SAMSUNG QLED 8K ឆ្នាំ 2020 ជាស្តេចកំពូលទូរទស្សន៍ដែលជានិមិត្តរូបដ៏មហស្ចារ្យ នៃបច្ចេកវិទ្យាខ្ពស់បំផុតក្នុងកំណត់ត្រាប្រវត្តិសាស្រ្ត! (មានវីដេអូ)

//s5.kh1.co/e5/e58fdfd7ca48750abf2b9afbb13e45f4f9b670c1.jpg
បច្ចេកវិទ្យា

 ១៥-មិថុនា-២០២០ ១២ល្ងាច · ៤ ឆ្នាំមុន

ឱ្យតែផែនដីនៅតែវិល ការអភិវឌ្ឍន៍បច្ចេកវិទ្យាដ៏ទំនើបរបស់ក្រុមហ៊ុន សាមសុង ក៏នៅតែបន្តឥតឈប់ឈរដែរ។ ជាមួយនឹងចក្ខុវិស័យបែបនេះ ទើបស្តេចកំពូលទូរទស្សន៍ Samsung QLED 8K ត្រូវបានផលិតឡើងយ៉ាងល្អឥតខ្ចោះគ្មានគូប្រៀប តាមរយៈការធ្វើនូវទំនើបកម្មរូបភាពឱ្យឈានដល់កម្រិតអស្ចារ្យបំផុត 8K ធ្វើយ៉ាងណាដើម្បីធ្វើការផ្តល់ជូននូវកំពូលរសជាតិដ៏វិសេសវិសាលនៃការមើលឃើញ សម្រាប់មនុស្សជាតិទូទាំងសកលលោក។

ភ្នំពេញ៖ ឱ្យតែផែនដីនៅតែវិល ការអភិវឌ្ឍន៍បច្ចេកវិទ្យាដ៏ទំនើបរបស់ក្រុមហ៊ុន សាមសុង ក៏នៅតែបន្តឥតឈប់ឈរដែរ។ ជាមួយនឹងចក្ខុវិស័យបែបនេះ ទើបស្តេចកំពូលទូរទស្សន៍ Samsung QLED 8K ត្រូវបានផលិតឡើងយ៉ាងល្អឥតខ្ចោះគ្មានគូប្រៀប តាមរយៈការធ្វើនូវទំនើបកម្មរូបភាពឱ្យឈានដល់កម្រិតអស្ចារ្យបំផុត 8K ធ្វើយ៉ាងណាដើម្បីធ្វើការផ្តល់ជូននូវកំពូលរសជាតិដ៏វិសេសវិសាលនៃការមើលឃើញ សម្រាប់មនុស្សជាតិទូទាំងសកលលោក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

រំឮកផងដែរថា Samsung QLED 8K បានក្លាយជាជើងឯកគ្មានគូប្រៀបនៃពិភពទូរទស្សន៍ដ៏វៃឆ្លាត នៃយុគសម័យបច្ចេកវិទ្យា AI ក្នុងឆ្នាំ ២០២០ នេះ។ អានុភាពនៃបច្ចេកវិទ្យាដែលមានតែមួយគ្មានពីរក្នុងលោកនេះ បានកំពុងផ្តល់នូវកំពូលបទពិសោធន៍ថ្មីកាន់តែអស្ចារ្យ ក្នុងការទស្សនាជាមួយទូរទស្សន៍ដែលមានរចនាបថយ៉ាងល្អឥតខ្ចោះ គ្មានទាស់ភ្នែក ដែលមិនមានគែម មានរាងស្តើងបំផុត និងសំឡេងដ៏គួរឱ្យស្ញប់ស្ញែង។

Samsung QLED 8K
Samsung QLED 8K

ឥឡូវនេះ សូមមកមើលពីលក្ខណៈពិសេសលម្អិតបន្ថែមដែលធ្វើឱ្យ Samsung QLED 8K ឈរក្នុងតំណែងជើងឯកក្នុងលោក ដោយគ្មានផលិតផលទូរទស្សន៍ណាអាចប្រៀបផ្ទឹមជាមួយបានឡើយ។

១. Infinity Screen

ទោះជាទស្សនាក្បែរអេក្រង់ទូរទស្សន៍យ៉ាងណា ក៏ស្ទើរតែមើលមិនឃើញគែមព័ទ្ធជុំវិញទូរទស្សន៍រហូតដល់ ៩៩% អាចឱ្យលោកអ្នកផ្តោតអារម្មណ៍ទៅលើរូបភាពបានច្រើនជាងមុន ដោយមិនមានការរំខានភ្នែកពីគែមស៊ុមពណ៌ខ្មៅឡើយ។ 

