យោងតាមប្រភពព័ត៌មាន ពីគេហទំព័រមួយ របស់ប្រទេសជប៉ុន បានឲ្យដឹងថា ចម្ងល់ជាច្រើន បានលើកឡើង អំពីរឿងថាមាន ហាងលក់សម្លៀកបំពាក់ មួយកន្លែង នៅទីក្រុង Yangon ប្រទេស មីយ៉ាន់ម៉ា បានដាក់ស្លាកយីហោ ហាង តាមឈ្មោះរបស់ បណ្តាញទំនាក់ទនងសង្គម ធំបំផុត លើពិភពលោក។ ប្រភពព័ត៌មាន បានទៅកាន់ហាងនោះ ដើម្បីសាកសួរ ក្រែងល អាចទទួលបាន ព័ត៌មានណាមួយ ដែលអាចបញ្ជាក់ថា តើហាងមួយនេះពិតជាមាន ទំនាក់ទំនង អ្វីជាមួយនឹង បណ្តាញទំនាក់ទំនងសង្គម Facebook ពិតមែនឬក៏យ៉ាងណានោះ។ យ៉ាងណាមិញ នៅពេលដែល អ្នកសារព័ត៌មាន សួរទៅកាន់ បុគ្គលិកនៅទីនោះ ថាហេតុអ្វីបានជា ហាងលក់សម្លៀកបំពាក់ របស់ពួកគេ ដាក់ឈ្មោះថា Facebook បែបនេះ ពួកគេ បានឆ្លើយថា “ ខ្ញុំក៏អត់ដឹងដែរ “ ។

សូមទស្សនារូបភាព និង វីឌីអូ ខាងក្រោម៖






តើប្រិយមិត្តយល់យ៉ាងណាដែរ?

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]