ការងារធុញទ្រាន់ខ្លាំងពេក ស្រាប់តែបុរសម្នាក់នេះ ដាក់ពាក្យប្ដឹងចៅហ្វាយរបស់ខ្លួន រហូតដល់ឈ្នះក្ដី និងទទួលបានប្រាក់រាប់ពាន់ដុល្លារ

//s5.kh1.co/b9/b90e1530d7a6b5d853f5813bb6822b5612dd4183.jpg
សង្គម

 ១៥-មិថុនា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ថ្មីៗនេះ បុរសជនជាតិបារាំងម្នាក់ មានឈ្មោះថា ប្រឺដឺរេក ដេសនើត វ័យ៤៨ឆ្នាំ បានឈ្នះក្ដីមួយ ដែលប្រឆាំងនឹងចៅហ្វាយរបស់លោក ព្រោះតែការងារមានភាពធុញទ្រាន់ខ្លាំងពេក រហូតដល់លោកបង្ខំចិត្តលាឈប់ពីការងារ។

បារាំង៖ ថ្មីៗនេះ បុរសជនជាតិបារាំងម្នាក់ មានឈ្មោះថា ប្រឺដឺរេក ដេសនើត វ័យ៤៨ឆ្នាំ បានឈ្នះក្ដីមួយ ដែលប្រឆាំងនឹងចៅហ្វាយរបស់លោក ព្រោះតែការងារមានភាពធុញទ្រាន់ខ្លាំងពេក រហូតដល់លោកបង្ខំចិត្តលាឈប់ពីការងារ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក ប្រឺដឺរេក មានតួនាទីជាអ្នកគ្រងគ្រងនៅឯក្រុមហ៊ុនទឹកអប់មួយ ក្នុងទីក្រុងប៉ារីសរហូតដល់ឆ្នាំ២០១៥។ លុះក្នុងឆ្នាំ២០១៦ លោកបានដាក់ពាក្យបណ្ដឹងទៅលើក្រុមហ៊ុន ដោយទាមទារប្រាក់សំណងចំនួន៤០០,០០០ដុល្លារអាមេរិក។

នៅក្នុងពាក្យបណ្ដឹង លោក ប្រឺដឺរេក បានអះអាងថា ការងារមានភាពធុញទ្រាន់ ដែលបណ្ដាលឲ្យលោកមានសភាពដូចជាមនុស្សឆ្កួត និងមានអារម្មណ៍បាក់ទឹកចិត្ត។ ហើយក្នុងឆ្នាំ២០១៤ ខាងក្រុមហ៊ុន បានឲ្យលោកឈប់សម្រាកពីការងារជាច្រើនខែ និងក្រោយមក ក៏យកអវត្តមានយ៉ាងយូរ.របស់លោក ជាលេសដើម្បីបណ្ដេញលោកចេញពីការងារ។

យ៉ាងណាមិញ រយៈពេល៤ឆ្នាំកន្លងមកនេះ លោក ប្រឺដឺរេក បានឈ្នះក្ដី រួមជាមួយនឹងប្រាក់សំណងចំនួន៤៥,០០០ដុល្លារអាមេរិក។

គួរឲ្យដឹងដែរថា ករណីធុញទ្រាន់នៅកន្លែងធ្វើការ មិនត្រូវបានទទួលស្គាល់ដោយច្បាប់ឡើយ នៅពេលដែលលោក ប្រឺដឺរេក បានដាក់ពាក្យបណ្ដឹង។ ហើយតុលាការឧទ្ធរណ៍ទីក្រុងប៉ារីស បានចាត់ទុកថាជាការយាយីមួយ ដែលជាហេតុខាងក្រុមហ៊ុនត្រូវបង់ប្រាក់សំណងទៅកាន់លោកត្រឹមតែមួយផ្នែកប៉ុណ្ណោះ៕

សូមទស្សនារូបភាពខាងក្រោម៖ 

  លោក ប្រឺដឺរេក
  លោក ប្រឺដឺរេក
  លោក ប្រឺដឺរេក
  លោក ប្រឺដឺរេក
  លោក ប្រឺដឺរេក
  លោក ប្រឺដឺរេក
  លោក ប្រឺដឺរេក
  លោក ប្រឺដឺរេក
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T