យោងតាមប្រភពព័ត៌មាន ពីគេហទំព័រ អេមឺរ៉េត បានឲ្យដឹងថា ស្រ្តីជនជាតិ អារ៉ាបី សាអូឌីត ម្នាក់ អាយុ ៩០ឆ្នាំ នៅតែបន្តស្វែងរកកូនប្រុសរបស់ខ្លួន ទោះបីជា កូនរបស់គាត់ បានចេញពីផ្ទះ អស់រយៈពេល ៣៧ឆ្នាំ មកហើយក្តី។

កូនប្រុសរបស់គាត់ មានឈ្មោះ Saeed bin Atti Al Harbi បានរត់ចេញពីផ្ទះ នៅពេលដែលរូបគេ មានអាយុ ១៨ឆ្នាំ ព្រោះមានការឈ្លោះប្រកែកគ្នា ជាមួយនឹង ឪពុករបស់គេ ហើយមកទល់ពេលនេះ មានរយៈពេល ៣៧ឆ្នាំ មកហើយ ក៏នៅតែមិនទាន់ រកឃើញនៅឡើយ ទោះបីជាប៉ូលីស បានបើកប្រតិបត្តិការ តាមរក យ៉ាងធំមួយ យ៉ាងណាក៏ដោយ។ ស្រ្តីជាម្តាយរូបនេះ គាត់បានប្រាប់ឲ្យដឹងថា នៅពេលដែលកូនរបស់គាត់ ចាកចេញទៅ គាត់បានគិតថា រូបគេនឹងត្រឡប់មកវិញ តែមកទល់ពេលនេះ ៣៧ឆ្នាំ ទៅហើយ។ ក្នុងនោះដែរ គាត់បាននិយាយថែមទៀតថា គាត់នៅតែមានក្តីសង្ឃឹមថា នឹងបានជួបកូនប្រុស របស់ខ្លួន មុនពេលដែលគាត់ លាចាកលោកនេះទៅ។

តើប្រិយមិត្តយល់យ៉ាងណាដែរ?


ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]