២. AI Quantum Processor 8K

ជាខួរក្បាលរបស់ទូរទស្សន៍ 8K ដែលអាចដំណើរការបានដោយស្វ័យប្រវត្តិ ដោយធ្វើការបញ្ចេញសំឡេង និងរូបភាពបានយ៉ាងល្អឥតខ្ចោះស្របទៅតាមឈុតឆាកនីមួយៗ។ 

- Real 8K Resolution: ទទួលបាននូវរូបភាពច្បាស់ម៉ដ្ឋល្អកាន់តែលម្អិតបំផុតក្នុងកម្រិត 8K ពិតៗរហូតដល់ ៣៣ លាន ភិចស៊ែល។ 

- 8K AI Upscaling: ជាបច្ចេកវិទ្យាជំនាន់ចុងក្រោយដែលបំពាក់នូវបច្ចេកវិទ្យា (AI) ដែលជួយបំលែងកម្រិតរូបភាពកាន់តែច្បាស់រហូតដល់ 8K។

- Adaptive Picture & Adaptive Sound+: ទទួលបាននូវរូបភាព និងសំឡេងយ៉ាងល្អឥតខ្ចោះដែលសម្របបានគ្រប់ស្ថានភាពពីបច្ចេកវិទ្យា AI

- Active voice Amplifier (AVA): រីករាយទស្សនាដោយគ្មានការរំខានពីសំឡេងមជ្ឈដ្ឋានខាងក្រៅ ដោយ បច្ចេកវិទ្យាដ៏ឆ្លាតវៃក្នុងការតម្លើងសំឡេងពីក្នុងទូរទស្សន៍បានដោយស្វ័យប្រវត្តិ ដោយមិនចាំបាច់ធ្វើការបញ្ជាលើទូរទស្សន៍នោះទេ។    

Samsung QLED 8K
Samsung QLED 8K

៣. Object Tracking Sound+

ឥទ្ធិពលនៃឧបករណ៍បំពងសំឡេងចំនួន ៦ គ្រាប់ ព័ទ្ធជុំវិញទូរទស្សន៍ពីចំហៀង ខាងលើ និងខាងក្រោមដោយធ្វើប្រតិបត្តិការតាមលំញ័រសំឡេងគ្រប់ប្រភេទវីឌីអូ ដែលអាចបង្កើតអារម្មណ៍ក្នុងការទស្សនាកាន់តែអស្ចារ្យ ជាមួយនឹងសំឡេងដ៏ពីរោះរន្តំ។                      

៤. 100% Color Volume with Quantum Dot

ការបញ្ចេញពណ៌បានរហូតដល់ ១០០% ដោយការទស្សនារូបភាពដូចពិតៗ និងកាន់តែរស់រវើកអស្ចារ្យជាមួយនឹងពន្លឺភ្លឺច្បាស់បែបធម្មជាតិ និងអាចបង្ហាញរូបរាងជាង ១០០ លានទម្រង់នៃពណ៌ ដូចទៅនឹងធម្មជាតិបានគ្រប់កម្រិតពន្លឺ។ 

៥. Quantum HDR10+ 

រីករាយទស្សនាជាមួយនឹងការបញ្ចេញពន្លឺរបស់ពណ៌រូបភាពបានកាន់តែច្បាស់ និងលម្អិតជាទីបំផុត។

៦. Direct Full Array

ជាបច្ចេកវិទ្យាធ្វើឱ្យពណ៌នីមួយៗដែលបញ្ចេញមក មានលក្ខណៈដិតច្បាស់ល្អបំផុត ទោះស្ថិតក្នុងស្ថានភាពពន្លឺបែបណាក៏ដោយ ក៏នៅតែមិនមានបញ្ហាច្រឡំពណ៌ទៅនឹងស្ថានភាពពន្លឺដែរ។    

៧. Ultra-Viewing Angle

ទោះជាលោកអ្នកទស្សនាពីជ្រុងណា ក៏នៅតែទទួលបានរូបភាពច្បាស់ត្រជាក់ភ្នែក ដោយធានា និងរក្សាកម្រិតពណ៌ឱ្យនៅភ្លឺច្បាស់ ដិតល្អដដែលជានិច្ច។​        

