នៅក្មេងសោះ តែដោយសាររឿងមួយនេះ ហ៊ានយកកាំបិតទៅចាក់សម្លាប់ម្តាយខ្លួនឯង

//s5.kh1.co/09/09c582721e94ac7b40845e83cc31117b282e4a19.jpg
សង្គម

 ១៥-មិថុនា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ក្មេងប្រុសអាយុ ១៦ ឆ្នាំម្នាក់ត្រូវបានចោទប្រកាន់ពីបទប៉ុនប៉ងធ្វើឃាតម្តាយរបស់ខ្លួនក្នុងគោលបំណង ចង់បាននូវសេរីភាពផ្ទាល់ខ្លួន

ថៃ៖ ក្មេងប្រុសអាយុ ១៦ ឆ្នាំម្នាក់ត្រូវបានចោទប្រកាន់ពីបទប៉ុនប៉ងធ្វើឃាតម្តាយរបស់ខ្លួនក្នុងគោល បំណងចង់បាននូវសេរីភាពផ្ទាល់ខ្លួន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្មេងប្រុសនោះត្រូវបានគេស្គាល់ឈ្មោះ Aye ត្រូវបានសាច់ញាតិនាំយកទៅប្រគល់ខ្លួនឱ្យប៉ូលីសកាលពីម្សិលមិញ នៅឯអធិការដ្ឋាននគរបាល Khor Hong នៅស្រុក Hat Yai ។

ជននេះបានសារភាពថាខ្លួនបានចាក់ម្តាយរបស់ខ្លួនដែលមានអាយុ ៣៤ ឆ្នាំនៅផ្ទះរបស់ពួកគេក្នុងក្រុង Khor Hong ប្រហែលម៉ោង ៣ ព្រឹកម្សិលមិញ។ Aye ត្រូវបានចោទប្រកាន់ពីបទប៉ុនប៉ងមនុស្សឃាត។ ប្រហែលជា ២ សប្តាហ៍មុនម្តាយរបស់គាត់បានត្រឡប់មកពីបរទេសដែលជាកន្លែងគាត់ធ្វើការ ហើយផ្ញើប្រាក់ទៅផ្ទះដល់កូនប្រុស។ ខណៈពេលដែលម្តាយរបស់គាត់នៅឆ្ងាយ ក្មេងប្រុសរូបនេះរស់នៅឯកោជាមួយជីដូនអាយុ ៧០ ឆ្នាំរបស់គាត់។

យោងតាមប៉ូលីសក្នុងតំបន់ Aye បាននិយាយថា គាត់ចង់កម្ចាត់ម្តាយរបស់គាត់ ដូច្នេះគាត់អាចមានសេរីភាពលើវិថីជីវិតរបស់គាត់តាមរបៀបដែលគាត់ចង់បាន។ គាត់បាននិយាយថា គាត់មិនអាចធ្វើអ្វីតាមតែម្តាយរបស់គាត់រំពឹងទុកបានទេ។

ក្មេងប្រុសដែលប៉ុនប៉ងសម្លាប់ម្ដាយរបស់ខ្លួន<br>
ក្មេងប្រុសដែលប៉ុនប៉ងសម្លាប់ម្ដាយរបស់ខ្លួន

ប៉ូលីសបាននិយាយថា គ្មានការវាយតប់គ្នាទេ ហើយការចាក់នេះមិនមានអ្នកចូលមកហាមឃាត់ទេ។ ម្តាយបានរងរបួសធ្ងន់ធ្ងរ ប៉ុន្តែបានរួចផុតពីគ្រោះថ្នាក់ហើយ។ ទោះបីម្តាយរបស់គាត់មិនមែនជាមនុស្សប្រភេទដែលចូលចិត្តត្រួតត្រាក៏ដោយ ក៏ Aye បាននិយាយថា គាត់មានអារម្មណ៍រងសម្ពាធពីការរំពឹងទុករបស់ម្ដាយគាត់។

នៅព្រឹកព្រលឹមកាលពីថ្ងៃម្សិលមិញគាត់បានឱប និងខ្ទប់មាត់ម្តាយរបស់គាត់ពីក្រោយនៅក្នុងបន្ទប់គេងរបស់នាង មុនពេលដែល Aye បានចាក់នាងនឹងកាំបិតជាច្រើនដង។ គាត់បានប្រាប់ប៉ូលីស ថាគាត់បានរៀបគម្រោងនឹងយកជីវិតរបស់ម្ដាយគាត់រួចទៅហើយ។ Aye បាននិយាយទៀតថាគាត់បានឈប់ហើយអាចគ្រប់គ្រងខ្លួនឯងបាន នៅពេលម្តាយរបស់គាត់បានដេកដួលនៅក្នុងថ្លុកឈាម និងហាក់ដូចបានប្រាប់គាត់ឱ្យរត់គេចមុនពេលប៉ូលីសទៅដល់។

ក្មេងប្រុសដដែលបាននិយាយថា គាត់បានរត់គេចហើយ តែក្រោយមកទើបដឹងថាម្តាយគាត់ស្រឡាញ់គាត់ខ្លាំងប៉ុណ្ណា។ បន្ទាប់មកគាត់បានសុំឱ្យសាច់ញាតិរបស់គាត់ចាប់បញ្ជូនប្រគល់ខ្លួនគាត់ឱ្យប៉ូលីស ។

Aye បានប្រាប់ប៉ូលីសថាគាត់គឺជាមនុស្សឯកោដែលចូលចិត្តរស់នៅឃុំខ្លួនឯងក្នុងបន្ទប់របស់គាត់។ គាត់បានឈប់រៀននៅពេលគាត់រៀននៅ Mathayom ២ (ថ្នាក់ទី ៨) ។ គាត់បានបដិសេធថាគាត់មិនបានញៀននឹងហ្គេមអនឡាញទេ។

ក្មេងប្រុសនេះត្រូវបានផ្តល់ការប្រឹក្សាផ្នែកចិត្តសាស្រ្តមុនពេលត្រូវបានបញ្ជូនទៅឃុំខ្លួននៅឯតុលាការ Juvenile និង Family Court នៅ Songkhla ៕

ប្រភព៖ Bangkok Post

Chea Vanneth
Jing Funan (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T