កុមារអាយុ ១០ ឆ្នាំបើយើងគិតទៅគេពិតជាក្មេងខ្ចីខ្លាំងណាស់ មិនអាចមានសមត្ថភាពធ្វើការធ្ងន់បាននោះទេ។ ក៏ប៉ុន្តែនៅប្រទេសចិន មានកុមារម្នាក់ ឈ្មោះ Wang Wei អាយុ ១០ ឆ្នាំ ដោយសារតែរូបគេ មិនមានចំនាប់អារម្មណ៍ ជាមួយនឹង ការរៀនសូត្រ គេក៏បានឈប់រៀន ហើយធ្វើជាជាងជួសជុលរថយន្ត ព្រោះគេមានជំនាញ ខាងនឹងស្រាប់ផង។ គួរបញ្ជាក់ផងដែរថា Wang Wei មានបទពិសោធន៍ជួលជុលរថយន្តរយៈពេល ៥ ឆ្នាំមកហើយ គឺគេចេះតាំងពី គេ អាយុ ៥ ឆ្នាំមកម្ល៉េះ ដោយសារតែឪពុករបស់គេក៏ជា ជាងជួសជុសរថយន្តដូចច្នេះ ហើយទើបរូបគេ ឆាប់ចាប់បានណាស់។ Wang Wei បានប្រាប់អោយដឹងថា រូបគេមិនបានទៅរៀននៅឯសាលាណានោះទេ រូបគេគ្រាន់តែមើលឪពុករបស់គេធ្វើតែប៉ុន្នោះ។

ដោយ ៖ អម្រិត

ខ្មែរឡូត

តើប្រិយមិត្តមានយោបល់យ៉ាងណាដែរចំពោះកុមារម្នាក់នេះ ? សូមចុច Add Comment ដើម្បីបញ្ចេញមតិ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]