៨. Real Game Enhancer+

សម្រាប់លោកអ្នកដែលចូលចិត្តលេងហ្គេម នឹងទទួលបានបទពិសោធន៍នៃការលេងហ្គេមលើអេក្រង់ដ៏ធំ ដ៏សែនច្បាស់ពីមុខងារ Real Game Enhancer+ របស់ទូរទស្សន៍ SAMSUNG QLED 8K ក្នុងការផ្តល់ឱ្យវីដេអូ ឬរូបភាពមានល្បឿនលឿនដំណើរការបានកាន់តែរលូនល្អបំផុត។​        

៩. No Gap Wall-Mount & Ambien Mode+

អស់បញ្ហាជាមួយខ្សែរញ៉េរញ៉ៃព័ទ្ធជុំវិញទូរទស្សន៍ជាមួយ One Connect Box ហើយលោកអ្នកក៏អាចរីករាយនឹងការរចនានូវមុខងារតាំងរូបភាពផ្ទាល់ខ្លួន ឬរចនាផ្ទាល់លើ Wallpaper ដែលធ្វើឲ្យគេហដ្ឋានលោកអ្នកកាន់តែស្រស់ស្អាត និងទាន់សម័យ។           

១០. Easy Connection for Mobile and Computer:

លោកអ្នកក៏អាចធ្វើការតភ្ជាប់បានយ៉ាងងាយស្រួលពីកុំព្យូទ័រ ឬទូរស័ព្ទដៃ ទៅកាន់ទូរទស្សន៍ SAMSUNG QLED 8K បានយ៉ាងឡូយផងដែរជាមួយ Android និង iOS (Airplay 2) ដើម្បីធ្វើការចែករំលែក តន្ត្រី វីដេអូ ឬការកម្សាន្តនានា។ 

១១.Voice Assistance & Khmer Voice Support for YouTube

ផ្តល់ជូននូវជំនួយការក្នុងដំណើរការតាម Voice សំឡេងទៅដល់ ៣ ជម្រើសដូចជា Bixby, Alexa & Google assistance។ លើសពីនេះទៅទៀតលោកអ្នកក៏អាច Voice សំឡេងជាភាសាខ្មែរដើម្បីស្វែងរកវីដីអូ ឬបទចម្រៀងក្នុង YouTube ដែលលោកអ្នកត្រូវការបានផងដែរ។ ឡូយអត់ប៉ុណ្ណឹង!     

Samsung QLED 8K
Samsung QLED 8K

ជាមួយនឹងចំណុចអស្ចារ្យទាំងអស់នេះហើយ បានធ្វើឱ្យ SAMSUNG QLED 8K ល្បីល្បាញកក្រើកពិភពលោក  លក់ដាច់បំផុតជាប់លំដាប់ថ្នាក់លេខ ១ ទូទាំងពិភពលោករយៈពេល ១៤ ឆ្នាំជាប់ៗគ្នា និងទទួលស្គាល់គុណភាពពីអ្នកជំនាញខាងបច្ចេកវិទ្យា ប្រកបដោយកិត្តិនាមដ៏ល្បីល្បាញដូចជា ទស្សនាវដ្តី Forbes, Trusted Review, WHAT HI*FI, Pocket-Lint, HD Guru , Digital Trends, និងវេទិកា AVS ដែលជាវេទិកាធំជាងគេខាងត្រួតពិនិត្យសំឡេង និងគុណភាពវីដេអូ បានធ្វើការកោតសរសើរដល់ទូរទស្សន៍ស៊េរីចុងក្រោយ SAMSUNG QLED 8K នេះផងដែរ។

សូមបញ្ជាក់ម្តងទៀតថា អតិថិជនទាំងអស់អាចរកជាវទូរទស្សន៍ SAMSUNG QLED 8K ដ៏ល្អឥតខ្ចោះនេះបាននៅតាមហាងចែកចាយផលិតផល សាមសុង ដូចជា ស៊ុនស៊ីម៉ិចកូ, KLD 3, ផ្សារទំនើប AEON, K4 និងហាងលក់គ្រឿងអេឡិចត្រូនិច សាមសុង នានា ទូទាំងប្រទេស៕​

វីដេអូ 

សម្រាប់ព័ត៌មានបន្ថែម សូមអញ្ជើញសាកសួរដោយផ្ទាល់តាមដេប៉ូចែកចាយផលិតផលរបស់ សាមសុង ដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងសេវាបម្រើអតិថិជនតាមរយៈលេខទូរស័ព្ទ៖ 1800-203232។ 

បញ្ជាក់៖ រាល់ការជាវទូរទស្សន៍ SAMSUNG QLED 8K ដ៏ល្អឥតខ្ចោះនេះសូមកុំភ្លេចសួររកប័ណ្ណធានាណា៎!

Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T