បុរសរស់នៅក្នុងប្រទេសចិនម្នាក់ បាននាំសត្វឆ្កែដ៏ធំរបស់គាត់ ទៅគ្រប់ទីកន្លែងជាមួយគាត់ ដោយបានលីវានៅលើខ្នង ព្រោះសត្វឆ្កែមួយក្បាលនេះ មានអាយុចាស់ពេក រហូតដល់មិនអាចដើរបាន។

យោងតាមប្រភពព័ត៌មាន ស្ទ៉ម របស់ប្រទេសសឹង្ហបុរី បានឲ្យដឹងថា រូបថតរបស់បុរសម្នាក់នេះ ជាមួយនឹងសត្វឆ្កែរបស់គាត់ បានធ្វើឲ្យអ្នកនិយមប្រើប្រាស់អ៊ីនធឺណិត ជាច្រើននាក់ មានការភ្ញាក់ផ្អើល និងមានចិត្តអាណិតអាសូរ ដល់បុរសនោះយ៉ាងខ្លាំង ដោយសារតែចិត្តស្រលាញ់ និងស្មោះត្រង់ជាមួយសត្វឆ្កែរបស់គាត់។

ដូចគ្នានេះដែរ នៅពេលដែលមានអ្នកដំណើរ បានសួរទៅបុរសនោះ ថាហេតុអ្វីបានជាគាត់ លីសត្វឆ្កែដ៏ធំនៅលើខ្នងដូច្នេះ គាត់ក៏បានឆ្លើយតបវិញថា “សត្វឆ្កែនេះមានអាយុ ១៧ឆ្នាំហើយ ហើយអាយុវាគឺចាស់ពេក រហូតដល់មិនអាចដើរបាន ដូច្នេះហើយខ្ញុំត្រូវលីវានៅលើខ្នង ដើម្បីដើរមើលទេសភាពនៃពិភពលោក ហើយវានឹងបានសប្បាយចិត្ត នៅពេលដែលវាបានឃើញ ទេសភាពនៅខាងក្រៅដូច្នេះ”៕

តើប្រិយមិត្តទាំងអស់គ្នា យល់យ៉ាងណាដែរ ចំពោះបុរសម្នាក់នេះ?

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]