ក្រោយរិះគន់ រឿងស្លៀកប៊ីគីនីពេញហ្វេសប៊ុក! មានអី មាន សូនីតា បង្ហាញឈុតវែងក្រមា ស្អាតម្យ៉ាង

//s5.kh1.co/af/af0b6dd14025b52000544b5ecd2ee967b167c7fb.jpg
តារា & កម្សាន្ដ

 ១៥-មិថុនា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ក្រោយបង្ហោះរូបភាព ទៅលេងសមុទ្រស្លៀកឈុតប៊ីគីនី មិនបានប៉ុន្មានផង ក៏មានគេរិះគន់យ៉ាងចាស់ដៃ តែបន្ទាប់មក កញ្ញា មាន សូនីតា បានបង្ហាញឈុតថ្មីកាន់តែស្រស់ស្អាត។

ខេត្តព្រះសីហនុ៖ ថ្មីៗនេះ កញ្ញា មាន សូនីតា កាន់ទទួលបានប្រជាប្រិយភាព និង ការចាប់អារម្មណ៍ខ្លាំងទៅលើស្ទាយ៍ថតម៉ូត ជាមួយសម្លៀកបំពាក់ ស៊ិចស៊ីបង្ហាញសាច់ខ្ចី ព្រមទាំងរូបរាងដ៏ស្រឡូនរបស់នាង។ ដោយរូបភាពជាច្រើនសន្លឹក របស់តារាស្រីរូបនេះ បានបង្ហោះ ធ្វើឲ្យហ្វេនៗ ភ្លឹកស្ទើរតែគ្នា តែម្ដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ ទោះបីឆ្នាំនេះ កញ្ញា មាន សូនីតា ឈានចូលវ័យ ៣០ឆ្នាំ តែបើមើលទៅលើរូបសម្រស់វិញ ពិតជាស្រស់ស្អាត មិនចាញ់ក្មេងវ័យ ២០ឆ្នាំប៉ុន្មានឡើយ។ ជាក់ស្ដែង ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយថា មួយរយៈចុងក្រោយនេះ តារាស្រីរូបនេះ តែងតែបង្ហោះរូបភាព បង្អួតសម្រស់ជាមួយភាពស៊ិចស៊ី ស្លៀកឈុតខ្លី និង ប៊ីគីនី បង្ហាញរាងយ៉ាងទាក់ទាញ។

តួយ៉ាង ថ្មីៗនេះ តារាស្រីរូបនេះបានទៅកម្សាន្តនៅ កោះសង្សារយ៉ាងរីករាយ ក្នុងនោះដែរ នាងក៏បានស្លៀកឈុតប៊ីគីនី ដើម្បីចុះលេងទឹកសមុទ្រ និងថតរូបបង្ហោះផងដែរ។ តែក្រោយពី បង្ហោះរូបភាពថ្មី ក៏មានមហាជនមួយចំនួនរិះគន់យ៉ាងចាស់ដៃតែម្តង។

មិនបានប៉ុន្មានផង ក្រោយឃើញគេរិះគន់បែបនេះរួច នាងក៏បានបង្ហាញឈុតថ្មី ជាឈុតក្រមាវែង ពណ៌ផ្កាឈូក មើលទៅកាន់តែស្រស់សោភា អមជាមួយទឹកសមុទ្រផងនោះ កាន់តែធ្វើឲ្យនាងលេចធ្លោជាងមុនទៅទៀត។ លើសពីនេះក៏បានលេចឡើងនូវសារមួយយ៉ាងដូច្នោះថា៖

នេះឈុតក្រមា ផើយផាត់ពេលអត់ចុះងូតទឹកណាបងប្អូន៕

សារមាន សូនីតា

សូមទស្សនារូបភាពខាងក្រោម៖​

   កញ្ញា មាន សូនីតា
   កញ្ញា មាន សូនីតា
   កញ្ញា មាន សូនីតា
   កញ្ញា មាន សូនីតា
   កញ្ញា មាន សូនីតា
   កញ្ញា មាន សូនីតា
   កញ្ញា មាន សូនីតា
   កញ្ញា មាន សូនីតា
   កញ្ញា មាន សូនីតា
   កញ្ញា មាន សូនីតា
   កញ្ញា មាន សូនីតា
   កញ្ញា មាន សូនីតា
   កញ្ញា មាន សូនីតា
   កញ្ញា មាន សូនីតា
   កញ្ញា មាន សូនីតា
   កញ្ញា មាន សូនីតា
មាន សូនីតា
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T