖ គ្រួសារមួយ មានសមាជិកចំនួន៨នាក់ មកពីទីប្រជុំជន Kirkby បានរស់នៅក្នុងផ្ទះជាមួយនឹងសត្វ៨១ក្បាល រួមមាន ពស់ថ្លាន់ ពីងពាង អាពីង មៀម ត្រកួត កន្លាត ទន្សាយ ជ្រូក ទា ជីងចក់ បង្កួយ សុនខ និងសត្វផ្សេងៗជាច្រើនទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក ស្កុត ហ្គាវីន វ័យ៣៥ឆ្នាំ បានឲ្យដឹងថា លោក និងភរិយា មានការស្រលាញ់ទៅលើសត្វយ៉ាងខ្លាំងដូចគ្នា ហើយវាក៏បានជះឥទ្ធិពលទៅកាន់កូនៗឲ្យស្រលាញ់ផងដែរ។ លោកបានសង់ទ្រុងចំនួន៥ នៅបរិវេណខាងក្រៅផ្ទះទុកសម្រាប់ដាក់សត្វ តែយ៉ាងណាមិញ មានពស់ថ្លាន់ចំនួន៣ក្បាល បានរួមបន្ទប់ជាមួយនឹងកូនប្រុសរបស់លោកដែលមានឈ្មោះថា រ៉ូប៊ឺត វ័យ១២ឆ្នាំ។ ចំពោះសត្វពស់ថ្លាន់ទាំងអស់ លោកមានចំនួន១៤ក្បាល ហើយពួកវាមិនបង្កឲ្យមានគ្រោះថ្នាក់ឡើយ ដោយក្នុងនោះ មានពស់ថ្លាន់មួយក្បាលប្រវែងប្រមាណ៣.៦ម៉ែត្រ ត្រូវបានដាក់វារក្នុងសួនច្បារ សម្រាប់ឲ្យកូនស្រីរបស់លោក វ័យ២១ខែលេងកម្សាន្ត។ ហើយជារៀងរាល់ខែ លោកបានចំណាយប្រាក់អស់ចំនួន ៤០០ផោន (ប្រមាណ៥០០ដុល្លារអាមេរិក) ទៅលើការមើលថែសត្វទាំងនោះ។

យ៉ាងណាក្ដី បច្ចុប្បន្ននេះ លោក ស្កុត ហ្គាវីន កំពុងបើកដំណើរការកន្លែងបង្ហាញសត្វ និងប្រារព្ធដូចជាការជប់លៀងមួយ សម្រាប់ឲ្យអ្នកដែលស្រលាញ់សត្វ បានចូលរួមទស្សនាកម្សាន្តផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

គ្រួសាររបស់លោក ស្កុត ហ្គាវីន
គ្រួសាររបស់លោក ស្កុត ហ្គាវីន
លោក ស្កុត ហ្គាវីន
លោក ស្កុត ហ្គាវីន
សត្វដែលលោក ស្កុត ហ្គាវីន រស់នៅជាមួយ
សត្វដែលលោក ស្កុត ហ្គាវីន រស់នៅជាមួយ
កូនស្រីរបស់លោក ស្កុត ហ្គាវីន និងសត្វដែលរស់នៅជាមួយ
កូនស្រីរបស់លោក ស្កុត ហ្គាវីន និងសត្វដែលរស់នៅជាមួយ
កូនស្រីរបស់លោក ស្កុត ហ្គាវីន និងសត្វដែលរស់នៅជាមួយ
កូនស្រីរបស់លោក ស្កុត ហ្គាវីន និងសត្វដែលរស់នៅជាមួយ
កូនប្រុសរបស់លោក ស្កុត ហ្គាវីន និងសត្វដែលរស់នៅជាមួយ
កូនប្រុសរបស់លោក ស្កុត ហ្គាវីន និងសត្វដែលរស់នៅជាមួយ
កូនស្រីរបស់លោក ស្កុត ហ្គាវីន និងសត្វដែលរស់នៅជាមួយ
កូនស្រីរបស់លោក ស្កុត ហ្គាវីន និងសត្វដែលរស់នៅជាមួយ
Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ២ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T