រ៉ុក្កែតរបស់ក្រុមហ៊ុនបច្ចេកវិទ្យាជប៉ុនមួយ​ ​បានធ្លាក់ចូលក្នុងសមុទ្រ ក្រោយប្រព័ន្ធម៉ាស៊ីនលែងដំណើរការ

//s5.kh1.co/57/576b37de2898f8b63c23e06a4e97c7eed0471991.jpg
បច្ចេកវិទ្យា

 ១៥-មិថុនា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

រ៉ុក្កែត Momo5 ដែលត្រូវបានបាញ់បង្ហោះដោយក្រុមហ៊ុនបច្ចេកវិទ្យាឯកជន Interstellar Technologies Inc កាលពីថ្ងៃអាទិត្យ ​វេលាម៉ោង ៥ៈ ១៥នាទីព្រឹកព្រលឹម នៅភាគខាងជើង​កោះហុកកៃដូ បានធ្លាក់មកវិញ ក្រោយប្រព័ន្ធម៉ាស៊ីនលែងដំណើរការ

ហុកកៃដូ៖ រ៉ុក្កែត Momo5 ដែលត្រូវបានបាញ់បង្ហោះដោយក្រុមហ៊ុនបច្ចេកវិទ្យាឯកជន Interstellar Technologies Inc កាលពីថ្ងៃអាទិត្យ​វេលាម៉ោង ៥ៈ១៥ នាទីព្រឹកព្រលឹម នៅភាគខាងជើង​កោះហុកកៃដូ បានធ្លាក់ចុះ​មកវិញ ក្រោយប្រព័ន្ធម៉ាស៊ីនលែងដំណើរការ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រ៉ុក្កែត Momo5
រ៉ុក្កែត Momo5

លោក Takahiro Inagawa ប្រធានក្រុមហ៊ុនបច្ចេកវិទ្យាខាងលើបានឱ្យដឹងថា រ៉ុក្កែត Momo5​ ហោះបានកម្ពស់ប្រហែល ១១​ គីឡូម៉ែត្រ ប៉ុន្តែមួយនាទីក្រោយមក ផ្នែកខ្លះនៃប្រព័ន្ធម៉ាស៊ីន​​​​របស់វាលែងដំណើរការ ​ដែលបណ្តាលឱ្យ​រ៉ុក្កែតនេះធ្លាក់ចូលក្នុងសមុទ្រចំងាយ ៤ គីឡូម៉ែត្រ ពីកន្លែងបាញ់បង្ហោះ។

រ៉ុក្កែត Momo5
រ៉ុក្កែត Momo5

គួរឱ្យដឹងផងដែរថា រ៉ុក្កែត Momo5 មាន​ប្រ​វែងប្រហែល ១០ ម៉ែត្រ និង​មានអង្កត់ផ្ចិតប្រហែល ៥០ សង់ទីម៉ែត្រ ​ហើយរ៉ុក្កែតនេះទៀតសោធន៍ ត្រូវបានគេរំពឹងទុកថា វានឹងក្លាយជាឧបករណ៍សាកល្បងចាប់សញ្ញានាវាចរណ៍ តាមប្រព័ន្ធផ្កាយរណប ដែលក្រុមហ៊ុនមួយនេះកំពុងអភិវឌ្ឍន៍ឡើង៕​​

រ៉ុក្កែត Momo5
រ៉ុក្កែត Momo5
Han Horn
H.H

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T