អាយុកាន់តែច្រើន សម្រស់ Rainie Yang រឹតតែក្មេងជាងមុន

//s5.kh1.co/76/76e8278f8f773357200aa84e59aac05ac7f9e0a0.jpg
តារា & កម្សាន្ដ

 ១៥-មិថុនា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

Rainie Yang ប្រឡូកក្នុងវិស័យសិល្បៈ២០ឆ្នាំមកហើយ ប៉ុន្តែចម្លែកសម្រស់នាងវិញមិនខ្ចីចាស់សោះឡើយ ផ្ទុយទៅវិញមានតែក្មេងជាងវ័យទៅវិញ ទោះបីជាបច្ចុប្បន្ននេះនាងបានរៀបការមានប្តីរួចទៅហើយ។

តៃវ៉ាន់៖ Rainie Yang គឺជាតារាចម្រៀងនិង សម្តែងដ៏ល្បីម្នាក់នៅក្នុងវិស័យសិល្បៈ ជាពិសេសគឺស្រទាប់យុវវ័យវ័យជំទង់ៗតែម្តង មិនត្រឹមតែប៉ុណ្ណោះ នាងមានអ្នកគាំទ្រជាច្រើន ពីប៉ែកខាងអុឺរ៉ុបផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ តារាដែលមានវ័យជ្រេរូបនេះ បានប្រឡូកក្នុងវិស័យសិល្បៈជាង២ទសវត្សរ៍ទៅហើយ ដោយនាងបានចាប់ផ្តើមអាជីព ជាតារាចាប់តាំងពីឆ្នាំ២០០០មកម្ល៉េះ ដោយសារមានសម្រស់ និងរូបរាងស្អាត បូករួមទាំងព្រលឹងសិល្បៈក្នុងខ្លួនទៀតនោះ នាងក៏បានក្លាយជា សមាជិកក្រុមចម្រៀងស្រី4inlove តែម្តង តាំងពីពេលនោះមកកេរ្ត៍ឈ្មោះនាងក៏មានភាពល្បីរន្ទឺ រហូតមកទល់សព្វថ្ងៃនេះ។

ដោយឡែក ចាប់តាំងពី តារាស្រីតៃវ៉ាន់រូបនេះ ប្រឡូកក្នុងវិស័យសិល្បៈមកទល់សព្វថ្ងៃនេះ ដោយពេលវេលាដើរកន្លងទៅ២០ឆ្នាំមកហើយ ប៉ុន្តែចម្លែកសម្រស់ និងរូបរាងនាងវិញ គឺនៅរក្សាភាពក្មេងជាងវ័យ ដោយសាច់មុខម៉ត់ខៃនិង ខ្ចីល្វក់ដូចបណ្តូលចេក មិនខ្ចីចាស់ជាងមុនសោះឡើយ មិនត្រឹមតែប៉ុណ្ណោះរូបរាងនិង សាច់តារាស្រីរូបនេះមានតែចម្រើនភាពក្មេងជាងវ័យទៅៗ ជាងមុនទៅទៀត មើលមួយភ្លែតស្មានតែ ក្មេងស្រីអាយុ១៦ទៅ១៧ឆ្នាំ ទោះបីជាបច្ចុប្បន្ននេះនាងបានរៀបការ មានប្តីរួចទៅហើយក៏ដោយ។

ក្រោយពីរូបភាពទាំងនេះរួចហើយ មានហ្វេនជាច្រើនបាន នាំគ្នាជញ្ជក់មាត់សរសើរអំពី សម្រស់តារាស្រី Rainie Yang ថាស្ទើរតែក្មេងជាងមុនទៅទៀត ទោះបីជាមានអាយុ៣៦ឆ្នាំនិង រៀបការរួចទៅហើយក្តី៕

សូមចូលមើលរូបភាពខាងក្រោម៖

 Rainie Yang
 Rainie Yang
 Rainie Yang
 Rainie Yang
 Rainie Yang
 Rainie Yang
 Rainie Yang
 Rainie Yang
 Rainie Yang
 Rainie Yang
 Rainie Yang
 Rainie Yang
 Rainie Yang
 Rainie Yang
 Rainie Yang Rainie Yang
 Rainie Yang Rainie Yang
 Rainie Yang
 Rainie Yang
 Rainie Yang
 Rainie Yang
 Rainie Yangនិង ស្វាមី
 Rainie Yangនិង ស្វាមី
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T